ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ផៃ ប៊ុនឈឿន ចុះសំណេះសំណាល និងប្រគល់ទូរទស្សន៍ ៨គ្រឿង ជូនមន្ត្រីគណបក្សស្រុកសៀមបូក
ស្ទឹងត្រែង៖ ឯកឧត្តម ផៃ ប៊ុនឈឿន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីចុះសំណេះសំណាល សួរសុខទុក្ខមន្ត្រីគណបក្សស្រុក-ឃុំ និងបានប្រគល់ទូរទស្សន៍ចំនួន ៨គ្រឿង ជូនដល់គណៈកម្មាធិការគណបក្សស្រុកសៀមបូក និងឃុំទាំង៧ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការតាមដានព័ត៌មាននៅមូលដ្ឋាន កាលពីព្រឹកថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦ នេះ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ផៃ ប៊ុនឈឿន អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការគណបក្សក្រុង-សង្កាត់ និងផ្តល់ជូនឧបករណ៍សោតទស្សន៍ ៥ គ្រឿង នៅក្រុងស្ទឹងត្រែង
ឯកឧត្តម ផៃ ប៊ុនឈឿន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង អមដំណើរដោយឯកឧត្តម ប៉ាវ ហេងដារ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការគណបក្សក្រុង និងសង្កាត់ទាំងបួន ព្រមទាំងបានផ្តល់ជូនឧបករណ៍សោតទស្សន៍ចំនួន ៥ គ្រឿង សម្រាប់បម្រើការងារនៅទីស្នាក់ការគណបក្សក្រុង និងសង្កាត់ កាលពីព្រឹកថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦ នេះ។


សកម្មភាពថ្នាក់ដឹកនាំ
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ចត្រៀមសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន
នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវសកម្មភាពក្រុមការងារឈូសឆាយដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីឧទ្យានុរក្ស ឆ្មាំទន្លេ និងក្រុមអភិរក្ស ក្នុងរដូវបិទនេសាទ នៅតំបន់រ៉ាមសារ
ស្ទឹងត្រែង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ៦ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយមន្ត្រីឧទ្យានុរក្ស ឆ្មាំទន្លេអភិរក្សសត្វផ្សោត សហគមន៍នេសាទ និងក្រុមអភិរក្សត្រីមេពូជ ក្នុងរដូវបិទនេសាទ ដែលពិធីនេះបានប្រព្រឹត្តទៅនៅទីតាំងសហគមន៍ទេសចរណ៍កោះខេ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត និងលោកជំទាវ អញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃចំនួន ១៧ វត្ត ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ ដើម្បីចូលរួមលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រដល់ការគង់ចាំព្រះវស្សារបស់ព្រះសង្ឃ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា និងលោកជំទាវ បានអញ្ជើញនាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទាន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាមកពីវត្តចំនួន ១៧ វត្ត នៃគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។


សកម្មភាពថ្នាក់ដឹកនាំ
លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់បេក្ខជនប្រឡងបាក់ឌុប ៧៤នាក់ នៅស្រុកសេសាន
លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសេសាន នាព្រឹកថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៦នេះ បានជួបសំណេះសំណាល លើកទឹកចិត្ត និងឧបត្ថម្ភថវិកាដល់សិស្សថ្នាក់ទី១២ ចំនួន ៧៤នាក់ មកពីវិទ្យាល័យច្រប់ និងវិទ្យាល័យសេសានសុវត្ថិភាព ដើម្បីត្រៀមប្រឡងបាក់ឌុបនាថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សរ សុពុត្រា ជំរុញឲ្យរដ្ឋបាល ក្រុង ស្រុក ទាំងអស់ ត្រូវពង្រឹងការអនុវត្តច្បាប់ និងចុះណែនាំដល់ម្ចាស់អាជីវកម្ម ព្រមទាំងម្ចាស់ផ្ទះ ដែលបានយកចំណីផ្លូវ ជាពិសេសផ្លូវសម្រាប់ថ្មើរជើង ទៅប្រើប្រាស់ធ្វើអាជីវកម្ម ឬជួលប្រើប្រាស់
ស្ទឹងត្រែង៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានជំរុញឲ្យរដ្ឋបាលក្រុង ស្រុកទាំងអស់ ត្រូវពង្រឹងការអនុវត្តច្បាប់ និងចុះណែនាំដល់ម្ចាស់អាជីវកម្ម ព្រមទាំងម្ចាស់ផ្ទះ ដែលបានយកចំណីផ្លូវ ជាពិសេសផ្លូវសម្រាប់ថ្មើរជើង ទៅប្រើប្រាស់ធ្វើអាជីវកម្ម ឬជួលប្រើប្រាស់ ដែលបណ្ដាលឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់សោភ័ណភាពទីក្រុង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សរ សុពុត្រា ប្រជុំពង្រឹងសន្តិសុខ និងពិធីការ ត្រៀមសម្ពោធសមិទ្ធផលធំៗ ក្រោមអធិបតីភាពថ្នាក់ដឹកនាំកំពូល
នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំគណៈកម្មការដឹកនាំរៀបចំបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំកំពូលជាតិ ដើម្បីរៀបចំពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលគ្រោងនឹងប្រព្រឹត្តទៅនាអំឡុងសប្តាហ៍ទី២ នៃខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារព័ត៌មាន និងផ្សព្វផ្សាយ ដើម្បីត្រៀមបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំកំពូលជាតិ នាពាក់កណ្តាលខែសីហានេះ
នារសៀលថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មការរៀបចំបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំកំពូលជាតិ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីប្រធាន និងអនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ដែលជាសមាជិក នៃអនុគណៈកម្មការខ្លឹមសារព័ត៌មាន និងផ្សព្វផ្សាយ។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តស្ទឹងត្រែង ទទួលស្វាគមន៍ក្រុម Content Creator ល្បីឈ្មោះកម្រិតសាកល Cyberlocos Team ដើម្បីជួយផ្សព្វផ្សាយវិស័យទេសចរណ៍
ស្ទឹងត្រែង៖ ដើម្បីជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តទៅកាន់ពិភពលោក តបតាមមតិដឹកនាំរបស់ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី០២ ខែសីហានេះ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចុះទទួលស្វាគមន៍ និងអមដំណើរក្រុមផលិតមាតិកាកម្រិតសាកល Cyberlocos Team ក្នុងបេសកកម្មទស្សនកិច្ច និងផ្តិតយករូបភាពតំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៩ នៃគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ឡាវ នៅទីក្រុងវ៉ាងវៀន
ទីក្រុងវ៉ាងវៀន, ខេត្តវៀងចន្ទន៍៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៩ នៃគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ឡាវ ឡាវ-កម្ពុជា ដែលបានប្រព្រឹត្តទៅនៅទីក្រុងវ៉ាងវៀន ខេត្តវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បើកវគ្គបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់សហគមន៍ សម្រាប់អ្នកកំពុងបម្រើសេវាកម្មនាំភ្ញៀវទេសចរនៅក្នុងខេត្តស្ទឹងត្រែង
ស្ទឹងត្រែង . នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង សហការជាមួយនាយកដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ នៃក្រសួងទេសចរណ៍ និង រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់សហគមន៍ សម្រាប់អ្នកកំពុងបម្រើសេវាកម្មនាំភ្ញៀវទេសចរនៅក្នុងខេត្តស្ទឹងត្រែង ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ លើកកម្ពស់គុណភាពសេវាកម្ម និងបង្កើនស្តង់ដារការបម្រើភ្ញៀវទេសចរ ឱ្យស្របតាមស្តង់ដារជាតិ។


សកម្មភាពថ្នាក់ដឹកនាំ
លោក ម៉ែន គុង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៅសាលាគោលដៅទាំង៣
ស្ទឹងត្រែង៖ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ែន គុង ប្រធានគម្រោងមនសិការពលរដ្ឋល្អ ថ្នាក់ខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៅសាលាគោលដៅចំនួន៣ ដើម្បីធ្វើការវាយតម្លៃ និងជ្រើសរើសគម្រោងល្អ “ប្រចាំសាលា” និងគម្រោងល្អ “ថ្នាក់ខេត្ត”។

