
កម្មវិធីបុណ្យជាតិ និងពិធីបញ្ចុះបឋមសិលាគម្រោងអភិវឌ្ឍន៍ធំៗចំនួន ៦ នៅខេត្តស្ទឹងត្រែង ទទួលបានការពិភាក្សាត្រៀមរៀបចំយ៉ាងលម្អិតក្រោមការដឹកនាំរបស់លោកអភិបាលរងខេត្ត ស្រ៊ន សំឫទ្ធី
(ស្ទឹងត្រែង)៖ ផែនការត្រៀមរៀបចំព្រឹត្តិការណ៍ និងកម្មវិធីធំៗចំនួន ៦ នៅក្នុងខេត្តស្ទឹងត្រែង ត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំការងារមួយ នារសៀលថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោក ស្រ៊ន សំឫទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានលេខាធិការដ្ឋានរៀបចំបុណ្យជាតិ-អន្តរជាតិខេត្ត ដោយមានការចូលរួមពីសមាជិកលេខាធិការដ្ឋាន និងតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។









