ព័ត៌មានក្នុងខេត្ត

រដ្ឋបាលក្រុងស្ទឹងត្រែង ទុកពេលរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឱ្យអាជីវករ និងពលរដ្ឋបញ្ឈប់ការលក់ដូររំលោភលើដីចំណីផ្លូវលេខ៦១ ជាកំហិត
សេចក្តីជូនដំណឹង
រដ្ឋបាលក្រុងស្ទឹងត្រែង ទុកពេលរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឱ្យអាជីវករ និងពលរដ្ឋបញ្ឈប់ការលក់ដូររំលោភលើដីចំណីផ្លូវលេខ៦១ ជាកំហិត
(ខេត្តស្ទឹងត្រែង)៖ រដ្ឋបាលក្រុងស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹងជាផ្លូវការ ណែនាំដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ ម្ចាស់ទីតាំងជួល និងអាជីវករប្រកបរបរលក់ដូរគ្រប់ប្រភេទ ត្រូវបញ្ឈប់ជាបន្ទាន់នូវការលក់ដូរ ឬការរំលោភបំពានយកដីចំណីផ្លូវសាធារណៈ នៅលើខ្សែផ្លូវលេខ៦១ ចាប់ពីផ្លូវលេខ១៤ (កែងផ្សារសាមគ្គីស្ទឹងត្រែង) រហូតដល់ខ្សែផ្លូវលេខ២៨ (កែងសាលាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង) ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
រដ្ឋបាលខេត្តស្ទឹងត្រែង ផ្អាកការងារបណ្តោះអាសន្នលើមន្ត្រីម្នាក់ ពាក់ព័ន្ធករណីវិវាទដីធ្លីនៅស្រុកថាឡាបរិវ៉ាត់
សេចក្តីជូនដំណឹង
រដ្ឋបាលខេត្តស្ទឹងត្រែង ផ្អាកការងារបណ្តោះអាសន្នលើមន្ត្រីម្នាក់ ពាក់ព័ន្ធករណីវិវាទដីធ្លីនៅស្រុកថាឡាបរិវ៉ាត់
​ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែងបានចេញសេចក្តីប្រកាសព័ត៌មាន សម្រេចផ្អាកការងារជាបណ្តោះអាសន្នចំពោះលោក អ៊ុំ សុភឿន មន្ត្រីបម្រើការនៅការិយាល័យបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តស្ទឹងត្រែង បន្ទាប់ពីមន្ត្រីរូបនេះបានជាប់ពាក់ព័ន្ធនឹងករណីវិវាទដីធ្លីជាមួយប្រជាពលរដ្ឋ។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
​អាជ្ញាធរខេត្តស្ទឹងត្រែង ប្រកាសផ្អាកពិធីប្រណាំងទូកឆ្នាំ២០២៦ ប៉ុន្តែអនុញ្ញាតឱ្យតាមក្រុង-ស្រុក និងវត្តអារាម រៀបចំតាមលទ្ធភាព
សេចក្តីជូនដំណឹង
​អាជ្ញាធរខេត្តស្ទឹងត្រែង ប្រកាសផ្អាកពិធីប្រណាំងទូកឆ្នាំ២០២៦ ប៉ុន្តែអនុញ្ញាតឱ្យតាមក្រុង-ស្រុក និងវត្តអារាម រៀបចំតាមលទ្ធភាព
រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការផ្អាកការប្រារព្ធពិធីប្រណាំងទូកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៦ នៅតាមបណ្តោយដងទន្លេសេកុង ដើម្បីបង្វែរយកចិត្តទុកដាក់លើការដោះស្រាយបញ្ហាប្រឈមចំពោះមុខជូនប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា អាជ្ញាធរខេត្តបានប្រគល់សិទ្ធិជូនរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងវត្តអារាមនានា អាចរៀបចំពិធីប្រណាំងទូក បណ្តែតប្រទិព្វ សំពះព្រះខែ និងអកអំបុក ទៅតាមលទ្ធភាពជាក់ស្តែង និងប្រពៃណីក្នុងមូលដ្ឋានរៀងៗខ្លួន ដោយត្រូវធានាឱ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
រដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្តីបំភ្លឺជុំវិញករណីមរណភាពរបស់អ្នកជំងឺឈ្មោះ ទិន ឡៃ នៅមន្ទីរពេទ្យបង្អែកខេត្ត
សេចក្តីជូនដំណឹង
រដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្តីបំភ្លឺជុំវិញករណីមរណភាពរបស់អ្នកជំងឺឈ្មោះ ទិន ឡៃ នៅមន្ទីរពេទ្យបង្អែកខេត្ត
រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺព័ត៌មានជាផ្លូវការ ជុំវិញករណីមរណភាពរបស់អ្នកជំងឺឈ្មោះ ទិន ឡៃ អាយុ៤៦ឆ្នាំ ដោយបានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានខិតខំប្រឹងប្រែងពិនិត្យ និងព្យាបាលសង្គ្រោះយ៉ាងយកចិត្តទុកដាក់បំផុតតាមបច្ចេកទេសវេជ្ជសាស្ត្រ ប៉ុន្តែដោយសារស្ថានភាពជំងឺប្រចាំកាយធ្ងន់ធ្ងរខ្លាំង ទើបអ្នកជំងឺមិនអាចឆ្លងផុត និងបានទទួលមរណភាព។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង សូមគោរពរាយការណ៍ជូនពីស្ថានភាពធាតុអាកាស និងជលសាស្ត្រ ប្រចាំខេត្តស្ទឹងត្រែង
សេចក្តីជូនដំណឹង
មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង សូមគោរពរាយការណ៍ជូនពីស្ថានភាពធាតុអាកាស និងជលសាស្ត្រ ប្រចាំខេត្តស្ទឹងត្រែង
មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង សូមគោរពរាយការណ៍ជូនពីស្ថានភាពធាតុអាកាស និងជលសាស្ត្រ ប្រចាំខេត្តស្ទឹងត្រែង 📅 ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ម៉ោង ០៦:០០ ព្រឹក (សម្រាប់រយៈពេល ២៤ម៉ោងខាងមុខ)
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
រដ្ឋបាលខេត្តស្ទឹងត្រែង ជូនដំណឹងពីការរៀបចំរថយន្តក្រុង ២០គ្រឿង ដឹកជញ្ជូនពលរដ្ឋធ្វើដំណើរដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
សេចក្តីជូនដំណឹង
រដ្ឋបាលខេត្តស្ទឹងត្រែង ជូនដំណឹងពីការរៀបចំរថយន្តក្រុង ២០គ្រឿង ដឹកជញ្ជូនពលរដ្ឋធ្វើដំណើរដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
ស្ទឹងត្រែង៖ ដើម្បីជួយសម្រាលបន្ទុកចំណាយក្នុងការធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត កម្មករ កម្មការិនី និងប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ខាងមុខនេះ រដ្ឋបាលខេត្តស្ទឹងត្រែង សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ២០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរមកលេងស្រុកកំណើតនៅខេត្តស្ទឹងត្រែង ដោយមិនគិតប្រាក់។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
សេចក្តីជូនដំណឹង  ស្តីពី ស្ថានភាពធាតុអាកាស និង ជលសាស្រ្តប្រចាំខេត្តស្ទឹងត្រែង
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស និង ជលសាស្រ្តប្រចាំខេត្តស្ទឹងត្រែង
មន្ទីរ ធនធានទឺក និងឧតុនិយម ខេត្តស្ទឹងត្រែង សូមជូនដំណឹង ពីស្ថានភាពធាតុអាកាស និង ជលសាស្រ្តប្រចាំខេត្តស្ទឹងត្រែង សម្រាប់ថ្ងៃទី  04/09/2026 ម៉ោង 6:00 ព្រឹក (24ម៉ោង)
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ឯកឧត្តម សរ សុពុត្រា ណែនាំឱ្យអាជ្ញាធរក្រុង-ស្រុកទូទាំងខេត្តស្ទឹងត្រែង បង្កើនការប្រុងប្រយ័ត្ន និងឆ្លើយតបគ្រោះទឹកជំនន់ឱ្យបានទាន់ពេលវេលា
សេចក្តីជូនដំណឹង
ឯកឧត្តម សរ សុពុត្រា ណែនាំឱ្យអាជ្ញាធរក្រុង-ស្រុកទូទាំងខេត្តស្ទឹងត្រែង បង្កើនការប្រុងប្រយ័ត្ន និងឆ្លើយតបគ្រោះទឹកជំនន់ឱ្យបានទាន់ពេលវេលា
ខេត្តស្ទឹងត្រែង៖ ដោយសារស្ថានភាពកម្ពស់ទឹកទន្លេមានការកើនឡើងជាបន្តបន្ទាប់ និងដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត (គ.គ.ម.ខ.) បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាពនៃការតាមដាន ត្រៀមបម្រុង និងអន្តរាគមន៍ឆ្លើយតបគ្រោះទឹកជំនន់ ព្រមទាំងហានិភ័យគ្រោះធម្មជាតិនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានទាន់ពេលវេលា។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
សេចក្តីជូនដំណឹងស្តីពីការហាមឃាត់ការប្រើប្រាស់ដ្រូន (Drone) ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីការហាមឃាត់ការប្រើប្រាស់ដ្រូន (Drone) ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង
រដ្ឋបាលខេត្តស្ទឹងត្រែង សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ​រដ្ឋបាលខេត្ត «ហាមឃាត់ដាច់ខាត» នូវការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ដោយគ្មានការអនុញ្ញាត ចាប់ពី ថ្ងៃទី ១ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
រដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្តីជូនដំណឹង ពីការដាក់ជួលវិនិយោគទីតាំងដីទំនេររបស់រដ្ឋ ១កន្លែង ទំហំ១៤០០ម៉ែត្រការ៉េ ស្ថិតនៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
សេចក្តីជូនដំណឹង
រដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្តីជូនដំណឹង ពីការដាក់ជួលវិនិយោគទីតាំងដីទំនេររបស់រដ្ឋ ១កន្លែង ទំហំ១៤០០ម៉ែត្រការ៉េ ស្ថិតនៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
រដ្ឋបាលខេត្តស្ទឹងត្រែង មានកិត្តិយស សូមយកឱកាសនេះ ជម្រាបជូនដំណឹងដល់សាធារណជន ផ្នែកមានសមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋាន មេត្តាជ្រាបថា ដោយអនុលោមតាមអនុក្រឹត្យលេខ ១៨៦ អនក្រ.បក ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ស្តីពីការធ្វើអនុប្បយោគប្តូរចំណាត់ថ្នាក់ទីតាំងដីទំហំ ១ ៤០០ម៉ែត្រការ៉េ ស្ថិតនៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងទទួលបានគោលការណ៍តាមរយៈលិខិតលេខ ១៣០ សជណ ចុះថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្តីពីករណីសំណើសុំពិនិត្យ សម្រេចលើការធ្វើអនុប្បយោគ និងការដាក់ជួលវិនិយោគទីតាំងដីទំនេររបស់រដ្ឋទំហំ ១៤០០ម៉ែត្រការ៉េ ស្ថិតនៅភូមិកណ្តាល សង្កាត់ ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ស្ថានភាពធាតុអាកាស និង ជលសាស្រ្តប្រចាំខេត្តស្ទឹងត្រែង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦
សេចក្តីជូនដំណឹង
ស្ថានភាពធាតុអាកាស និង ជលសាស្រ្តប្រចាំខេត្តស្ទឹងត្រែង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦
មន្ទីរ ធនធានទឹក និងឧតុនិយម ខេត្តស្ទឹងត្រែង សូមគោរពរាយការណ៍ជូន ឯកឧត្តម ដ៍ខ្ពង់ខ្ពស់មេត្តាជ្រាប ពីស្ថានភាពធាតុអាកាស និង ជលសាស្រ្តប្រចាំខេត្តស្ទឹងត្រែង÷ *ថ្ងៃទី 12/07/2026 ម៉ោង 6:00 ព្រឹក (24ម៉ោង) * ទឹកភ្លៀងៈ 5/6 ក្រុង-ស្រុក -ស្ថានីយ៍ក្រុងស្ទឹងត្រែង 4.0mm -ស្ថានីយ៍ស្រុកសៀមបូក 14.5mm -ស្ថានីយ៍ស្រុកសៀមប៉ាង 15.5mm -ស្ថានីយ៍ស្រុកថាឡាបរិវ៉ាត់ 00.0mm -ស្ថានីយ៍ស្រុកសេសាន 28.3mm -ស្ថានីយ៍ស្រុកបុរីអូរស្វាយសែនជ័យ 4.0mm
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
សេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យអនុវត្តជាផ្លូវការនូវការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយខេត្តស្ទឹងត្រែង

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ស្តីពី  ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ
រដ្ឋបាលខេត្តស្ទឹងត្រែង សូមជម្រាបជូនដំណឹងដល់សាធារណជន គ្រប់មន្ទីរ អង្គភាព ស្ថាប័ន និងភ្នាក់ងារ ហិរញ្ញវត្ថុដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យនៃភូមិកោះជ្រើម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ឱ្យបានជ្រាបថា ដើម្បីអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យយោងខាងលើ គណៈកម្មការរដ្ឋបាល នឹងធ្វើការ បិទផ្សាយជាសាធារណៈនូវឯកសារសុរិយោដីដែលមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុមប្រតិបត្តិ កម្មវិធីបានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមកក្នុងភូមិខាងលើ។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត