
ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគជូនអតីតយុទ្ធជនមានជំងឺ
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ខេត្តស្ទឹងត្រែង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី តន ឆៃ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ជាអនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ខេត្តស្ទឹងត្រែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ខេត្ត បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខអតីតយុទ្ធជនដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។











