
រដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្តីបំភ្លឺជុំវិញករណីមរណភាពរបស់អ្នកជំងឺឈ្មោះ ទិន ឡៃ នៅមន្ទីរពេទ្យបង្អែកខេត្ត
រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺព័ត៌មានជាផ្លូវការ ជុំវិញករណីមរណភាពរបស់អ្នកជំងឺឈ្មោះ ទិន ឡៃ អាយុ៤៦ឆ្នាំ ដោយបានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានខិតខំប្រឹងប្រែងពិនិត្យ និងព្យាបាលសង្គ្រោះយ៉ាងយកចិត្តទុកដាក់បំផុតតាមបច្ចេកទេសវេជ្ជសាស្ត្រ ប៉ុន្តែដោយសារស្ថានភាពជំងឺប្រចាំកាយធ្ងន់ធ្ងរខ្លាំង ទើបអ្នកជំងឺមិនអាចឆ្លងផុត និងបានទទួលមរណភាព។











