
កិច្ចប្រជុំពិភាក្សាការងារ និងជួបប្រជុំជាមួយតំណាងសហគ្រាស Water Innovation Lab
ស្ទឹងត្រែង៖នៅថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងជួបប្រជុំជាមួយតំណាងសហគ្រាស Water Innovation Lab ដើម្បីរៀបចំផែនការចុះសិក្សា និងពិនិត្យទីតាំងជាក់ស្តែង សម្រាប់ដំឡើងស្ថានីយ៍ផលិតទឹកស្អាតជូនដល់ប្រជាពលរដ្ឋនៅតាមតំបន់គោលដៅ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។









