ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
លោក ស៊ុន ប៊ុនធឿន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសរួម និងពិនិត្យវឌ្ឍនភាពការងារប្រចាំខែ សីហា
ស្ទឹងត្រែង៖ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោក ស៊ុន ប៊ុនធឿន ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសរួម ស្តីពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ក្រសួងព័ត៌មាន ព្រមទាំងត្រួតពិនិត្យ និងវាយតម្លៃរបាយការណ៍សកម្មភាពការងារ និងលទ្ធផលនៃការអនុវត្តការងារប្រចាំខែសីហា ឆ្នាំ២០២៦។


ការអភិវឌ្ឍ
ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ចុះពិនិត្យការដ្ឋានសាងសង់អណ្តូងស្នប់ចំនួន ៤ នៅស្រុកបុរីអូរស្វាយសែនជ័យ
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នេះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃថ្នាក់ការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ដឹកនាំដោយលោក សយ គា អនុប្រធានមន្ទីរ បានចុះពិនិត្យការដ្ឋានសាងសង់អណ្តូងស្នប់ចំនួន ៤អណ្តូង ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិណាអូង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។


សុខាភិបាល
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង បន្តចុះអនុវត្តយុទ្ធនាការបង្ការ និងទប់ស្កាត់ការរាលដាលនៃជំងឺគ្រុនឈាមនៅតាមសហគមន៍
អនុវត្តតាមការចង្អុលបង្ហាញ និងការដឹកនាំរបស់ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុង សូវៀត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង ក្រុមការងារស្នូលប្រយុទ្ធនឹងជំងឺគ្រុនឈាមថ្នាក់ខេត្ត ដោយសហការជាមួយតំណាងអង្គការ Catholic Relief Services (CRS) ប្រចាំខេត្តស្ទឹងត្រែង មន្ត្រីសុខាភិបាលនៃមណ្ឌលសុខភាពស្ទឹងត្រែង មណ្ឌលសុខភាពសាមគ្គី និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានចុះអនុវត្តយុទ្ធនាការអន្តរាគមន៍ផ្ទាល់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនឈាមជូនប្រជាពលរដ្ឋនៅតាមសហគមន៍។


ការអភិវឌ្ឍ
ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ចុះពិនិត្យវឌ្ឍនភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាតសហគមន៍ នៅស្រុកថាឡាបរិវ៉ាត់
នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង រួមជាមួយក្រុមការងារបច្ចេកទេស បានអញ្ជើញចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពការងារសាងសង់ប្រព័ន្ធចែកចាយទឹកសហគមន៍ អាងទឹកអាកាស អាគាររដ្ឋបាល និងអាងស្តុកទឹក ដែលស្ថិតនៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។


អប់រំ និងកីឡា
ទិវារំលឹកគុណឪពុកម្តាយនៅថាឡាបរិវ៉ាត់៖ បណ្តុះស្មារតីកតញ្ញូ លើកកម្ពស់សុខភាពបន្តពូជ និងរួមគ្នាផ្លាស់ប្តូរសហគមន៍
ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ទី ធីតា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, លោក សេង សំអៀន ប្រធានការិយាល័យអប់រំ រដ្ឋបាលស្រុកថាឡាបរិវ៉ាត់, លោក លឹម សារ៉េត តំណាងគម្រោង «យើងរួមគ្នា» ព្រមទាំងមានការចូលរួមយ៉ាងកុះករ ពីលោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្សប្រមាណ ២០០នាក់ ក្រោមការឧបត្ថម្ភពីមូលនិធិសកលកាណាដា និងអង្គការ ADRA Canada។


បរិស្ថាន
ក្រសួងធនធានទឹក និងអាជ្ញាធរខេត្តស្ទឹងត្រែង ពង្រឹងការគ្រប់គ្រងអាជីវកម្ម ខ្សាច់ប្រកបដោយការទទួលខុសត្រូវ និងចីរភាពបរិស្ថាន
នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្តម ព្រំ វណ្ណៈ អភិបាលរងខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ និងចីរភាពបរិស្ថាន។


គ្រោះធម្មជាតិ
ប្រជុំលើកកម្ពស់សមត្ថភាពឆ្លើយតបបន្ទាន់ ទប់ទល់នឹងហានិភ័យគ្រោះមហន្តរាយធម្មជាតិ ក្នុងរដូវវស្សា
នៅក្នុងឱកាសនោះ លោក ម៉ែន គុង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង បានគូសបញ្ជាក់ថា៖ ការរៀបចំជំនួបនេះឡើងគឺក្នុងគោលបំណងពិនិត្យមើលយ៉ាងល្អិតល្អន់លើស្តង់ដារប្រតិបត្តិ និងការត្រៀមលក្ខណៈសម្បត្តិ ក្នុងការអនុវត្តផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ន។


សុខាភិបាល
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង បានចុះអនុវត្តសកម្មភាពបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាមនៅតាមសហគមន៍
ខេត្តស្ទឹងត្រែង៖ ថ្ងៃអង្គារ ៥កើត ខែស្រាពណ៏ ឆ្នាំមមី អដ្ឋស័កព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង ដោយអនុវត្តតាមការចង្អុលបង្ហាញរបស់ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុង សូវៀត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង ក្រុមការងារប្រយុទ្ធនឹងជំងឺគ្រុនឈាមថ្នាក់ខេត្ត បានសហការជាមួយមន្ត្រីសុខាភិបាលនៃមណ្ឌលសុខភាពស្ទឹងត្រែង មណ្ឌលសុខភាពសាមគ្គី និងអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តសកម្មភាពបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាមនៅតាមសហគមន៍។


ការអភិវឌ្ឍ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង បន្តសកម្មភាពថែទាំ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានយ៉ាងសកម្ម
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង បាននិងកំពុងបន្តអនុវត្តយ៉ាងសកម្មនូវសកម្មភាពការងារស្ដារ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានក្នុងភូមិសាស្ត្រខេត្ត ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញផ្សេងៗរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព។


សកម្មភាពអាជ្ញាធរ
សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនឪពុកយុទ្ធជនជួរមុខ
ស្ទឹងត្រែង៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ លោកស្រី សន សុខា អនុប្រធានអចិន្ត្រៃយ៍សាខា រួមជាមួយលោក សុវណ្ណ ពិសេដ្ឋ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសេសាន និងក្រុមប្រតិបត្តិសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ទៅជូនលោក ចឹត ឃុន អាយុ៦១ឆ្នាំ ដែលជាឪពុករបស់យុទ្ធជនកងទ័ពជួរមុខ ដែលកំពុងឈរជើងបំពេញបេសកកម្មនៅទិសភ្នំទ្រព្យ និងកំពុងជួបប្រទះបញ្ហាសុខភាព។


សកម្មភាពអាជ្ញាធរ
ក្រុមហ៊ុន ស្រូយ រស្មី ពាណិជ្ជ ផ្តល់ជំនួយសម្ភារៈសង្គ្រោះបឋម និងគ្រឿងឧបភោគ បរិភោគ ជូនរដ្ឋបាលក្រុងស្ទឹងត្រែង
ស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោក លី មីណា អភិបាលក្រុងស្ទឹងត្រែង ក្នុងនាមរដ្ឋបាលក្រុងស្ទឹងត្រែង និងអនុសាខាកាកបាទក្រហមក្រុងស្ទឹងត្រែង បានអញ្ជើញទទួលជំនួយជាសម្ភារៈសង្គ្រោះបឋម និងគ្រឿងឧបភោគ បរិភោគ ដែលបានផ្តល់ជូនដោយក្រុមហ៊ុន ស្រូយ រស្មី ពាណិជ្ជ ដើម្បីចូលរួមចំណែកក្នុងការងារមនុស្សធម៌ និងជួយសង្គ្រោះប្រជាពលរដ្ឋ និងគ្រួសារដែលមានតម្រូវការចាំបាច់។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការរៀបចំតារាងស្ថិតិ និងការកំណត់ប្រភពចំណូលមិនមែនសារពើពន្ធ (កិច្ចសន្យាជួល) និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម
ស្ទឹងត្រែង៖ នារសៀលថ្ងៃ ទី១៨ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការរៀបចំតារាងស្ថិតិ និងការកំណត់ប្រភពចំណូលមិនមែនសារពើពន្ធ (កិច្ចសន្យាជួល) និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងប្រមូលចំណូលមិនមែនសារពើពន្ធរបស់រដ្ឋបាលខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងស្របតាមបទដ្ឋាន និងនីតិវិធីជាធរមាន។


ការអភិវឌ្ឍ
ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ចុះផ្សព្វផ្សាយការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចែកចាយទឹកសហគមន៍ថ្មី នៅស្រុកបុរីអូរស្វាយសែនជ័យ
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ដឹកនាំដោយ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងក្រុមការងារ បានសហការជាមួយអង្គការវឌ្ឍនភាព រៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការដាក់ឱ្យដំណើរការប្រើប្រាស់ប្រព័ន្ធចែកចាយទឹកសហគមន៍ថ្មី ដែលបានសាងសង់រួចរាល់ និងត្រៀមធ្វើពិធីសម្ពោធជាផ្លូវការនាពេលខាងមុខ។

