ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សរសុពុត្រា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប្រាក់គោលនយោបាយរបបសន្តិសុខសង្គម ជូនគ្រួសារសពអតីតយុទ្ធជន និងនិវត្តជន ចំនួន ៧គ្រួសារ
ស្ទឹងត្រែង៖ ឯកឧត្តម សរសុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ប្រាក់គោលនយោបាយរបបសន្តិសុខសង្គម ជូនដល់គ្រួសារសពអតីតយុទ្ធជន និងគ្រួសារសពនិវត្តជន ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលាខេត្តស្ទឹងត្រែង។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិភាក្សាកិច្ចសហប្រតិបត្តិការរុករក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម នៅលើទឹកដីនៃខេត្តស្ទឹងត្រែង សម្រាប់រដូវប្រាំង ឆ្នាំ២០២៦-២០២៧
ខេត្តស្ទឹងត្រែង៖ នៅសាលាខេត្ត ស្ទឹងត្រែងនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មការជំនាញរុករកអដ្ឋិធាតុខេត្តស្ទឹងត្រែង(កម្ពុជា) ជាមួយគណៈកម្មការជំនាញរុករកអដ្ឋិធាតុខេត្តហ្សាឡាយ(វៀតណាម) បានរៀបចំកិច្ចប្រជុំពិភាក្សាការងារ និងចុះហត្ថលេខាលើកំណត់កំណត់ហេតុកិច្ចសហប្រតិបត្តិការរុករក គាស់កាយ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម នៅលើទឹកដីនៃខេត្តស្ទឹងត្រែង សម្រាប់រដូវប្រាំង ឆ្នាំ២០២៦-២០២៧។


សកម្មភាពថ្នាក់ដឹកនាំ
លោក ម៉ែន គុង ដឹកនាំកិច្ចប្រជុំដាក់ចេញផែនការ និងនីតិវិធីប្រតិបត្តិស្តង់ដារ ដើម្បីត្រៀមឆ្លើយតបគ្រោះអាសន្នទឹកជំនន់
ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នេះ លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ ដើម្បីពិនិត្យ រៀបចំ និងដាក់ចេញនូវផែនការសកម្មភាព ព្រមទាំងត្រៀមអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ផែនការត្រៀមបម្រុងគ្រោះអាសន្នទឹកជំនន់ក្នុងភូមិសាស្ត្រខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការរៀបចំតារាងស្ថិតិ និងការកំណត់ប្រភពចំណូលមិនមែនសារពើពន្ធ (កិច្ចសន្យាជួល) និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម
ស្ទឹងត្រែង៖ នារសៀលថ្ងៃ ទី១៨ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការរៀបចំតារាងស្ថិតិ និងការកំណត់ប្រភពចំណូលមិនមែនសារពើពន្ធ (កិច្ចសន្យាជួល) និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងប្រមូលចំណូលមិនមែនសារពើពន្ធរបស់រដ្ឋបាលខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងស្របតាមបទដ្ឋាន និងនីតិវិធីជាធរមាន។


សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខចំពោះមរណភាព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហា ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ស្ទឹងត្រែង៖ នារសៀលថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំដោយ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញនាំយកកម្រងផ្កា និងសារលិខិតរំលែកទុក្ខ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហា ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ។


សកម្មភាពថ្នាក់ដឹកនាំ
សម្ពោធសមិទ្ធផលជាប្រវត្តិសាស្ត្រនៅខេត្តស្ទឹងត្រែង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ និងជំរុញភូមិភាគឦសានជាទិសដៅអាទិភាព
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍គូសបញ្ជាក់យ៉ាងស៊ីជម្រៅថា រាជរដ្ឋាភិបាលតែងតែចាត់ទុកភូមិភាគឦសាន ដែលរួមមាន ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ គឺជាទិសដៅអាទិភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងភូមិភាគឦសាន និងតំបន់កណ្តាលប្រទេស។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរផែនការខេត្តស្ទឹងត្រែង រៀបចំផ្សព្វផ្សាយលទ្ធផលបឋម ផលិតផលក្នុងស្រុកសរុប (GDP) ឆ្នាំ២០២៥
ស្ទឹងត្រែង៖ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ម្សិលមិញនេះ ឯកឧត្តម កែវ ចិត្រ្តា ទីប្រឹក្សាសម្តេចមហាបវរធិបតី និងជាប្រធាននាយកដ្ឋានស្ថិតិគណនេយ្យជាតិ និង ឯកឧត្តម ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយលទ្ធផលបឋម ផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ខេត្តស្ទឹងត្រែង ឆ្នាំ២០២៥ ដែលបានរៀបចំឡើងនៅសាលប្រជុំមន្ទីរផែនការខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីលោកប្រធានស្តីទីមន្ទីរផែនការ និងលោក លោកស្រី តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តស្ទឹងត្រែងរៀបចំកិច្ចប្រជុំត្រៀមបដិសណ្ឋារកិច្ច និងសន្តិសុខ សម្រាប់ពិធីសម្ពោធសមិទ្ធផលនានា
នាឱកាសរសៀលថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលាខេត្តស្ទឹងត្រែង មានការរៀបចំកិច្ចប្រជុំយ៉ាងសំខាន់មួយរបស់គណៈកម្មការរៀបចំបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំកំពូលជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមប្រឹក្សាធម្មនុញ្ញ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល៣០ឆ្នាំ» ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំធំសាលាខេត្តស្ទឹងត្រែង គណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
«ពិធីក្រុងពលីសាងសង់ផ្ទះ ១២៤ ខ្នង អំណោយដ៏ថ្លៃថ្លាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជន និងនិវត្តជននៅស្ទឹងត្រែង»
ពិធីនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅលើទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា (អ.ន.ក) ខេត្តស្ទឹងត្រែង


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ផៃ ប៊ុនឈឿន ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្ទឹងត្រែង ជួបសំណេះសំណាល និងប្រគល់សម្ភារៈសោតទស្សន៍ជូនគណៈកម្មាធិការគណបក្សស្រុក និងឃុំទាំង៧ របស់ស្រុកសេសាន
ស្ទឹងត្រែង៖ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ផៃ ប៊ុនឈឿន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតី និងដឹកនាំអនុប្រធាន ព្រមទាំងសមាជិកក្រុមការងារ ចុះជួបសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការគណបក្សស្រុកសេសាន និងគណៈកម្មាធិការគណបក្សឃុំទាំង៧ ព្រមទាំងប្រគល់សម្ភារៈសោតទស្សន៍ជូនសម្រាប់ប្រើប្រាស់ក្នុងការងាររបស់គណៈកម្មាធិការគណបក្សនៅមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម ផៃ ប៊ុនឈឿន ចុះជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សស្រុកថាឡាបរិវ៉ាត់ ព្រមទាំងឧបត្ថម្ភសម្ភារៈសោតទស្សន៍ និងថវិកា ដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅមូលដ្ឋាន
ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ផៃ ប៊ុនឈឿន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីបង្គោល និងមន្ត្រីគណបក្សស្រុកថាឡាបរិវ៉ាត់ ដើម្បីស្ដាប់របាយការណ៍វឌ្ឍនភាពការងារ និងតម្រង់ទិសសកម្មភាពបន្តនៅមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សរ សុពុត្រា អញ្ជើញជាអធិបតីក្នុងពិធីហោមព្រេនបួងសួង បើកព្រះនេត្រទេវរូបព្រះភុម្មជយមង្គល-អូរពងមាន់ ក្រុងស្ទឹងត្រែង
ស្ទឹងត្រែង៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីហោមព្រេនបួងសួងតាមទំនៀមទេវពិធីបើកព្រះនេត្រទេវរូបព្រះភុម្មជយមង្គល-អូរពងមាន់ ស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

