
ប្រជាពលរដ្ឋជាច្រើនកុះករសម្រុកមកឡើងរថយន្តក្រុងមិនគិតថ្លៃរបស់រាជរដ្ឋាភិបាល នៅខេត្តស្ទឹងត្រែង ដើម្បីធ្វើដំណើរត្រឡប់ទៅរាជធានីភ្នំពេញនិងបណ្តាខេត្តនានាវិញ ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ
នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦នេះ បងប្អូនប្រជាពលរដ្ឋជាច្រើនកុះករបានអញ្ជើញមកធ្វើដំណើរដោយរថយន្តក្រុងសេវាសាធារណៈមិនគិតថ្លៃ ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាល ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋត្រឡប់ទៅកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តនានា ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់សព្វគ្រប់។







