ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីរាប់បាត្រ វេរភត្ត បង្សុកូល ឧទ្ទិសមហាកុសលជូនដល់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍
ស្ទឹងត្រែង៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីរាប់បាត្រ វេរភត្ត និងបង្សុកូល ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធប្រជាជនខ្មែរស្លូតត្រង់ ដែលបានស្លាប់បាត់បង់ជីវិតនៅមន្ទីរសន្តិសុខ ១០៤ (មណ្ឌលឧក្រិដ្ឋកម្មត្រពាំងចោងហោង) ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក្នុងឱកាសថ្ងៃបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងត្រៀមរៀបចំព្រឹត្តិការណ៍សំខាន់ៗចំនួន៥
ស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានរៀបចំបុណ្យជាតិ-អន្តរជាតិខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារលេខាធិការដ្ឋាន និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងបន្តត្រៀមលក្ខណៈសម្រាប់ការរៀបចំព្រឹត្តិការណ៍សំខាន់ៗក្នុងខេត្ត។


សកម្មភាពអាជ្ញាធរ
លោក ស្រ៊ន សំឫទ្ធី ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងមណ្ឌលឧក្រិដ្ឋកម្មត្រពាំងចោងហោង ដើម្បីត្រៀមរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនជនរងគ្រោះ
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង និងជាប្រធានលេខាធិការដ្ឋានរៀបចំបុណ្យជាតិ-អន្តរជាតិខេត្ត បានបន្តដឹកនាំកម្លាំងលេខាធិការដ្ឋាន រួមជាមួយតំណាងមន្ទីរ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ចុះពិនិត្យទីតាំងជាក់ស្តែងនៅ «មណ្ឌលឧក្រិដ្ឋកម្មត្រពាំងចោងហោង» (មន្ទីរសន្តិសុខ ១០៤)។


សកម្មភាពអាជ្ញាធរ
លោក សយ គា ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យ និងកំណត់ទីតាំងជីកស្រះទឹកសហគមន៍ចំនួន ៣កន្លែង នៅស្រុកសេសាន ខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្ត ដឹកនាំដោយ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងជាអ្នកសម្របសម្រួលគម្រោង រួមនិងមន្ត្រីជំនាញបច្ចេកទេស បានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន មានក្រុមប្រឹក្សាឃុំ មេភូមិ ចុះពិនិត្យ និងកំណត់ទីតាំងជាក់ស្តែងសម្រាប់ជីកស្រះទឹកសហគមន៍ចំនួន ៣កន្លែង ស្ថិតក្នុងភូមិសាស្ត្រ ស្រុកសេសាន ខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
មន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម
ស្ទឹងត្រែង៖ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការចុះបញ្ជីពាណិជ្ជកម្ម» ក្រោមវត្តមាន ឯកឧត្តម ឱម តារារិទ្ធ ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម។


សកម្មភាពអាជ្ញាធរ
សិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោង «ការប្រកាសឱ្យដឹងមុន សម្រាប់ទាំងអស់គ្នានៅកម្ពុជា» នៅខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានរៀបចំសិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោង ស្តីពី «ការប្រកាសឱ្យដឹងមុន សម្រាប់ទាំងអស់គ្នានៅកម្ពុជា» នៅខេត្តស្ទឹងត្រែង ក្នុងគោលបំណងផ្សព្វផ្សាយ និងបង្កើតការយល់ដឹងរួមដល់ភាគីពាក់ព័ន្ធអំពីគោលបំណង លទ្ធផល និងយន្តការអនុវត្តគម្រោង។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម សរ សុពុត្រា ចាត់ឱ្យអភិបាលស្រុកសៀមប៉ាង នាំយកអំណោយមនុស្សធម៌ចូលរួមរំលែកទុក្ខគ្រួសារសពកុមារី២នាក់បងប្អូន ដែលលង់ទឹកស្លាប់
ស្ទឹងត្រែង៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានចាត់ឱ្យ លោក សន សារឿន អភិបាលស្រុកសៀមប៉ាង ដឹកនាំក្រុមការងារនាំយកសម្ភារ បរិក្ខារ និងថវិកាមនុស្សធម៌ ទៅចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពកុមារីរងគ្រោះពីរនាក់បងប្អូន ដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់លង់ទឹក កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ។


សកម្មភាពអាជ្ញាធរ
ក្រសួងមុខងារសាធារណៈ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ"សម្រាប់វិស័យអប់រំ និងសុខាភិបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយដ៏មានសារៈសំខាន់ស្តីពី «ការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ» នៅសាលប្រជុំធំសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។


សកម្មភាពអាជ្ញាធរ
អភិបាលខេត្តស្ទឹងត្រែង ជួបសំណេះសំណាលជាមួយក្រុមយុវគ្រូពេទ្យ ៧១
ស្ទឹងត្រែង៖ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានកិត្តិយសក្រុមយុវគ្រូពេទ្យ ៧១ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមយុវគ្រូពេទ្យ ៧១ ដែលបានចុះបំពេញបេសកកម្មផ្នែកសុខាភិបាលនៅខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
សាខា ប.ស.ស. ខេត្តស្ទឹងត្រែង ផ្សព្វផ្សាយគោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនបុគ្គលក្នុងវិស័យសាធារណៈ
ស្ទឹងត្រែង៖ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ សាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម» ជូនបុគ្គលនៅក្នុងវិស័យសាធារណៈ ក្នុងគោលបំណងពង្រឹងការយល់ដឹងអំពីសិទ្ធិ អត្ថប្រយោជន៍ និងកាតព្វកិច្ចពាក់ព័ន្ធនឹងការអនុវត្តរបបសន្តិសុខសង្គម។


សកម្មភាពអាជ្ញាធរ
លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន ចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំតាឡាត
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក សុវណ្ណ ពិសេដ្ឋ អភិបាល នៃគណៈអភិបាលស្រុកសេសាន បានដឹកនាំក្រុមការងារអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពទឹកជំនន់ផ្ទាល់ និង សួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់នៅក្នុងឃុំតាឡាត ព្រមទាំងបាននាំយកជំនួយសង្គ្រោះបឋមមួយចំនួនចែកជូនដល់បងប្អូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ។


សកម្មភាពអាជ្ញាធរ
ក្រសួងកិច្ចការនារី រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងស្តីពីរបៀបវារៈស្រ្តី សន្តិភាព និងសន្តិសុខ នៅថ្នាក់ក្រោមជាតិ
ស្ទឹងត្រែង. នៅថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ២០២៦ ក្រសួងកិច្ចការនារី សហការជាមួយ អង្គការមូលនិធិអាស៊ី នៅសណ្ឋាគារអង្គរមាស ខេត្តស្ទឹងត្រែង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងស្តីពីរបៀបវារៈស្រ្តី សន្តិភាព និងសន្តិសុខ នៅថ្នាក់ក្រោមជាតិ ។


សកម្មភាពអាជ្ញាធរ
ពិធីបើកសិក្ខាសាលាស្តីពី «ការគ្រប់គ្រង និងថែរក្សាបណ្ណសារ» នៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ២០២៦នេះ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង តំណាង ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី នៅក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការគ្រប់គ្រង និងថែរក្សាបណ្ណសារ» នៅសាលប្រជុំតូចសាលាខេត្តស្ទឹងត្រែង។

