ព័ត៌មានក្នុងខេត្ត

ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា កោតសរសើររដ្ឋបាលខេត្តស្ទឹងត្រែង ដែលសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់
សកម្មភាពថ្នាក់ដឹកនាំ
ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា កោតសរសើររដ្ឋបាលខេត្តស្ទឹងត្រែង ដែលសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់
ខេត្តស្ទឹងត្រែង៖ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣ នៃព្រឹទ្ធសភា) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរជំនាញពាក់ព័ន្ធ។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
រដ្ឋបាលខេត្តស្ទឹងត្រែង ត្រៀមប្រែក្លាយ "មណ្ឌលឧក្រិដ្ឋកម្ម ត្រពាំងចោងហោង" ជាស្តូបចងចាំ និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តស្ទឹងត្រែង ត្រៀមប្រែក្លាយ "មណ្ឌលឧក្រិដ្ឋកម្ម ត្រពាំងចោងហោង" ជាស្តូបចងចាំ និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ
ទីតាំងប្រវត្តិសាស្ត្រនៃមន្ទីរសន្តិសុខ ១០៤ ឬ «មណ្ឌលឧក្រិដ្ឋកម្ម ត្រពាំងចោងហោង» ក្នុងខេត្តស្ទឹងត្រែង ត្រូវបានរំដោះមកក្រោមការគ្រប់គ្រងរបស់រដ្ឋវិញហើយ ដោយរដ្ឋបាលខេត្តមានផែនការរៀបចំធ្វើកំណាយអដ្ឋិធាតុជនរងគ្រោះ និងប្រែក្លាយទីតាំងសោកនាដកម្មមួយនេះ ឱ្យទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងជាកន្លែងរៀបចំទិវាជាតិនៃការចងចាំ ២០ ឧសភា។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
លោក ហ៊ុន បូរិន ប្រកាសចូលកាន់តំណែង ប្រធានច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ជាមួយបទបញ្ជាក្តៅលើការទប់ស្កាត់បទល្មើសឆ្លងដែន
សកម្មភាពថ្នាក់ដឹកនាំ
លោក ហ៊ុន បូរិន ប្រកាសចូលកាន់តំណែង ប្រធានច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ជាមួយបទបញ្ជាក្តៅលើការទប់ស្កាត់បទល្មើសឆ្លងដែន
លោក ហ៊ុន បូរិន នាយករង រដ្ឋបាល ខេត្ត ស្ទឹងត្រែង ត្រូវ បាន ប្រកាស ចូលកាន់តំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀលជាផ្លូវការកាលពីថ្មីៗនេះ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល សម្រួលកិច្ចការពាណិជ្ជកម្ម និងទប់ស្កាត់រាល់សកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ឯកឧត្តម ឈាង ឡាក់ ប្រគល់ថវិកាឧបត្ថម្ភជាង ១០លានរៀល ជូនគ្រួសារសពសមាជិកសមាគមមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឈាង ឡាក់ ប្រគល់ថវិកាឧបត្ថម្ភជាង ១០លានរៀល ជូនគ្រួសារសពសមាជិកសមាគមមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ
នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មាធិការមូលដ្ឋានសមាគមមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ ប្រចាំសាលាខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រគល់ថវិកាឧបត្ថម្ភមរណសង្គ្រោះសរុបចំនួន ១០.៥០០.០០០ រៀល ជូនដល់គ្រួសារសពសមាជិកសកម្មចំនួន ២រូប និងសមាជិកសកម្មដែលមានសហព័ន្ធទទួលមរណភាពចំនួន ១រូប ដើម្បីជួយសម្រាលបន្ទុកជីវភាព និងបង្ហាញពីស្មារតីសាមគ្គីភាពក្នុងអង្គភាព។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
កិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ៖ រដ្ឋបាលខេត្ត បង្ហាញពីការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលជាគ្រឹះយ៉ាងរឹងមាំសម្រាប់ជីវភាពប្រជាពលរដ្ឋ
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ៖ រដ្ឋបាលខេត្ត បង្ហាញពីការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលជាគ្រឹះយ៉ាងរឹងមាំសម្រាប់ជីវភាពប្រជាពលរដ្ឋ
នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានប្រកាសផ្តល់ជូនម៉ូតូម្នាក់មួយគ្រឿង ដល់សិស្សជ័យលាភីនិទ្ទេស (A) ចំនួន ៦នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ដើម្បីសម្រួលដល់ការបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
​សាកលវិទ្យាល័យ ចេនឡា ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១២កន្លែង ជូនមន្ត្រីរាជការ និងយុវជនខេត្តស្ទឹងត្រែង
សកម្មភាពថ្នាក់ដឹកនាំ
​សាកលវិទ្យាល័យ ចេនឡា ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១២កន្លែង ជូនមន្ត្រីរាជការ និងយុវជនខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ម៉ែន គុង អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង តំណាងឯកឧត្ដម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងក្នុងនាមលោកជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តស្ទឹងត្រែង បានអញ្ជើញទទួលជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយក្រុមការងារនៃសាកលវិទ្យាល័យ ចេនឡា។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
រដ្ឋបាលខេត្តស្ទឹងត្រែង និង អង្គការវឌ្ឍនភាព រៀបចំពិធីប្រកាសដាក់ឲ្យដំណើរការអនុវត្តគម្រោង “សហគមន៍គ្មានអាពាហ៍ពិពាហ៍កុមារ "នៅខេត្តស្ទឹងត្រែង
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តស្ទឹងត្រែង និង អង្គការវឌ្ឍនភាព រៀបចំពិធីប្រកាសដាក់ឲ្យដំណើរការអនុវត្តគម្រោង “សហគមន៍គ្មានអាពាហ៍ពិពាហ៍កុមារ "នៅខេត្តស្ទឹងត្រែង
ស្ទឹងត្រែង . នៅថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០២៦ លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី តំណាងដ៏ ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការអនុវត្តគម្រោង “សហគមន៍គ្មានអាពាហ៍ពិពាហ៍កុមារ ដែលបាន រៀបចំឡើងដោយអង្គការវឌ្ឍនភាព នៅសាលប្រជុំធំសាលាខេត្តស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង ធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ផ្នែកសារព័ត៌មាន ដល់ក្លឹបកុមារ និងយុវជនខេត្តស្ទឹងត្រែង និងខេត្តរតនគិរី
សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង ធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ផ្នែកសារព័ត៌មាន ដល់ក្លឹបកុមារ និងយុវជនខេត្តស្ទឹងត្រែង និងខេត្តរតនគិរី
ស្ទឹងត្រែង៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង សហការជាមួយអង្គការនារីដើម្បីសន្តិភាព បានរៀបចំដំណើរទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ផ្នែកសារព័ត៌មាន ជូនដល់សមាជិកក្លឹបកុមារ និងយុវជន មកពីខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
រដ្ឋបាលខេត្តស្ទឹងត្រែង បើកសិក្ខាសាលាពិគ្រោះយោបល់ផ្សព្វផ្សាយលទ្ធផលសិក្សា EIA សម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យ ២០០មេហ្គាវ៉ាត់
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តស្ទឹងត្រែង បើកសិក្ខាសាលាពិគ្រោះយោបល់ផ្សព្វផ្សាយលទ្ធផលសិក្សា EIA សម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យ ២០០មេហ្គាវ៉ាត់
ស្ទឹងត្រែង៖ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ លោក សែន វ៉ាន់ស៊ីម អភិបាលរងខេត្តស្ទឹងត្រែង តំណាងឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីផ្សព្វផ្សាយលទ្ធផលនៃការសិក្សារបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ (EIA) ជាមួយមន្ទីរ អង្គភាព និងស្ថាប័នពាក់ព័ន្ធ សម្រាប់គម្រោងអភិវឌ្ឍន៍ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ឯកឧត្ដម សរ សុពុត្រា អញ្ជើញបើកលទ្ធផលប្រឡងបាក់ឌុប និងប្រកាសឧបត្ថម្ភម៉ូតូម្នាក់១គ្រឿង ជូនសិស្សទទួលបាននិទ្ទេស A ទាំង ៦រូប ក្នុងខេត្តស្ទឹងត្រែង
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម សរ សុពុត្រា អញ្ជើញបើកលទ្ធផលប្រឡងបាក់ឌុប និងប្រកាសឧបត្ថម្ភម៉ូតូម្នាក់១គ្រឿង ជូនសិស្សទទួលបាននិទ្ទេស A ទាំង ៦រូប ក្នុងខេត្តស្ទឹងត្រែង
​ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្ដម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងបានថ្លែងសារអបអរសាទរ ព្រមទាំងលើកទឹកចិត្តយ៉ាងជ្រាលជ្រៅជូនចំពោះបេក្ខជនទាំងអស់។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
សមាគមថ្នាលយុវជនកម្ពុជាសាខាខេត្តស្ទឹងត្រែង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគល់ជូនចាស់ជរាមានជីវភាពខ្វះខាតគ្មានទីពឹងចំនួន២គ្រួសារ តាមរយះឯកឧត្តម ផេង គឹមស្រ៊ុន

ស្ទឹងត្រែង÷ នៅថ្ងៃទី៣០ខែសីហាឆ្នាំ២០២៦ លោក វង្ស សុភី ប្រធានកិត្តិយស និង លោក ឆោម សម្បត្តិពេជ្រ ប្រធានប្រតិបត្តិ សមាគមថ្នាលយុវជនកម្ពុជាសាខាខេត្តស្ទឹងត្រែងតំណាងលោក ម៉ៅ ផល្លា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក រិន រ៉ាវី ប្រធានក្រុមប្រឹក្សាភិបាល ឯកឧត្តម ទួន សុខុន អនុប្រធាន ក្រុមប្រឹក្សាភិបាល និងជាប្រធានប្រចាំការនៃគណៈអចិន្ត្រៃយ៍ និងឯកឧត្តមប្រធានកិត្តិយស ផេង គឹមស៊្រុន
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំផ្សព្វផ្សាយការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ដើម្បីពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

ស្ទឹងត្រែង៖ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក ហង់ កុង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
រដ្ឋបាលខេត្តស្ទឹងត្រែងបើកកិច្ចប្រជុំ ជំរុញការងារចងក្រងប្រវត្តិស្នាដៃ និងផែនការសកម្មភាពសំខាន់ៗ
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តស្ទឹងត្រែងបើកកិច្ចប្រជុំ ជំរុញការងារចងក្រងប្រវត្តិស្នាដៃ និងផែនការសកម្មភាពសំខាន់ៗ
នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ឯកឧត្តម ហាក់ វិមាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត បានរួមគ្នាតំណាងរដ្ឋបាលខេត្ត ដឹកនាំកិច្ចប្រជុំក្រុមការងារចម្រុះថ្នាក់ខេត្ត ដើម្បីពិនិត្យវឌ្ឍនភាពការងារចងក្រងប្រវត្តិស្នាដៃថ្នាក់ដឹកនាំ និងជំរុញផែនការសកម្មភាពធំៗចំនួន៣ ឆ្លើយតបនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត