
រដ្ឋបាលខេត្តស្ទឹងត្រែង ត្រៀមរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ យ៉ាងមហោឡារិក
(ស្ទឹងត្រែង)៖ ដើម្បីរំឭកដល់គុណូបការៈដ៏ធំធេង និងស្មារតីស្នេហាជាតិ ក្នុងការទាមទារបានមកវិញនូវឯករាជ្យភាពពេញលេញជូនជាតិមាតុភូមិ នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលប្រជុំតូចសាលាខេត្ត លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង និងជាប្រធានលេខាធិការដ្ឋានរៀបចំបុណ្យជាតិ-អន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ត្រៀមរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (០៩ វិច្ឆិកា ១៩៥៣ - ០៩ វិច្ឆិកា ២០២៦) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ។









