ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
លោក ស្រ៊ន សំឫទ្ធី ដឹកនាំកម្លាំងជំនាញចុះពិនិត្យទីតាំង និងហាត់សមត្រៀមប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ
ខេត្តស្ទឹងត្រែង៖ ក្រុមការងាររៀបចំបុណ្យជាតិ-អន្តរជាតិខេត្តស្ទឹងត្រែង ដឹកនាំដោយលោកអភិបាលរងខេត្ត ស្រ៊ន សំឫទ្ធី នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានចុះរៀបចំពិនិត្យទីតាំង និងដំណើរការហាត់សមរួចរាល់ហើយ នៅវេទិកានាគជ័យ និងទីលានតេជោ-ធិបតី ដើម្បីត្រៀមប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣ នាព្រឹកស្អែក។


នយោបាយ
ពន្ធនាគារខេត្ដស្ទឹងត្រែង ប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិត ៤រូប ក្នុងឱកាសបុណ្យឯករាជ្យជាតិ ឆ្នាំ២០២៦
ខេត្តស្ទឹងត្រែង៖ ក្នុងឱកាសខួបបុណ្យឯករាជ្យជាតិ ឆ្នាំ២០២៦ ទណ្ឌិតនៅពន្ធនាគារខេត្តស្ទឹងត្រែងចំនួន ៤រូប ដែលបានខិតខំកែប្រែខ្លួនល្អប្រសើរ ត្រូវបានប្រកាសផ្តល់ការបន្ធូរបន្ថយ និងលើកលែងទោស ស្របតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦។


នយោបាយ
ឯកឧត្តម សរ សុពុត្រា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ចំនួន ៤៥៦នាក់
ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រកាសបញ្ចូលសមាជិក-សមាជិកាថ្មី នៃគណបក្សប្រជាជនកម្ពុជា ចំនួន ៤៥៦នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សរ សុពុត្រា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង។


នយោបាយ
ឯកឧត្តម ទូច គង្គា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុកបុរីអូរស្វាយសែនជ័យ ដើម្បីត្រួតពិនិត្យ និងជំរុញការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
ខេត្តស្ទឹងត្រែង៖ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំគណបក្សស្រុកបុរីអូរស្វាយសែនជ័យ ឯកឧត្តម ទូច គង្គា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក។


នយោបាយ
ឯកឧត្តម សរ សុពុត្រា៖ ការចូលរួមរបស់សមាជិកថ្មី ៣០៩នាក់ នៅឃុំអន្លង់ភេ បង្ហាញពីជំនឿទុកចិត្តយ៉ាងរឹងមាំលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា
(ខេត្តស្ទឹងត្រែង)៖ ថ្លែងក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៣០៩នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ នារសៀលថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានលើកឡើងយ៉ាងច្បាស់ថា វត្តមានរបស់សមាជិកថ្មីដ៏ច្រើនកុះករនាពេលនេះ បានបង្ហាញពីកម្លាំងមហាសាមគ្គី និងការផ្តល់ទំនុកចិត្តយ៉ាងពេញទំហឹងរបស់ប្រជាពលរដ្ឋចំពោះការដឹកនាំរបស់គណបក្ស ដែលតែងតែនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដ។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម សរ សុពុត្រា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការគណបក្ស និងប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៣៦០នាក់ នៅឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់
(ខេត្តស្ទឹងត្រែង)៖ នារសៀលថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំចំការលើ និងពិធីប្រកាសបញ្ចូលសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជា ចំនួន ៣៦០នាក់ ស្ថិតនៅឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
ពលរដ្ឋជាង ២ពាន់គ្រួសារ នៅឃុំអូរស្វាយ ទទួលបានធុងចម្រោះទឹកស្អាត សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ
(ខេត្តស្ទឹងត្រែង)៖ ប្រជាពលរដ្ឋសរុប ២ ៣៤៤គ្រួសារ រស់នៅក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ទទួលបានធុងចម្រោះទឹកស្អាតយកទៅប្រើប្រាស់ក្នុងគ្រួសារ នៅក្នុងសកម្មភាពចុះចែកដោយផ្ទាល់ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រោមកិច្ចសហការរវាងរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
ជួសជុលផ្លូវលំជនបទ ១ខ្សែ ប្រវែងសរុប ១០,៥ គីឡូម៉ែត្រ ដែលតភ្ជាប់ពីឃុំអូររៃ ទៅដល់ឃុំកាំងចាម
ស្ទឹងត្រែង៖ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផលដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ក្រោមការចង្អុលបង្ហាញពីក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តស្ទឹងត្រែង បាននិងកំពុងអនុវត្តសកម្មភាពថែទាំ និងជួសជុលផ្លូវលំជនបទ ១ខ្សែ ប្រវែងសរុប ១០,៥ គីឡូម៉ែត្រ ដែលតភ្ជាប់ពីឃុំអូររៃ ទៅដល់ឃុំកាំងចាម ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។


សកម្មភាពអាជ្ញាធរ
មន្ទីរធនធានទឹកខេត្តស្ទឹងត្រែង សហការជាមួយសហគមន៍កសិករ ជួសជុល និងថែទាំផ្លូវខ្នងទំនប់ប្រព័ន្ធធារាសាស្ត្រអូរពូក ប្រវែង ២ ៥០០ម៉ែត្រ ដើម្បីសម្រួលការធ្វើដំណើរ
នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង បានសហការជាមួយសហគមន៍កសិករប្រើប្រាស់ទឹក អនុវត្តការងារថែទាំ និងជួសជុលផ្លូវខ្នងទំនប់ប្រព័ន្ធធារាសាស្ត្រអូរពូក ប្រវែង ២ ៥០០ម៉ែត្រ ក្នុងឃុំកំភុន ស្រុកសេសាន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


ការអភិវឌ្ឍ
ពិធីសិក្ខាសាលាសមាហរណកម្មផែនការវិនិយោគ ៣ឆ្នាំរំកិល នៅស្រុកថាឡាបរិវ៉ាត់ ជំរុញកិច្ចសហការអភិវឌ្ឍមូលដ្ឋានឱ្យចំទិសដៅ
នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលស្រុកថាឡាបរិវ៉ាត់បានរៀបចំសិក្ខាសាលាសមាហរណកម្មផែនការកម្មវិធីវិនិយោគ៣ឆ្នាំរំកិលនៅថ្នាក់ស្រុក (២០២៧-២០២៩)


សកម្មភាពអាជ្ញាធរ
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តស្ទឹងត្រែង ចុះប្រគល់ប្រាក់បេឡាមរណសង្គ្រោះ និងទេយ្យវត្ថុ ជូនគ្រួសារសពនិវត្តជនយោធា នៅស្រុកថាឡាបរិវ៉ាត់
(ស្ទឹងត្រែង)៖ ថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគជាច្រើនមុខ ត្រូវបានក្រុមការងារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តស្ទឹងត្រែង នាំយកទៅប្រគល់ជូនដល់ខ្នងផ្ទះនៃគ្រួសារសពលោក ឌឹម សារឹម អតីតនិវត្តជនយោធា នៅស្រុកថាឡាបរិវ៉ាត់ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក. ខេត្ត ដើម្បីជួយសម្រាលការលំបាក និងចាត់ចែងក្នុងពិធីបុណ្យសពតាមប្រពៃណី។


សកម្មភាពថ្នាក់ដឹកនាំ
លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង ចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីការផ្សព្វផ្សាយផែនការមេ និងផែនការសកម្មភាពរួម សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍធនធានទឹកក្នុងអនុអាងទន្លេ ទាំង៣
នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ទូច គង្គា អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមក្នុង «សិក្ខាសាលាថ្នាក់ជាតិ ដើម្បីផ្សព្វផ្សាយផែនការមេ និងការរៀបចំផែនការអនុវត្តផែនការសកម្មភាពរួម សម្រាប់ការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹកប្រកបដោយចីរភាពនៅក្នុងអនុអាងទន្លេទាំងបី (ទន្លេសេកុង សេសាន និងស្រែពក)» ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (CNMC) នៅសណ្ឋាគារភ្នំប្រុស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តស្ទឹងត្រែង ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគមន៍ជនបទ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារជនបទ ឆ្នាំ២០២៦-២០៣៣
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគមន៍ជនបទ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារជនបទ ឆ្នាំ២០២៦-២០៣៣ ដើម្បីរួមចំណែកផ្តល់ធាតុចូលសំខាន់ៗក្នុងការកសាងផែនទីបង្ហាញផ្លូវ លើកកម្ពស់ជីវភាព និងពង្រឹងសេដ្ឋកិច្ចពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែរឹងមាំ។

