
ឯកឧត្តម ផៃ ប៊ុនឈឿន អញ្ជើញចែកអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះចំនួនជាង ២០០គ្រួសារ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុវជន និង យុវនីតិសម្បទាខេត្តស្ទឹងត្រែង ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះចំនួន ២២០គ្រួសារ ដែលកំពុងរស់នៅក្នុងឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។









