
រដ្ឋបាលខេត្តស្ទឹងត្រែង ផ្អាកការងារបណ្តោះអាសន្នលើមន្ត្រីម្នាក់ ពាក់ព័ន្ធករណីវិវាទដីធ្លីនៅស្រុកថាឡាបរិវ៉ាត់
ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែងបានចេញសេចក្តីប្រកាសព័ត៌មាន សម្រេចផ្អាកការងារជាបណ្តោះអាសន្នចំពោះលោក អ៊ុំ សុភឿន មន្ត្រីបម្រើការនៅការិយាល័យបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តស្ទឹងត្រែង បន្ទាប់ពីមន្ត្រីរូបនេះបានជាប់ពាក់ព័ន្ធនឹងករណីវិវាទដីធ្លីជាមួយប្រជាពលរដ្ឋ។











