ព័ត៌មានក្នុងខេត្ត

ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងលោកជំទាវ អញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តសុខាភិរារាម (វត្តកោះសំពាយ)
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងលោកជំទាវ អញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តសុខាភិរារាម (វត្តកោះសំពាយ)
(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងលោកជំទាវ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនជិតឆ្ងាយជាច្រើនរូប បានមូលមតិគ្នាជាឯកច្ឆន្ទ ផ្តួចផ្តើមដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេនដល់ព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តសុខាភិរារាម (ហៅវត្តកោះសំពាយ) ស្ថិតក្នុងភូមិកោះសំពាយ ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
នគរបាលក្រុងស្ទឹងត្រែង បង្ក្រាបក្រុមយុវជនកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូបង្កសំឡេងរំខាន ព្រមទាំងដាក់វិធានការអប់រំ និងស្រាវជ្រាវរកជាងកែច្នៃ
សកម្មភាពថ្នាក់ដឹកនាំ
នគរបាលក្រុងស្ទឹងត្រែង បង្ក្រាបក្រុមយុវជនកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូបង្កសំឡេងរំខាន ព្រមទាំងដាក់វិធានការអប់រំ និងស្រាវជ្រាវរកជាងកែច្នៃ
ក្រុមយុវជនចំនួន ៦នាក់ មកពីស្រុកសៀមបូក ដែលកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូលាន់លឺកក្រើកក្រុង ត្រូវបានកម្លាំងនគរបាលក្រុងស្ទឹងត្រែង បង្ក្រាបបានភ្លាមៗ និងដាក់ពិន័យឱ្យដកស្មៅសម្អាតបរិវេណអធិការដ្ឋាន មុននឹងហៅអាណាព្យាបាលមកធ្វើកិច្ចសន្យា និងបន្តតាមប្រមាញ់រកជាងកែច្នៃម៉ូតូយកមកទទួលខុសត្រូវតាមច្បាប់។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង ចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីការផ្សព្វផ្សាយផែនការមេ និងផែនការសកម្មភាពរួម សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍធនធានទឹកក្នុងអនុអាងទន្លេ ទាំង៣
សកម្មភាពថ្នាក់ដឹកនាំ
លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង ចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីការផ្សព្វផ្សាយផែនការមេ និងផែនការសកម្មភាពរួម សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍធនធានទឹកក្នុងអនុអាងទន្លេ ទាំង៣
នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ទូច គង្គា អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមក្នុង «សិក្ខាសាលាថ្នាក់ជាតិ ដើម្បីផ្សព្វផ្សាយផែនការមេ និងការរៀបចំផែនការអនុវត្តផែនការសកម្មភាពរួម សម្រាប់ការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹកប្រកបដោយចីរភាពនៅក្នុងអនុអាងទន្លេទាំងបី (ទន្លេសេកុង សេសាន និងស្រែពក)» ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (CNMC) នៅសណ្ឋាគារភ្នំប្រុស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
រដ្ឋបាលក្រុងស្ទឹងត្រែង រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីឆ្លើយតបតម្រូវការអភិវឌ្ឍន៍នៅមូលដ្ឋាន
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលក្រុងស្ទឹងត្រែង រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីឆ្លើយតបតម្រូវការអភិវឌ្ឍន៍នៅមូលដ្ឋាន
ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលក្រុងស្ទឹងត្រែង បានរៀបចំសិក្ខាសាលាស្ដីពី «សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) នៅថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់» នៅសាលប្រជុំសាលាក្រុងស្ទឹងត្រែង ក្រោមអធិបតីភាពឯកឧត្តម ធូ ចាន់ពៅ អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលក្រុង លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ សមាជិកក្រុមប្រឹក្សាក្រុង មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធក្នុងការងាររៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ប្រជាពលរដ្ឋ៧៥៥គ្រួសារ ក្នុងគម្រោង ផ.ក.អ ទទួលបានអំណោយជាស្បៀង និងសម្ភារៈប្រើប្រាស់ ពី ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង
សកម្មភាពថ្នាក់ដឹកនាំ
ប្រជាពលរដ្ឋ៧៥៥គ្រួសារ ក្នុងគម្រោង ផ.ក.អ ទទួលបានអំណោយជាស្បៀង និងសម្ភារៈប្រើប្រាស់ ពី ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង
ពិធីប្រគល់ស្បៀង នាព្រឹកថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម សរ សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធាន លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.)។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ឯកឧត្តម ស្វាយ ស៊ីថា៖ រួមគ្នាពង្រឹងនិងពង្រីក​បណ្តាញការងារសាធារណមតិ ដើម្បីថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ស្វាយ ស៊ីថា៖ រួមគ្នាពង្រឹងនិងពង្រីក​បណ្តាញការងារសាធារណមតិ ដើម្បីថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ
នៅខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងការងារសាធារណមតិនិងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)» ឯកឧត្តម ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បានអញ្ជើញធ្វើជាអធិបតី និងដឹកនាំវគ្គបណ្តុះបណ្តាល ដោយមានវត្តមានចូលរួមពីឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃគ.ស.ព.ស. ឯកឧត្តម​ សរ សុពុត្រា អភិបាល​ នៃគណៈអភិបាលខេត្តស្ទឹងត្រែង ប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធ ក្រុមការងារព័ត៌មាននិងសាធារណមតិ យុវជន នៅឃុំ សង្កាត់នៅទូទាំងខេត្ត រួមនឹងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង សរុបប្រមាណជាង 250 នាក់។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
លោកស្រ៊ន សំឫទ្ធី បន្តទទួលស្វាគមន៍ប្រជាពលរដ្ឋ ៧៧គ្រួសារបន្ថែមទៀត មកកសាងជីវភាពថ្មីក្នុងតំបន់ «ផ.ក.អ» ស្រុកសេសាន ដែលជាថ្ងៃបញ្ចប់នៃគម្រោងទី១
សកម្មភាពថ្នាក់ដឹកនាំ
លោកស្រ៊ន សំឫទ្ធី បន្តទទួលស្វាគមន៍ប្រជាពលរដ្ឋ ៧៧គ្រួសារបន្ថែមទៀត មកកសាងជីវភាពថ្មីក្នុងតំបន់ «ផ.ក.អ» ស្រុកសេសាន ដែលជាថ្ងៃបញ្ចប់នៃគម្រោងទី១
ខេត្តស្ទឹងត្រែង៖ ដំណើរការនៃការទទួលប្រជាពលរដ្ឋស្ម័គ្រចិត្តមករស់នៅ និងកសាងជីវភាពថ្មីក្នុងជំហានទី១ បានឈានដល់ថ្ងៃចុងក្រោយហើយ ដោយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីសំណេះសំណាល និងទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋចំនួន ៧៧ គ្រួសារបន្ថែមទៀត ដែលបានធ្វើដំណើរមកដល់តំបន់អនុវត្តកម្មវិធី «ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» (ផ.ក.អ) ស្ថិតនៅចំណុចភូមិអូរសេវ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
លោក ស្រ៊ន សំឫទ្ធី ដឹកនាំក្រុមការងារចម្រុះខេត្តស្ទឹងត្រែង ទទួលស្វាគមន៍ពលរដ្ឋ ៩៣គ្រួសារ មកពី ៥ រាជធានី-ខេត្ត ចូលមករស់នៅលើដី កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ) ក្នុងស្រុកសេសាន

ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ ក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំសម្របសម្រួលដោយ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារដឹកនាំទទួលស្វាគមន៍ បានរៀបចំពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត ចំពោះបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៩៣ គ្រួសារ ដែលធ្វើដំណើរមកពីបណ្តារាជធានី-ខេត្តទាំង ៥ ដើម្បីចូលមកតាំងទីលំនៅថ្មី ស្ថិតក្នុងភូមិអូរសេវ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ប្រជាពលរដ្ឋមកពី៥រាជធានី-ខេត្ត ចុះទទួលទីតាំងដីក្រោមគម្រោង (ផ.ក.អ.) នៅស្រុកសេសាន ខេត្តស្ទឹងត្រែង
សកម្មភាពថ្នាក់ដឹកនាំ
ប្រជាពលរដ្ឋមកពី៥រាជធានី-ខេត្ត ចុះទទួលទីតាំងដីក្រោមគម្រោង (ផ.ក.អ.) នៅស្រុកសេសាន ខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ ប្រជាពលរដ្ឋមកពី ៥រាជធានី-ខេត្ត រួមមាន ខេត្តក្រចេះ ស្វាយរៀង ប៉ៃលិន កំពង់ស្ពឺ និងរាជធានីភ្នំពេញ បានអញ្ជើញចុះមកទទួលទីតាំងដីជាក់ស្តែង ក្រោមគម្រោងនៃកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) ស្ថិតនៅចំណុចអូរសេវ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
លោកស្រី វិន ស៊ីធួន  អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា
សកម្មភាពថ្នាក់ដឹកនាំ
លោកស្រី វិន ស៊ីធួន អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា
នៅព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦នេះ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សជ័យលាភីដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងសិស្សជ័យលាភីការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡងឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ប្រជាពលរដ្ឋ ២១៧គ្រួសារ នៅចំណុចអូរសេវ៣ ស្រុកសេសាន ទទួលបានអំណោយពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត
សកម្មភាពថ្នាក់ដឹកនាំ
ប្រជាពលរដ្ឋ ២១៧គ្រួសារ នៅចំណុចអូរសេវ៣ ស្រុកសេសាន ទទួលបានអំណោយពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត
ពិធីសំណេះសំណាល និងចែកអំណោយ ដែលបានប្រព្រឹត្តទៅនៅចំណុចអូរសេវ៣ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង អញ្ជើញចុះសួរសុខទុក្ខ លោក អ៊ីវ ឡេជឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត
សកម្មភាពថ្នាក់ដឹកនាំ
លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង អញ្ជើញចុះសួរសុខទុក្ខ លោក អ៊ីវ ឡេជឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត
ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ លោក ម៉ែន គុង អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចុះសួរសុខទុក្ខ និងពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ជូនចំពោះ លោក អ៊ីវ ឡេជឺ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
កម្ពុជា-ឡាវ បើកវេទិកាសន្ទនាជំរុញទេសចរណ៍ និងផ្គូផ្គងវិនិយោគតាមព្រំដែននៅខេត្តស្ទឹងត្រែង អបអរខួបទូត៧០ឆ្នាំ
សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជា-ឡាវ បើកវេទិកាសន្ទនាជំរុញទេសចរណ៍ និងផ្គូផ្គងវិនិយោគតាមព្រំដែននៅខេត្តស្ទឹងត្រែង អបអរខួបទូត៧០ឆ្នាំ
ខេត្តស្ទឹងត្រែង៖ ក្នុងគោលបំណងអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ វេទិកាសន្ទនាស្តីពីការសម្របសម្រួលទេសចរណ៍តាមបណ្តោយព្រំដែន និងការផ្គូផ្គងវិនិយោគទេសចរណ៍ទ្វេភាគី ត្រូវបានប្រារព្ធពិធីបើកយ៉ាងអធិកអធមនៅលើទឹកដីខេត្តស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត