ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

ការអភិវឌ្ឍ
រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៥ សហវ ស្តីពីការបិទបញ្ជីថវិកាឆ្នាំ២០២៦
នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំសិក្ខាសាលាផ្សព្វផ្សាយសារាចរណែនាំលេខ ០១៥ សហវ.សណន របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។


ការអភិវឌ្ឍ
រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៧ (ផអ៥)
នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៧ (ផអ៥)


ការអភិវឌ្ឍ
សិក្ខាសាលាសមាហរណកម្មផែនការវិនិយោគ ៣ឆ្នាំរំកិល នៅស្រុកបុរីអូរស្វាយសែនជ័យ ជំរុញកិច្ចសហការអភិវឌ្ឍមូលដ្ឋានឱ្យចំទិសដៅ
នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ បានរៀបចំសិក្ខាសាលាសមាហរណកម្មផែនការកម្មវិធីវិនិយោគ៣ឆ្នាំរំកិលនៅថ្នាក់ស្រុក (២០២៧-២០២៩) ក្រោមអធិបតីភាព ឯកឧត្តម ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង


ការអភិវឌ្ឍ
ពិធីសិក្ខាសាលាសមាហរណកម្មផែនការវិនិយោគ ៣ឆ្នាំរំកិល នៅស្រុកថាឡាបរិវ៉ាត់ ជំរុញកិច្ចសហការអភិវឌ្ឍមូលដ្ឋានឱ្យចំទិសដៅ
នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលស្រុកថាឡាបរិវ៉ាត់បានរៀបចំសិក្ខាសាលាសមាហរណកម្មផែនការកម្មវិធីវិនិយោគ៣ឆ្នាំរំកិលនៅថ្នាក់ស្រុក (២០២៧-២០២៩)


ការអភិវឌ្ឍ
ប្រជាពលរដ្ឋ៥៣៨គ្រួសារបន្ថែមទៀត នឹងតាំងទីលំនៅថ្មី នៅចំណុចអូរសេវ ឃុំស្តៅ ស្រុកសេសាន នៃគម្រោង(ផ.ក.អ)
ព្រឹត្តិការណ៍ នេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីដំណើរអភិវឌ្ឍន៍ក្រោមចក្ខុវិស័យយុទ្ធសាស្ត្រវែងឆ្ងាយ និងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។


ការអភិវឌ្ឍ
អង្គភាពអនុវត្តកម្មវិធីថ្នាក់ខេត្ត ចុះផ្សព្វផ្សាយគម្រោងទឹកស្អាត និងបោះឆ្នោតជ្រើសរើសគណៈកម្មការទឹក នៅស្រុកថាឡាបរិវ៉ាត់
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ អង្គភាពអនុវត្តកម្មវិធីថ្នាក់ខេត្ត ដឹកនាំដោយ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីគម្រោងទឹកស្អាត និងការបោះឆ្នោតជ្រើសរើសគណៈកម្មការទឹកសហគមន៍ (WMC)។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ប្រធានក្រុមប្រឹក្សាឃុំ, មេភូមិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន សរុបចំនួន ៩៦នាក់ (ក្នុងនោះស្រ្តីមានចំនួន ៧៣នាក់)។


ការអភិវឌ្ឍ
ខេត្តស្ទឹងត្រែង ទទួលបានអណ្តូងទឹក ចំនួន ១៥៣អណ្តូង ជីកស្រះទឹកមានរៀបថ្មការពារ ចំនួន ៣ស្រះ និងសាងសង់បន្ទប់ម៉ាស៊ីនចម្លោះទឹកស្អាត ចំនួន ១កន្លែង
ខេត្តស្ទឹងត្រែង ទទួលបានអណ្តូងទឹក ចំនួន ១៥៣អណ្តូង ជីកស្រះទឹកមានរៀបថ្មការពារ ចំនួន ៣ស្រះ និងសាងសង់បន្ទប់ម៉ាស៊ីនចម្លោះទឹកស្អាត ចំនួន ១កន្លែង នឹងចាប់ផ្តើមធ្វើការសាងសង់ ចាប់ពីខែកញ្ញា ឆ្នាំ២០២៦ តទៅ របស់គម្រោងផ្គត់ផ្គង់ ទឹកជនបទ ជំហាន ៣ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជាមានិតចិន តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។


ការអភិវឌ្ឍ
ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ចុះសិក្សា និងវាយតម្លៃស្ថានភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ ក្នុងស្រុកសេសាន សៀមបូក និងស្រុកថាឡាបរិវ៉ាត់
ខេត្តស្ទឹងត្រែង៖ អង្គភាពអនុវត្តកម្មវិធីខេត្តស្ទឹងត្រែង ដឹកនាំដោយ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង និងជាប្រធានអនុវត្តកម្មវិធីថ្នាក់ខេត្ត បានដឹកនាំក្រុមការងារបច្ចេកទេស រួមជាមួយក្រុមទីប្រឹក្សា TA-ADB បន្ទាប់ពីចុះជួបជាមួយគណៈកម្មការទឹក(WMC) ព្រមទាំងសហគមន៍អ្នកទទួលនៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា រួចមក។ នៅថ្ងៃទី១៥ នេះ អង្គភាពអនុវត្តកម្មវិធីខេត្តស្ទឹងត្រែង តែបន្តចុះជួបដល់មូលដ្ឋានជាក់ស្តែង ជាមួយអាជ្ញាធរឃុំ ភូមិ គណៈកម្មការគ្រប់គ្រងទឹក (WMC) និងប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ទឹកស្អាតជនបទ នៅក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក និងភូមិអូររៃ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។


ការអភិវឌ្ឍ
អង្គភាពអនុវត្តកម្មវិធីថ្នាក់ខេត្ត ចុះពិនិត្យវឌ្ឍនភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាតសហគមន៍ នៅស្រុកថាឡាបរិវ៉ាត់
ខេត្តស្ទឹងត្រែង៖ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង និងជាប្រធានអនុវត្តកម្មវិធីថ្នាក់ខេត្ត (PIU) បានដឹកនាំក្រុមការងារ សហការជាមួយក្រុមការងារបច្ចេកទេសគ្រប់គ្រងកម្មវិធី (PMU) និងទីប្រឹក្សាបច្ចេកទេស (PIC) ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ប្រព័ន្ធចែកចាយទឹកសហគមន៍ ដែលស្ថិតនៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ។


ការអភិវឌ្ឍ
រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យ និងវាយតម្លៃបញ្ចប់គម្រោងហេដ្ឋារចនាសម្ព័ន្ធជនបទចំនួន ៣ នៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចាត់ ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រង និងសម្របសម្រួលគម្រោងវិនិយោគសាធារណៈនៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូក្រុមការងារបច្ចេកទេសក្រសួង អមដំណើរដោយ លោកប្រធាន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ចុះពិនិត្យ និងវាយតម្លៃបញ្ចប់ការងារលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទចំនួន ៣ ក្នុងខេត្តស្ទឹងត្រែង។ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធជនបទទាំង ៣ នោះរួមមាន៖កំពង់ដរ ផ្សារសហគមន៍អន្លង់ស្វាយ ផ្លូវកៅស៊ូពីរជាន់ (DBST)។


ការអភិវឌ្ឍ
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង រៀបចំបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងការថែទាំជួសជុលស្នប់ ជូនដល់ប្រជាពលរដ្ឋ ៣ភូមិ ក្នុងស្រុកសៀមបូក
(ខេត្តស្ទឹងត្រែង)៖ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នេះ ក្រុមការងារបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ដឹកនាំដោយលោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងក្រុមការងារបច្ចេកទេស បានសហការជាមួយអង្គការពន្លឺក្តីសង្ឃឹម រៀបចំវគ្គបណ្តុះបណ្តាលស្តីពី តួនាទី និងភារកិច្ចដល់ក្រុមស្នូល នៃក្រុមប្រើប្រាស់ទឹកស្អាត និងអនាម័យ (WSUG) ព្រមទាំងបានបង្ហាញអំពីរបៀបរបបនិងវិធីសាស្ត្រប្រតិបត្តិការ នៃការប្រើប្រាស់ ព្រមទាំងការថែទាំ និងការជួសជុលស្នប់ជូនដល់ប្រជាពលរដ្ឋ។ ពិធីនេះត្រូវបានរៀបចំឡើងដោយមានការចូលរួមពីអាជ្ញាធរភូមិ ប្រជាពលរដ្ឋមកពីចំនួន ៣ភូមិ គឺ ភូមិអូរឡង់ ភូមិសៀមបូក និងភូមិទន្សោង ស្ថិតនៅឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។


ការអភិវឌ្ឍ
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង រៀបចំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងការថែទាំជួសជុលស្នប់ ជូនដល់ប្រជាពលរដ្ឋ ៣ភូមិ ក្នុងស្រុកថាឡាបរិវ៉ា
(ខេត្តស្ទឹងត្រែង)៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ក្រុមការងារបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ដឹកនាំដោយលោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងក្រុមការងារបច្ចេកទេស បានសហការជាមួយអង្គការពន្លឺក្តីសង្ឃឹម រៀបចំវគ្គបណ្តុះបណ្តាលស្តីពី តួនាទី និងភារកិច្ចដល់ក្រុមស្នូល នៃក្រុមប្រើប្រាស់ទឹកស្អាត និងអនាម័យ (WSUG) ព្រមទាំងបានបង្ហាញអំពីរបៀបរបបនៃការប្រើប្រាស់ ការថែទាំ និងការជួសជុលស្នប់ជូនដល់ប្រជាពលរដ្ឋ។ ពិធីនេះត្រូវបានរៀបចំឡើងដោយមានការចូលរួមពីអាជ្ញាធរភូមិ ប្រជាពលរដ្ឋមកពីចំនួន ៣ភូមិ គឺភូមិអន្លង់ស្អំ ភូមិមន ភូមិអន្លង់ជ្រៃ ដែលភូមិទាំងបីនេះ ស្ថិតនៅក្នុងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។


ការអភិវឌ្ឍ
ក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ចុះត្រួតពិនិត្យ និងវាយតម្លៃការដ្ឋានសាងសង់អណ្តូងទឹកស្អាតធន់នឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី១ សម្រេចបាន៤០% នៅស្រុកបុរីអូរស្វាយសែនជ័យ
ខេត្តស្ទឹងត្រែង៖ នាថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ ក្រុមការងារបច្ចេកទេសមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ដឹកនាំ និងសម្របសម្រួលដោយ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រួមជាមួយក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្គត់ផ្គង់ទឹកនៃក្រសួងអភិវឌ្ឍន៍ជនបទ បានចុះបេសកកម្មរួមគ្នាក្នុងការត្រួតពិនិត្យ និងវាយតម្លៃបច្ចេកទេសលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ ដំណាក់កាលទី១ ដែលសម្រេចបានលទ្ធផល ៤០% ក្រោមថវិកាកម្មវិធីឆ្នាំ២០២៦។

