
អាជ្ញាធរខេត្តស្ទឹងត្រែង ប្រកាសផ្អាកពិធីប្រណាំងទូកឆ្នាំ២០២៦ ប៉ុន្តែអនុញ្ញាតឱ្យតាមក្រុង-ស្រុក និងវត្តអារាម រៀបចំតាមលទ្ធភាព
រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការផ្អាកការប្រារព្ធពិធីប្រណាំងទូកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៦ នៅតាមបណ្តោយដងទន្លេសេកុង ដើម្បីបង្វែរយកចិត្តទុកដាក់លើការដោះស្រាយបញ្ហាប្រឈមចំពោះមុខជូនប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា អាជ្ញាធរខេត្តបានប្រគល់សិទ្ធិជូនរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងវត្តអារាមនានា អាចរៀបចំពិធីប្រណាំងទូក បណ្តែតប្រទិព្វ សំពះព្រះខែ និងអកអំបុក ទៅតាមលទ្ធភាពជាក់ស្តែង និងប្រពៃណីក្នុងមូលដ្ឋានរៀងៗខ្លួន ដោយត្រូវធានាឱ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។











