ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សិល្បៈនិងវប្បធម៌
បន្តកំណាយដំណាក់កាលទី២ លើផូស៊ីលដើមគគីរថ្ម បង្ហាញប្រវែងសរុបជាង ៤០ ម៉ែត្រ ត្រៀមអភិរក្សបម្រើវិស័យទេសចរណ៍
(ខេត្តស្ទឹងត្រែង)៖ ក្រុមមន្ត្រីជំនាញនៃក្រសួងបរិស្ថាន កំពុងដំណើរការធ្វើកំណាយដំណាក់កាលទី២ និងគ្រោងបញ្ចប់នៅសប្តាហ៍ទី៤ នៃខែតុលានេះ ដើម្បីរៀបចំសម្អាត «ផូស៊ីលដើមឈើគគីរថ្ម» ដែលជាសម្បត្តិបេតិកភណ្ឌធម្មជាតិដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា ក្រោយពីត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរប្រទះឃើញកាលពីឆ្នាំកន្លងទៅ។


សិល្បៈនិងវប្បធម៌
កម្ពុជា-ឡាវ បន្តពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងវេទិកាភ្ជាប់ទំនាក់ទំនងរដ្ឋ-ឯកជន អបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត
ពិធីដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដែលបានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត ចូលរួមក្នុងនាមជាខេត្តមានព្រំប្រទល់ភូមិផងរបងជាមួយគ្នា និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីភាគីឡាវ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ។


សិល្បៈនិងវប្បធម៌
ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អញ្ជើញដឹកនាំពុទ្ធបរិស័ទ កាន់បិណ្ឌវេណទី៧ នៅវត្តជោត្តិញ្ញារាម (វត្តគីឡូ៨)
ស្ទឹងត្រែង៖ ដោយមានសទ្ធាជ្រះថ្លាមុតមាំក្នុងព្រះពុទ្ធសាសនា ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងលោកជំទាវ ង៉ែត សុភា ព្រមទាំងបុត្រ និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញជាអធិបតី និងចូលរួមដោយផ្ទាល់ក្នុងពិធីកាន់បិណ្ឌវេណទី៧ នៅវត្តជោត្តិញ្ញារាម ហៅវត្តគីឡូ៨ ដែលមានទីតាំងស្ថិតក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។


សិល្បៈនិងវប្បធម៌
ខេត្តស្ទឹងត្រែង ប្រារព្ធទិវាជនជាតិដើមភាគតិចពិភពលោកលើកទី៣២ និងលើកទី២២ នៅកម្ពុជា
ស្ទឹងត្រែង៖ ទិវាជនជាតិដើមភាគតិចពិភពលោកលើកទី៣២ និងលើកទី២២ នៅកម្ពុជា ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំឡើងនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ ក្រោមប្រធានបទ «ការលើកតម្កើងតួនាទីឆ្មបជាជនជាតិដើមភាគតិច ដើម្បីការពារជីវិត និងសុខុមាលភាព»។

