
ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៧ភូមិ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាស្រុកសេសាន ខេត្តស្ទឹងត្រែង មានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) ជូនប្រជាពលរដ្ឋចំនួន ៧ភូមិ មកពីឃុំភ្លុក ឃុំសាមឃួយ ឃុំស្ដៅ និងឃុំស្រែគរ ស្រុកសេសាន សរុបចំនួន ២ ០៣៧ក្បាលដី ស្មើនឹង ១ ៣៥៨គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង។









