
ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត អញ្ជើញចុះសួរសុខទុក្ខ និងស្វែងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងឃុំកាំងចាម និងឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់
(ស្ទឹងត្រែង)៖ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារការិយាល័យអ្នកតំណាងរាស្ត្រ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងពិនិត្យស្ថានភាពរស់នៅជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំកាំងចាម និងឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។









