
យុទ្ធនាការ «រត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា» អបអរសាទរទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៦ នៅស្រុកសៀមប៉ាង
ស្ទឹងត្រែង៖ នៅខាងមុខបរិវេនសាលាស្រុកសៀមប៉ាង មន្ទីរកិច្ចការនារីខេត្តបានសហការជាមួយរដ្ឋបាលស្រុកសៀមប៉ាង ក្រោមការឧបត្ថម្ភរបស់អង្ការភ្លេនបានរៀបចំកម្មវិធីរត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា ក្រោមប្រធានបទ៖ “វិនិយោគលើក្មេងស្រី៖ ពង្រឹងសិទ្ធិ បង្កើនឱកាស លើកកម្ពស់ភាពជាអ្នកដឹកនាំ និងបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង ដើម្បីឈានទៅសម្រេចបាននូវសង្គមដែលមានអារ្យធម៌ខ្ពស់” ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ឈរ រតនៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម ស៊ី សួន អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។









