
ឯកឧត្តម ផៃ ប៊ុនឈឿន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលវិស័យអប់រំ ដែលជាជំនួយរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា នៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណវិទ្យាល័យបុរីអូរស្វាយសែនជ័យ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានាក្នុងវិស័យអប់រំ ដែលទទួលបានការឧបត្ថម្ភពីអង្គការភ្លែនអន្តរជាតិកម្ពុជា។









