ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

អប់រំ និងកីឡា
ឯកឧត្តម សរ សុពុត្រា អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ នៅអនុវិទ្យាល័យ ថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់
ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង៦ លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សសរុបប្រមាណ ១,០០០នាក់ ដើម្បីបើកទំព័រឆ្នាំសិក្សាថ្មី និងជំរុញគុណភាពបណ្តុះបណ្តាលធនធានមនុស្សឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។


អប់រំ និងកីឡា
ក្រសួងអធិការកិច្ច និងរដ្ឋបាលខេត្តស្ទឹងត្រែង ជំរុញការផ្សព្វផ្សាយច្បាប់គ្រឿងញៀន ដល់អ្នកចូលរួមជាង ៣០០នាក់
ពិធីនេះបានរៀបចំឡើងយ៉ាងអធិកអធមដោយក្រសួងអធិការកិច្ច មានការសម្របសម្រួលយ៉ាងសកម្មពីមន្ទីរអធិការកិច្ចខេត្តស្ទឹងត្រែង នៅឯវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ។


អប់រំ និងកីឡា
ក្រសួងអធិការកិច្ច ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក នៅស្រុកសេសាន ខេត្តស្ទឹងត្រែង ដើម្បីលើកកម្ពស់សុវត្ថិភាពប្រជាពលរដ្ឋគ្រប់រូប
ពិធីដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមយ៉ាងកុះករពីសំណាក់ក្រុមការងារប្រតិភូអមដំណើរ ប្រធាននិងតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីតាមបណ្តាឃុំក្នុងស្រុកសេសាន សរុបប្រមាណជា៣០០នាក់។


អប់រំ និងកីឡា
សិស្សមួយក្រុមនៅវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង កៀរគរថវិកាបាន ៣០លានរៀល ដើម្បីកែលម្អបន្ទប់កុំព្យូទ័របម្រើការសិក្សា
ស្ទឹងត្រែង៖ ដោយស្មារតីទទួលខុសត្រូវ និងមិនចង់ឱ្យសិស្សជំនាន់ក្រោយជួបប្រទះការលំបាកខ្វះខាតដូចខ្លួន សិស្សថ្នាក់ទី១០ មួយក្រុមនៃវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង បានរួមគ្នាចាប់ផ្តើមគម្រោង «ពន្លកសតវត្សថ្មី» ដោយបានកៀរគរថវិកា និងធនធានពីសប្បុរសជនក្នុងសហគមន៍បានប្រមាណ ៣០លានរៀល ដើម្បីកែលម្អ និងបំពាក់ឧបករណ៍ក្នុងបន្ទប់កុំព្យូទ័រ សំដៅលើកកម្ពស់ការសិក្សាផ្នែកឌីជីថលដល់សិស្សានុសិស្សជាង ៨០០នាក់ ឱ្យកាន់តែមានប្រសិទ្ធភាព។


អប់រំ និងកីឡា
សិក្ខាសាលាផ្សព្វផ្សាយការរៀបចំផែនការប្រើប្រាស់ដីឃុំទាំង៨ នៃស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង
នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តស្ទឹងត្រែង បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការចាប់ផ្តើមរៀបចំផែនការប្រើប្រាស់ដីឃុំទាំង៨ នៃស្រុកថាឡាបរិវ៉ាត់» ដើម្បីប្រមូលធាតុចូល ទិន្នន័យ និងកំណត់ចក្ខុវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព។


អប់រំ និងកីឡា
រដ្ឋបាលខេត្តស្ទឹងត្រែងបើកសិក្ខាសាលាបណ្តុះបណ្តាលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានជំនាន់ថ្មី(SARMIS V2) និងប្រព័ន្ធ (NRMIS) ជូនដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់
នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង បើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការធ្វើបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានជំនាន់ថ្មី(SARMIS V2) និងប្រព័ន្ធ (NRMIS) ជូនដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់។


អប់រំ និងកីឡា
ឯកឧត្តម សរ សុពុត្រា ចែករំលែកសិល្បៈ «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ជូនយុវជនខេត្តស្ទឹងត្រែង
នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ស.ស.យ.ក. ខេត្តស្ទឹងត្រែង បានរៀបចំជំនួបវាគ្មិនពិសេស «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ក្រោមគម្រោងមនសិការពលរដ្ឋល្អ នៅសាលាខេត្តស្ទឹងត្រែង ដើម្បីពង្រឹងសមត្ថភាព និងដាស់ស្មារតីយុវជនប្រមាណ ៣០០នាក់។


អប់រំ និងកីឡា
ចប់បាក់ឌុបមិនដឹងរៀនអ្វីមែនទេ? វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន បណ្តុះជំនាញផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្ត បង្កើនឱកាសការងារឆាប់រហ័ស
(ខេត្តស្ទឹងត្រែង)៖ សម្រាប់យុវជនដែលកំពុងស្វែងរកជំនាញច្បាស់លាស់ ជំនាញពិត ចេះពិត ធ្វើបានពិត និងមានចំណូលខ្ពស់ និងឱកាសការងារនាពេលអនាគត ការជ្រើសរើសសិក្សាការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង គឺជាជម្រើសល្អបំផុតដែលផ្តល់ទាំងចំណេះដឹង ជំនាញអនុវត្តជាក់ស្តែង និងឱកាសភ្ជាប់ទៅកាន់ទីផ្សារការងារបានឆាប់រហ័ស។ TVET មានសម្ភារៈ ឧបករណ៍ និងបរិក្ខារដែលទំនើបៗនិងទាន់សម័យដែលជាផ្នែកមួយជំរុញឲ្យកាន់តែមានគុណភាពនិងប្រសិទ្ធភាពក្នុងការបណ្តុះបណ្តាលជំនាញ។


អប់រំ និងកីឡា
ទិវារំលឹកគុណឪពុកម្តាយនៅថាឡាបរិវ៉ាត់៖ បណ្តុះស្មារតីកតញ្ញូ លើកកម្ពស់សុខភាពបន្តពូជ និងរួមគ្នាផ្លាស់ប្តូរសហគមន៍
ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ទី ធីតា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, លោក សេង សំអៀន ប្រធានការិយាល័យអប់រំ រដ្ឋបាលស្រុកថាឡាបរិវ៉ាត់, លោក លឹម សារ៉េត តំណាងគម្រោង «យើងរួមគ្នា» ព្រមទាំងមានការចូលរួមយ៉ាងកុះករ ពីលោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្សប្រមាណ ២០០នាក់ ក្រោមការឧបត្ថម្ភពីមូលនិធិសកលកាណាដា និងអង្គការ ADRA Canada។


អប់រំ និងកីឡា
មន្ទីរអប់រំ យុវជន និងកីឡាខេត្ត សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំពិធីផ្សព្វផ្សាយ «ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន» ដោយមានការចូលរួមពីមន្ទីរ-អង្គភាពនានាជុំវិញខេត្ត ជាង២០០នាក់
ថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរនិងការិយាល័យអប់រំយុវជននិងកីឡាខេត្ត ស្រុក ក្រុង នាយក នាយិកា គ្រឹះស្ថានសិក្សាសាធារណៈក្នុងខេត្តស្ទឹងត្រែង សរុប ២១៩នាក់ ស្រី១០២នាក់ បានចូលរួមផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀនដែលបានប្រារព្ធធ្វើនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នាព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ វិន ស៊ីធួន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីលោក លោកស្រីអភិបាល អភិបាលរងស្រុក ក្រុង និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត។


អប់រំ និងកីឡា
ខេត្តស្ទឹងត្រែង៖ អង្គការអាដ្រា កម្ពុជា សហការជាមួយមន្ទីរអប់រំ រៀបចំ «ទិវារំលឹកគុណលោកឪពុកអ្នកម្តាយ» ដើម្បីលើកកម្ពស់សិទ្ធិយុវជន និងទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង
ពិធីនេះរៀបចំ នៅអនុវិទ្យាល័យសាមឃួយ ស្ថិតក្នុងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។


អប់រំ និងកីឡា
អភិបាលខេត្តស្ទឹងត្រែង ទទួលជួបសវនាការជាមួយប្រតិភូក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអង្គរ និងក្រុម «ដំណើរខ្មែរ»
(ស្ទឹងត្រែង)៖ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអង្គរ និងក្រុម «ដំណើរខ្មែរ» ដែលបាននិងកំពុងបំពេញទស្សនកិច្ចសិក្សាផ្លូវការនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។


អប់រំ និងកីឡា
សិស្សានុសិស្សវិទ្យាល័យព្រះគោ នៃគម្រោងបង្កើតថ្មីដើម្បីសុខភាពសហគមន៍ខ្ញុំ ផលិតសាប៊ូលាងដៃសម្រាប់ពិពណ៌
ក្រុមសិស្សានុសិស្សមកពីក្លឹបពន្លឺសន្តិភាព ថ្នាក់ទី ១១ នៃវិទ្យាល័យព្រះគោ ក្រោមគម្រោង "មនសិការពលរដ្ឋល្អ" បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផលិតសាប៊ូលាងដៃ ដើម្បីត្រៀមសម្រាប់ពិពណ៌នាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក។

