
ឯកឧត្តម សរ សុពុត្រា បន្តចុះសួរសុខទុក្ខកម្លាំងចម្រុះតាមគោលដៅនានា ដើម្បីពង្រឹងការការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ស្ទឹងត្រែង៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានបន្តចុះសួរសុខទុក្ខ ជាមួយកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលកំពុងឈរជើងបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ នៅតាមគោលដៅនានាក្នុងភូមិសាស្ត្រខេត្ត ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដែលជាប្រពៃណីដ៏ល្អផូរផង់របស់ជាតិខ្មែរ។







