ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

បរិស្ថាន
ពិធីប្រគល់-ទទួល និងចែកប្រគេនធុងសំរាមចំនួន ២៧៩ ធុង ជាអំណោយសប្បុរសជនតាមរយៈក្រសួងធម្មការនិងសាសនា ជូនដល់គ្រប់បណ្តាវត្តទូទាំងខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នៅបរិវេណមន្ទីរធម្មការនិងសាសនាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំពិធីប្រគល់-ទទួល និងចែកធុងសំរាមចំនួន ២៧៩ ធុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន តាមរយៈក្រសួងធម្មការនិងសាសនា ផ្តល់ជូនមន្ទីរធម្មការនិងសាសនាខេត្តស្ទឹងត្រែង ដើម្បីចែកប្រគេន-ជូនដល់ព្រះសង្ឃ និងគណៈកម្មការគ្រប់បណ្តាវត្តទូទាំងខេត្ត សរុបចំនួន ៩៤ វត្ត។


បរិស្ថាន
ក្រសួងធនធានទឹក និងអាជ្ញាធរខេត្តស្ទឹងត្រែង ពង្រឹងការគ្រប់គ្រងអាជីវកម្ម ខ្សាច់ប្រកបដោយការទទួលខុសត្រូវ និងចីរភាពបរិស្ថាន
នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្តម ព្រំ វណ្ណៈ អភិបាលរងខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ និងចីរភាពបរិស្ថាន។


បរិស្ថាន
គំរូដ៏ល្អ! សិស្សានុសិស្សវិទ្យាល័យព្រះរាជបូជនីយកិច្ច រួមគ្នាផ្លាស់ប្តូរកាកសំណល់ ឱ្យទៅជាផ្ទាំងសិល្បៈបរិស្ថាន
[ស្ទឹងត្រែង]៖ ក្រុមសិស្សានុសិស្សនៃក្លឹបសាមគ្គី ថ្នាក់ទី១០ នៃវិទ្យាល័យព្រះរាជបូជនីយកិច្ច បានរួមគ្នាបង្កើតសកម្មភាពបរិស្ថានដ៏មានអត្ថន័យមួយ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្រោមប្រធានបទ «សម្រស់នៃសំរាម» ដោយបានកែច្នៃគម្របដបផ្លាស្ទិកចាស់ៗ ឱ្យក្លាយជាផ្ទាំងសញ្ញាស្វាគមន៍ដ៏ស្រស់ស្អាតសម្រាប់វិទ្យាល័យរបស់ខ្លួន។


បរិស្ថាន
កាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង រៀបចំយុទ្ធការដាំដើមឈើ៤៧៤ដើម នៅ «ឧទ្យានមាតាមនុស្សធម៌»
ពិធីនេះ ប្រព្រឹត្តទៅក្រោមក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ,ឯកឧត្តម ផៃ ប៊ុន ឈឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង, ឯកឧត្តម សរ សុពុត្រា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តស្ទឹងត្រែង។


បរិស្ថាន
សេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាស ខេត្តស្ទឹងត្រែង
មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង សូមគោរពជម្រាបជូនអំពីព័ត៌មានធាតុអាកាស ចាប់ពីថ្ងៃទី២ ខែកក្កដា ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ៖

