
កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ៃលិន ចុះជួយសម្រួលចរាចរណ៍ ជូនសិស្សានុសិស្សចេញពីសាលាបឋមសិក្សារតនសោភ័ណ្ឌ ដើម្បីធានាសុវត្ថិភាព និងកាត់បន្ថយការកកស្ទះ
ខេត្តប៉ៃលិន៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ៃលិន បានសហការជាមួយលោកគ្រូ អ្នកគ្រូ ចុះជួយសម្រួលចរាចរណ៍ជូនសិស្សានុសិស្សនៅពេលចេញពីសាលារៀន នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចមុខសាលាបឋមសិក្សារតនសោភ័ណ្ឌ ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីបញ្ចៀសការកកស្ទះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ។ ប្រតិបត្តិការចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍នេះ ធ្វើឡើងដោយអនុវត្តតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងក្រោមការចាត់តាំងផ្ទាល់ពី លោកវរសេនីយ៍ទោ មាឃ សារ៉ន អធិការនគរបាលក្រុងប៉ៃលិន។











