
រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងអភិវឌ្ឍន៍ឃុំ សង្កាត់ ក្រុង ស្រុក សម្រាប់ថវិកាឆ្នាំ២០២៤-២០២៦
ស្ទឹងត្រែង៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំចុះពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងអភិវឌ្ឍន៍ឃុំ សង្កាត់ ក្រុង ស្រុក សម្រាប់ថវិកាឆ្នាំ២០២៤-២០២៥-២០២៦ ក្រោមការដឹកនាំរបស់លោក ប៉ែន លីណាត អភិបាលរងខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ។











