ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
ឯកឧត្តម សរ សុពុត្រា ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ដោយផ្តោតសំខាន់លើការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ព្រមទាំងការផ្សព្វផ្សាយខ្លឹមសារសេចក្តីជូនដំណឹង និងសេចក្តីណែនាំផ្សេងៗ ដើម្បីជំរុញការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព។


សកម្មភាពអាជ្ញាធរ
សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ថ្នាក់ស្រុក និងឃុំ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៅស្រុកសៀមបូក
(ស្ទឹងត្រែង)៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ រដ្ឋបាលសេសាន បានរៀបចំសិក្ខាសាលាស្ដីពី «សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) នៅថ្នាក់ស្រុក ឃុំ» ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកសៀមបូក ក្រោមអធិបតី ឯកឧត្តម ប៉ែន លីណាត អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលក្រុងស្ទឹងត្រែង រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីឆ្លើយតបតម្រូវការអភិវឌ្ឍន៍នៅមូលដ្ឋាន
ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលក្រុងស្ទឹងត្រែង បានរៀបចំសិក្ខាសាលាស្ដីពី «សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) នៅថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់» នៅសាលប្រជុំសាលាក្រុងស្ទឹងត្រែង ក្រោមអធិបតីភាពឯកឧត្តម ធូ ចាន់ពៅ អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលក្រុង លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ សមាជិកក្រុមប្រឹក្សាក្រុង មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធក្នុងការងាររៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋាន។


សន្តិសុខសង្គម
អភិបាលខេត្តស្ទឹងត្រែងសំណេះសំណាល និងជូនដំណើរយុវជនស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា ជំហានទី១ ចំនួន១១០នាក់ ទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល ក្រុងស្រុកទាំង៦ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមាតាបិតា អាណាព្យាបាលយុវជនយ៉ាងច្រើនកុះករ។


សកម្មភាពថ្នាក់ដឹកនាំ
ប្រជាពលរដ្ឋ៧៥៥គ្រួសារ ក្នុងគម្រោង ផ.ក.អ ទទួលបានអំណោយជាស្បៀង និងសម្ភារៈប្រើប្រាស់ ពី ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង
ពិធីប្រគល់ស្បៀង នាព្រឹកថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម សរ សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធាន លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.)។


សកម្មភាពអាជ្ញាធរ
សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ថ្នាក់ស្រុក និងឃុំ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៅស្រុកសេសាន
(ស្ទឹងត្រែង)៖ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ រដ្ឋបាលសេសាន បានរៀបចំសិក្ខាសាលាស្ដីពី «សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) នៅថ្នាក់ស្រុក ឃុំ» ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកសេសានក្រោមអធិបតី ឯកឧត្តម ព្រុំ វណ្ណៈ អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
លោក ហង់ កុង ប្រធាន ល.ខ.ប.ខេត្តស្ទឹងត្រែង ដឹកនាំមន្ត្រីចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពីវឌ្ឍនភាពនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រៀមឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ លោក ហង់ កុង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង (ល.ខ.ប) ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃលេខាធិការដ្ឋាន បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Google Meet) ពីទីស្នាក់ការ ល.ខ.ប.ខេត្ត។


សកម្មភាពអាជ្ញាធរ
មន្ទីរអភិវឌ្ឍន៍ជនបទ រៀបចំកិច្ចប្រជុំប្រមូលទិន្នន័យស្ថានភាពអនាម័យថ្នាក់ឃុំ នៅឃុំអន្លង់ភេ
(ស្ទឹងត្រែង)៖ អង្គភាពអនុវត្តកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាពខេត្តស្ទឹងត្រែង ជំហានទី៤ បានរៀបចំកិច្ចប្រជុំពិភាក្សា និងប្រមូលទិន្នន័យព័ត៌មានអំពីស្ថានភាពអនាម័យថ្នាក់ឃុំ នៅសាលាឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកសៀមប៉ាង រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ថ្នាក់ស្រុក និងឃុំ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ
(ស្ទឹងត្រែង)៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ រដ្ឋបាលស្រុកសៀមប៉ាង បានរៀបចំសិក្ខាសាលាស្ដីពី «សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) នៅថ្នាក់ស្រុក ឃុំ» ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកសៀមប៉ាង ក្រោមអធិបតី ឯកឧត្តម ស៊ី សួន អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង។


អប់រំ និងកីឡា
ឯកឧត្តម សរ សុពុត្រា អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ នៅអនុវិទ្យាល័យ ថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់
ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង៦ លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សសរុបប្រមាណ ១,០០០នាក់ ដើម្បីបើកទំព័រឆ្នាំសិក្សាថ្មី និងជំរុញគុណភាពបណ្តុះបណ្តាលធនធានមនុស្សឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។


សកម្មភាពអាជ្ញាធរ
លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង ដឹកនាំក្រុមការងារជំនាញចុះពិនិត្យទីតាំងជាក់ស្តែងនៅ «វត្តសុពុទ្ធាមហាវិហារ» ដើម្បីរៀបចំសេចក្តីព្រាងប្លង់គោល និងគម្រោងតភ្ជាប់បណ្តាញទឹក-ភ្លើង
(ខេត្តស្ទឹងត្រែង)៖ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមការងារជំនាញមន្ទីរ ដ.ន.ស.ស អាជ្ញាធរក្រុង រួមទាំងអង្គភាពអគ្គិសនី និងរដ្ឋាករទឹក ចុះពិនិត្យទីតាំងជាក់ស្តែងនៅ «វត្តសុពុទ្ធាមហាវិហារ» ស្ថិតក្នុងសង្កាត់ស្រះឫស្សី ដើម្បីរៀបចំសេចក្តីព្រាងប្លង់គោលកសាងវត្ត ព្រមទាំងពិភាក្សាលើគម្រោងតភ្ជាប់បណ្តាញទឹកស្អាត និងអគ្គិសនីចូលក្នុងទីអារាម។


សកម្មភាពអាជ្ញាធរ
ឱសានវាទត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា! អាជ្ញាធរក្រុងស្ទឹងត្រែង ណែនាំឱ្យរុះរើសំណង់ និងការលក់ដូររំលោភលើផ្លូវលេខ៦១
(ខេត្តស្ទឹងត្រែង)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្ទឹងត្រែង សហការជាមួយមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ច បានចុះអនុវត្តវិធានការផ្ទាល់លើកំណាត់ខ្សែផ្លូវលេខ៦១ ដោយបានធ្វើការវាស់វែង គូសបន្ទាត់ក្រហម និងបាញ់ថ្នាំកំណត់ព្រំចំណីផ្លូវ ព្រមទាំងផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការបញ្ចប់ការលក់ដូរ និងការរំលោភយកដីចំណីផ្លូវសាធារណៈ។


សកម្មភាពអាជ្ញាធរ
កម្លាំងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ចុះជួយច្រូតកាត់ប្រមូលផលស្រូវជូនប្រជាពលរដ្ឋក្នុងស្រុកថាឡាបរិវ៉ាត់
(ស្ទឹងត្រែង)៖ ដើម្បីរួមចំណែកសម្រាលការលំបាក និងលើកកម្ពស់ស្មារតីសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី តន ឆៃ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បានចាត់តាំងឱ្យលោកវរសេនីយ៍ទោ ជីប ហួរ នាយសេនាធិការរង ដឹកនាំកម្លាំងយោធិនចំនួន ២០នាក់ ចុះជួយច្រូតកាត់ និងប្រមូលផលស្រូវជូនប្រជាពលរដ្ឋ នៅភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្នុងរយៈពេលពេញមួយថ្ងៃ។

