
ខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំផ្សព្វផ្សាយ និងប្រមូលធាតុចូល ដើម្បីរៀបចំផែនការសកម្មភាពអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០
ស្ទឹងត្រែង៖ មន្ទីរផែនការខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រជាជន និងការអភិវឌ្ឍន៍ខេត្ត ដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូលពីមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក សម្រាប់រៀបចំផែនការសកម្មភាពអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ របស់ខេត្តស្ទឹងត្រែង។









