ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងឧបត្ថម្ភអំណោយដល់ភរិយាវីរកងទ័ពសម្រាលបុត្រ
ស្ទឹងត្រែង៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ រួមទាំងថវិកាទៅឧបត្ថម្ភជូនភរិយារបស់វីរកងទ័ពដែលកំពុងសម្រាកមាតុភាព (សម្រាលកូន) នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ដើម្បីជួយសម្រាលការលំបាក និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះគ្រួសារយុទ្ធជនជួរមុខ។


សកម្មភាពអាជ្ញាធរ
គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) ខេត្តស្ទឹងត្រែង នាំយកប្រាក់បេឡាមរណសង្រ្គោះ និងស្បៀងអាហារឧបត្ថម្ភដល់គ្រួសារសពអតីតយុទ្ធជនដល់គេហដ្ឋាន
ស្ទឹងត្រែង៖ ថវិកាបេឡាមរណសង្រ្គោះចំនួន ៤,០០០,០០០ រៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈជាច្រើន ត្រូវបានតំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) ខេត្តស្ទឹងត្រែង នាំយកទៅប្រគល់ជូនគ្រួសារសពសមាជិកសមាគមដល់លំនៅឋាន ដើម្បីចូលរួមរំលែកទុក្ខ និងជួយសម្រាលបន្ទុកក្នុងគ្រួសារ។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំពិភាក្សាឯកភាព កំណត់ទីតាំងភូមិសាស្រ្ត និងព្រំប្រទល់ រដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ ក្នុងខេត្តស្ទឹងត្រែង។
ខេត្តស្ទឹងត្រែង៖
ថ្មីៗនេះ ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំស្តីពី ការរៀបចំបង្កើត និងប្តូរឈ្មោះ ភូមិ ឃុំ សង្កាត់ ក្រុងស្រុក និងកំណត់ទីតាំងភូមិសាស្រ្ត និងព្រំប្រទល់ រដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ ក្នុងខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម សរ សុពុត្រា ប្រគល់ប្លង់ដីកម្មសិទ្ធិជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន ៣៦គ្រួសារ ព្រមទាំងជួយចេញថ្លៃសេវាប័ណ្ណជាង ១៤លានរៀល
ស្ទឹងត្រែង៖ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនដល់សម្បទានិកដែលជាគ្រួសារអតីតយុទ្ធជន និងនិវត្តជន ចំនួន ៣៦គ្រួសារ នៃគម្រោងដីសម្បទានសង្គមកិច្ច។


សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំក្រុងស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារអតីតយុទ្ធជនដែលមានជំងឺដាច់សរសៃឈាមខួរក្បាល
ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះ ថ្នាក់ដឹកនាំរដ្ឋបាលក្រុង រួមជាមួយគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្ទឹងត្រែង បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជនម្នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំវេទិកាពិគ្រោះយោបល់លើកទី៣ ពង្រឹងភាពជាដៃគូរវាងអាជ្ញាធរ និងអង្គការសង្គមស៊ីវិល
ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំវេទិកាពិគ្រោះយោបល់លើកទី៣ ស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្ត ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា នៅក្នុងមូលដ្ឋានខេត្ត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងការចូលរួមអភិវឌ្ឍសង្គមឱ្យកាន់តែមានប្រសិទ្ធភាព។


សកម្មភាពអាជ្ញាធរ
ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង ដឹកនាំពិនិត្យទីតាំង និងកិច្ចប្រជុំត្រៀមរៀបចំការងារ សន្តិសុខ សុវត្ថិភាព សម្រាប់ការអញ្ជើញបំពេញបេសកកម្មរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៅខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យទីតាំងពិធីសំខាន់ៗ ព្រមទាំងដឹកនាំកិច្ចប្រជុំស្តីពីការងារត្រៀមរៀបចំ និងការងារសន្តិសុខ សុវត្ថិភាព ដើម្បីធានាឲ្យបានភាពរលូន និងមានប្រសិទ្ធភាព ក្នុងឱកាសដែលថ្នាក់ដឹកនាំជាន់ខ្ពស់ នឹងអញ្ជើញមកបំពេញបេសកកម្មការងារនៅខេត្តស្ទឹងត្រែង ក្នុងពេលឆាប់ៗខាងមុខនេះ។


សកម្មភាពអាជ្ញាធរ
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍភាពការងារប្រចាំឆមាសទី១ និងខែមិថុនា ព្រមទាំងលើកទិសដៅការងារខែបន្ទាប់
ស្ទឹងត្រែង៖ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង នាពេលថ្មីៗនេះ លោក ស៊ុន ប៊ុនធឿន ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍភាពការងារប្រចាំឆមាសទី១ និងប្រចាំខែមិថុនា ព្រមទាំងពិភាក្សាលើការលើកទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់។


សកម្មភាពអាជ្ញាធរ
ស្រះទឹក ទំហំបណ្តោយ១០០ម៉ែត្រ ទទឹង៨០ម៉ែត្រ គឺជាអាងស្តុកទឹក ផ្គត់ផ្គត់ចែកចាយ ដល់ប្រជាពលរដ្ឋ ៣៨៥គ្រួសារ នៅភូមិវាលដេញ ស្រុកថាឡាបរិវ៉ាត់។
ខេត្តស្ទឹងត្រែង៖គម្រោងស្តារស្រះទឹកក្នុងភូមិវាលដេញ ឃុំអន្លងជ្រៃ ស្រុកថាឡាបរិវ៉ាត់ គឺជាសមិទ្ធផលដ៏សំខាន់មួយក្រោម «កម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព» អនុវត្តដោយ ក្រសួងអភិវឌ្ឍន៍ជនបទ និងទទួលបានហិរញ្ញប្បទានពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំពិនិត្យលើរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ និងកំណត់ទិសដៅអនាគត ខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ី សួន អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានមន្ទីរគណបក្សខេត្តស្ទឹងត្រែង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើរបាយការណ៍វឌ្ឍនភាព ក្នុងការបូកសរុប និងវាយតម្លៃលទ្ធផលនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ សម្រាប់អាណត្តិឆ្នាំ២០២២-២០២៧ ព្រមទាំងពិភាក្សាកំណត់ទិសដៅអភិវឌ្ឍន៍ឃុំ-សង្កាត់ សម្រាប់អាណត្តិថ្មីឆ្នាំ២០២៧-២០៣០ នៅខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំត្រួតពិនិត្យនិងផ្គូរផ្គងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តារាងកើន-ថយ ឆ្នាំ២០២៥ ដើម្បីពង្រឹងតម្លាភាពនិងគណនេយ្យភាព
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋបាលខេត្តស្ទឹងត្រែង រួមជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានសហការរៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងផ្គូរផ្គងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដែលជាតារាងប្រែប្រួលកើនឡើង-ថយចុះប្រចាំឆ្នាំ២០២៥ របស់បណ្តាមន្ទីរ-អង្គភាពជំនាញនិងរដ្ឋបាលថ្នាក់ក្រោមជាតិជុំវិញខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ បើកវេទិកាសាធារណៈនៅឃុំអូរស្វាយ ដោះស្រាយកង្វល់ពលរដ្ឋបាន ២១ករណី ភ្លាមៗ
ដើម្បីដោះស្រាយបញ្ហាប្រឈម និងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំវេទិកាសាធារណៈស្តីពី «ការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» កាលពីព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៦ នៅមុខបរិវេណសាលាឃុំអូរស្វាយ ។ វេទិកានេះត្រូវបានប្រព្រឹត្តទៅតាមរយៈការជួបជុំពិគ្រោះយោបល់ និងបើកឱកាសឱ្យប្រជាពលរដ្ឋលើកឡើងនូវសំណើ សំណូមពរដោយផ្ទាល់មាត់ ដើម្បីទទួលបានការបកស្រាយបំភ្លឺភ្លាមៗពីមន្ត្រីជំនាញ ។


សកម្មភាពអាជ្ញាធរ
ក្រុមការងារថ្នាក់ជាតិបន្តចុះមូលដ្ឋានឃុំកោះស្នែង បើកវេទិកាពិគ្រោះយោបល់ និងប្រមូលសំណូមពរពលរដ្ឋបាន ២៣ករណី
្

