
ថ្នាក់ដឹកនាំក្រសួងសាធារណការនិងដឹកជញ្ជូន ការចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៧ ពីឃុំអូរគ្រៀង ខេត្តក្រចេះ ដល់ត្រពាំងក្រៀល ខេត្តស្ទឹងត្រែង
ក្រចេះ-ស្ទឹងត្រែង៖ នៅថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៩៦,៦៣គម ចាប់ពីអូរគ្រៀង ខេត្តក្រចេះ រហូតដល់ត្រពាំងក្រៀល ខេត្តស្ទឹងត្រែង។











