
រដ្ឋបាលក្រុងស្ទឹងត្រែង ទុកពេលរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឱ្យអាជីវករ និងពលរដ្ឋបញ្ឈប់ការលក់ដូររំលោភលើដីចំណីផ្លូវលេខ៦១ ជាកំហិត
(ខេត្តស្ទឹងត្រែង)៖ រដ្ឋបាលក្រុងស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹងជាផ្លូវការ ណែនាំដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ ម្ចាស់ទីតាំងជួល និងអាជីវករប្រកបរបរលក់ដូរគ្រប់ប្រភេទ ត្រូវបញ្ឈប់ជាបន្ទាន់នូវការលក់ដូរ ឬការរំលោភបំពានយកដីចំណីផ្លូវសាធារណៈ នៅលើខ្សែផ្លូវលេខ៦១ ចាប់ពីផ្លូវលេខ១៤ (កែងផ្សារសាមគ្គីស្ទឹងត្រែង) រហូតដល់ខ្សែផ្លូវលេខ២៨ (កែងសាលាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង) ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។











