
សំណើ និងសំណូមពរពលរដ្ឋចំនួន ៣៣ ត្រូវបានដោះស្រាយភ្លាមៗ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង នៅស្រុកសៀមប៉ាង
ស្ទឹងត្រែង៖ រាល់សំណើ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋស្រុកសៀមប៉ាង សរុបចំនួន ៣៣សំណូមពរ លើវិស័យអាទិភាពសំខាន់ៗ ត្រូវបានគណៈអធិបតី និងមន្ទីរជំនាញពាក់ព័ន្ធ ធ្វើការដោះស្រាយភ្លាមៗនៅនឹងកន្លែង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ដែលបានរៀបចំឡើងនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ និងឯកឧត្តម សរ សុពុត្រា ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ ៣៥០នាក់។








