
ឯកឧត្តម ទូច គង្គា អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការត្រៀមបង្ការ និងវិធានការឆ្លើយតបនឹងបាតុភូត អែលនីញ៉ូ (El Niño) ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម ទូច គង្គា បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការត្រៀមបង្ការ និងវិធានការឆ្លើយតបនឹងបាតុភូត អែលនីញ៉ូ (El Niño) ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប នៅសាលប្រជុំធនធានទឹក នៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។









