
លោក ស្រ៊ន សំឫទ្ធី ដឹកនាំកម្លាំងជំនាញចុះពិនិត្យទីតាំង និងហាត់សមត្រៀមប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ
ខេត្តស្ទឹងត្រែង៖ ក្រុមការងាររៀបចំបុណ្យជាតិ-អន្តរជាតិខេត្តស្ទឹងត្រែង ដឹកនាំដោយលោកអភិបាលរងខេត្ត ស្រ៊ន សំឫទ្ធី នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានចុះរៀបចំពិនិត្យទីតាំង និងដំណើរការហាត់សមរួចរាល់ហើយ នៅវេទិកានាគជ័យ និងទីលានតេជោ-ធិបតី ដើម្បីត្រៀមប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣ នាព្រឹកស្អែក។









