
រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅស្រុកសៀមប៉ាង
ស្ទឹងត្រែង៖ សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋស្រុកសៀមប៉ាង សរុបចំនួន ៣៣ លើវិស័យអាទិភាពសំខាន់ៗ ត្រូវបានថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង និងមន្ទីរជំនាញពាក់ព័ន្ធ ធ្វើការបកស្រាយបំភ្លឺ និងដោះស្រាយឆ្លើយតបភ្លាមៗ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដែលបានរៀបចំឡើងនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ ៣៥០នាក់។








