ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សន្តិសុខសង្គម
ឯកឧត្តម សរ សុពុត្រា ចុះត្រួតពិនិត្យករណីប្រតិបត្តិការបង្ក្រាបសំបុកគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនជនសង្ស័យ ១៧នាក់ និងវត្ថុតាង
នៅរសៀលថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាន សម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះកម្លាំងសមត្ថកិច្ចដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មក្នុងប្រតិបត្តិការបង្ក្រាបក្រុមជនល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនទាំងសំបុក ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ក្នុងការទទួលបាននូវសុខសុវត្ថិភាព និងភាពសុខសាន្ត។


សន្តិសុខសង្គម
អាជ្ញាធរខេត្តស្ទឹងត្រែង បូកសរុបការងារ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ឆមាសទី១ និងកំណត់ទិសដៅឆមាសទី២ ឆ្នាំ២០២៦
ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព” សម្រាប់ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ ក្រោមបរិយាកាសរីករាយ និងទទួលបានការវាយតម្លៃខ្ពស់លើសមិទ្ធផលការងារដែលសម្រេចបាន។


សន្តិសុខសង្គម
សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ និងស្ត្រីសម្រាលកូនក្នុងស្រុកថាឡាបរិវ៉ាត់
ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សាយ ព្រលឹង នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង សហការជាមួយអនុសាខាស្រុកថាឡាបរិវ៉ាត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនប្រជាពលរដ្ឋចំនួន ២គ្រួសារ ដែលកំពុងជួបការលំបាក ក្នុងនោះរួមមាន គ្រួសាររងគ្រោះដោយសារអគ្គិភ័យ និងស្ត្រីទើបសម្រាលកូនមានជីវភាពទីទ័លក្រ ស្ថិតក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត។


សន្តិសុខសង្គម
រដ្ឋបាលខេត្តស្ទឹងត្រែង ផ្តល់រថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿងដល់ស្នងការដ្ឋាននគរបាលខេត្ត
នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងជូនដល់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្ត។


សន្តិសុខសង្គម
ក្លឹបយុវជន «សុវត្ថិភាពឦសាន» នៃវិទ្យាល័យព្រះគោ ចុះរៀនសូត្រពីច្បាប់ចរាចរណ៍ជាមួយមន្ត្រីជំនាញ ដើម្បីពង្រឹងសណ្តាប់ធ្នាប់នៅមុខសាលារៀន
ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សុវត្ថិភាពតាមដងផ្លូវ យុវជនស្ម័គ្រចិត្តនៃក្លឹប «សុវត្ថិភាពឦសាន» ក្រោមប្រធានបទ «បន្ថយល្បឿន ដាស់តឿនជីវិត» នៃវិទ្យាល័យព្រះគោ បានចុះជួបសម្តែងការគួរសម និងសិក្សាស្វែងយល់ផ្ទាល់ជាមួយមន្ត្រីជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ។

