
កម្លាំងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ចុះជួយប្រមូលផលស្រូវជូនប្រជាពលរដ្ឋនៅស្រុកសៀមបូក
ខេត្តស្ទឹងត្រែង៖ ដោយអនុវត្តតាមស្មារតីយកចិត្តទុកដាក់ និងផ្សារភ្ជាប់សុខទុក្ខយ៉ាងជិតស្និទ្ធរវាងកងទ័ពនិងប្រជាជន នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ត្រី តន ឆៃ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បានចាត់តាំងលោកវរសេនីយ៍ឯក ខាត់ ដា មេបញ្ជាការរង ដឹកនាំកម្លាំងយោធិនចំនួន ២០នាក់ ចុះជួយច្រូតកាត់ប្រមូលផលស្រូវជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាតកម្លាំងពលកម្ម ស្ថិតនៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង រយៈពេលមួយថ្ងៃពេញ។









