
ឯកឧត្តម សរ សុពុត្រា អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងនាំយកសារលិខិតរំលែកទុក្ខជូនគ្រួសារសពលោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំ ខេត្តត្បូងឃ្មុំ
នាថ្ងៃត្រង់ ថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញដឹកនាំប្រតិភូនាំយកសារលិខិតចូលរួមរំលែកទុក្ខរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ទៅគោរពវិញ្ញាណក្ខន្ធសពលោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ដែលពិធីបុណ្យត្រូវបានរៀបចំឡើងនៅគេហដ្ឋាននៃសព ស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ។









