ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

កសិកម្ម
អភិបាលខេត្តស្ទឹងត្រែង លែងកូនត្រី ជាង ១០០,០០០ក្បាល និងណែនាំឱ្យបន្តអភិរក្សសត្វផ្សោតទន្លេមេគង្គ ត្រីមេពូជ និងសត្វងាយរងគ្រោះឱ្យមានប្រសិទ្ធភាពខ្ពស់
នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រារព្ធទិវាមច្ឆាជាតិ ១កក្កដា នៅអាងទឹកវារីអគ្គិសនីសេសានក្រោម២ ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដើម្បីលែងកូនត្រី និងត្រីមេពូជក្នុងគោលបំណងបង្កើនផលជលផលធម្មជាតិ។


កសិកម្ម
ឯកឧត្តម ឌិត ទីណា ចុះពិនិត្យវឌ្ឍនភាព «គម្រោងកសិដ្ឋានម្ទេសខ្នាតធំ» លើផ្ទៃដីជាង ៩០ ហិកតា ក្នុងខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយគណៈប្រតិភូក្រសួង បានអញ្ជើញចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពការងារនៃ «គម្រោងកសិដ្ឋានម្ទេសខ្នាតធំ» ដែលមានទំហំផ្ទៃដីសរុបជាង ៩០ ហិកតា ស្ថិតក្នុងខេត្តស្ទឹងត្រែង។


កសិកម្ម
ពូជដំណាំស្វាយចន្ទី ចំនួន ២២០០០ដើម និងជីកសិកម្ម ចំនួន ៥តោនកន្លះ ចែកជូនប្រជាពលរដ្ឋ២១៧គ្រួសារ រស់នៅចំណុច អូរសែវ ឃុំស្តៅ ស្រុកសេសាន គម្រោង ផ.ក.អ
ប្រជាពលរដ្ឋ២១៧គ្រួសារ រស់នៅចំណុច អូរសែវ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាគម្រោងនៃកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព ទទួលបានពូជដំណាំស្វាយចន្ទី និងជីកសិកម្ម នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។
ពិធីចែកពូជដំណាំចន្ទីរ និងជីកសិកម្ម នាពេលនោះ ក្រោមការអញ្ជើញជាអធិបតីភាព ឯកឧត្តម សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាន ផ.ក.អ. ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមនិងប្រតិភូអមដំណើរ។

