ព័ត៌មានក្នុងខេត្ត

ឯកឧត្តម សរ សុពុត្រា អញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជិត ៣០០ នាក់ ក្នុងឃុំ កំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង
នយោបាយ
ឯកឧត្តម សរ សុពុត្រា អញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជិត ៣០០ នាក់ ក្នុងឃុំ កំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង
(ស្ទឹងត្រែង )៖ នាព្រឹកថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សកម្ពុជាស្រុកសេសាន ឯកឧត្តម សរ សុពុត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ចំនួន ២៨៧ នាក់ ។ ដោយក្នុងនោះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំ គណៈកម្មាធិការគណបក្សខេត្ត ស្រុក ឃុំ និងអនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកសេសាន និង ឃុំ កំភុន ។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
អាជ្ញាធរ និងប្រជាសហគមន៍ទេសចរណ៍អូរឬស្សីកណ្ដាលរីករាយ ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងApp NoDrug
សកម្មភាពអាជ្ញាធរ
អាជ្ញាធរ និងប្រជាសហគមន៍ទេសចរណ៍អូរឬស្សីកណ្ដាលរីករាយ ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងApp NoDrug
នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ និងក្រុមការងារបានជួបប្រជាសហគមន៍អេកូទេសចរណ៍អូឬស្សីកណ្ដាល ដើម្បីផ្សព្វផ្សាយបញ្ជ្រាបការអប់រំពីបញ្ហាគ្រឿងញៀន និងជំរុញការប្រើប្រាស់ App NoDrug រួមគ្នាកសាងបាននូវសហគមន៍មួយមានសុវត្ថិភាពពីបញ្ហាគ្រឿងញៀន។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ពិធីសំពះព្រះខែ អកអំបុកនិងបណ្តែតគោម សុំសេចក្តីសុខ នាយប់ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក នៅខេត្តស្ទឹងត្រែង
ទេសចរណ៍
ពិធីសំពះព្រះខែ អកអំបុកនិងបណ្តែតគោម សុំសេចក្តីសុខ នាយប់ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក នៅខេត្តស្ទឹងត្រែង
ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ បានចូលរួមយ៉ាងរីករាយក្នុង ពិធីសំពះព្រះខែ អកអំបុកនិងបណ្តែតគោម សុំសេចក្តីសុខ នៅមាត់ទន្លេសេកុង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
អភិបាលខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីបិទកិច្ចប្រជុំចលនាប្រឡងប្រណាំង ៣ល្អ «កូនល្អ សិស្សល្អ មិត្តល្អ»
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីបិទកិច្ចប្រជុំចលនាប្រឡងប្រណាំង ៣ល្អ «កូនល្អ សិស្សល្អ មិត្តល្អ»
ស្ទឹងត្រែង ៖ កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង ៣ល្អ «កូនល្អ សិស្សល្អ មិត្តល្អ» ថ្នាក់ជាតិរបស់ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា មានរយៈពេល ៣ថ្ងៃ ត្រូវបានបិទបញ្ចប់ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅសាលាខេត្តស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
អភិបាលខេត្តស្ទឹងត្រែង ៖ បញ្ហាគ្រឿងញៀនជាបញ្ហាសកលដែលយើងត្រូវរួមគ្នាដោះស្រាយនិងទទួលខុសត្រូវ
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តស្ទឹងត្រែង ៖ បញ្ហាគ្រឿងញៀនជាបញ្ហាសកលដែលយើងត្រូវរួមគ្នាដោះស្រាយនិងទទួលខុសត្រូវ
ស្ទឹងត្រែង៖ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានថ្លែងនៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នេះថា បញ្ហាគ្រឿងញៀនគឺជាបញ្ហាសកល ដែលយើងទាំងអស់គ្នាមានកាតព្វកិច្ចក្នុងការចូលរួមដោះស្រាយនិងទទួលខុសត្រូវ និងទាមទារនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធតាមគ្រប់រូបភាព ដោយមិនត្រូវសាចទឹកដាក់គ្នានោះឡើយ។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ឯកឧត្តម សរ សុពុត្រា ដឹកនាំកិច្ចប្រជុំការផ្សព្វផ្សាយ និងជំរុញការអនុវត្តកំណត់ហេតុ និងអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់កិច្ចសហប្រតិបត្តិការរវាងខេត្តស្ទឹងត្រែង ជាមួយខេត្តដុងណាយ ខេត្តហ្សាឡាយ និងខេត្តចំប៉ាសាក់

ស្ទឹងត្រែង៖ នៅថ្ងៃទី ២១ ខែ មេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំការផ្សព្វផ្សាយ និងជំរុញការអនុវត្តកំណត់ហេតុ និងអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់កិច្ចសហប្រតិបត្តិការរវាងខេត្តស្ទឹងត្រែង ជាមួយនឹងខេត្តដុងណាយ ខេត្តហ្សាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ដែលជាគណៈអភិបាលរងខេត្ត លោក លោកស្រី ដែលជាប្រធាន អនុប្រធាន មន្ទីរអង្គភាព ជុំវិញខេត្ត និង អ្នកពាក់ព័ន្ធជាច្រើននាក់ ។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅស្រុកសៀមបូក ខេត្ត
សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅស្រុកសៀមបូក ខេត្ត
ស្ទឹងត្រែង៖ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដែលរៀបចំនៅឃុំ អូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋ និងមន្រ្តីរាជការ ប្រមាណជា៤០០នាក់ ។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
មានចំណុចពិសេសអ្វីខ្លះទើប​ខេត្តស្ទឹងត្រែងក្លាយជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យ​ផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូក​កៃយ៉ាក?
ទេសចរណ៍
មានចំណុចពិសេសអ្វីខ្លះទើប​ខេត្តស្ទឹងត្រែងក្លាយជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យ​ផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូក​កៃយ៉ាក?
ខេត្តស្ទឹងត្រែងដែលជាខេត្តជាប់ដងទន្លេមេគង្គលើ បានធ្វើជាម្ចាស់ផ្ទះរៀបចំ​ពិធីបុណ្យ​ផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូក​កៃយ៉ាក លើកទី១ ចាប់ពីថ្ងៃ​ទី៣០-៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ឯកឧត្តម សរ សុពុត្រា អញ្ជើញទទួលក្បួនរថយន្តទេសចរណ៍ Caravan Tour កម្ពុជា-ចិន នឹងឆ្លងកាត់ខេត្តស្ទឹងត្រែង ឆ្ពោះទៅប្រទេសចិនតាមច្រកព្រំដែនកម្ពុជា-ឡាវ
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សរ សុពុត្រា អញ្ជើញទទួលក្បួនរថយន្តទេសចរណ៍ Caravan Tour កម្ពុជា-ចិន នឹងឆ្លងកាត់ខេត្តស្ទឹងត្រែង ឆ្ពោះទៅប្រទេសចិនតាមច្រកព្រំដែនកម្ពុជា-ឡាវ
(AKP ស្ទឹងត្រែង) ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមនឹងថ្នាក់ដឹកនាំនៃមន្ទីរទេសចរណ៍ខេត្ត អាជ្ញាធរក្រុង ស្ទឹងត្រែង និងផ្នែកពាក់ព័ន្ធ អញ្ជើញទទួលក្បួនរថយន្តទេសចរណ៍ Caravan Tour កម្ពុជា-ចិន ដែលបានឆ្លងកាត់ខេត្តស្ទឹងត្រែង ឆ្ពោះទៅប្រទេសចិន តាមច្រកទ្វារអន្តរជាតិ ព្រំដែន ត្រពាំងក្រៀល កម្ពុជា-ឡាវ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ស្ទឹងត្រែង សម្រស់ទីក្រុងបៃតង និងពន្លឺពណ៌រស្មីឆ្លុះដងវិថី
ទេសចរណ៍
ស្ទឹងត្រែង សម្រស់ទីក្រុងបៃតង និងពន្លឺពណ៌រស្មីឆ្លុះដងវិថី
ខេត្តស្ទឹងត្រែង នាពេលបច្ចុប្បន្ន បានបង្ហាញខ្លួនយ៉ាងលេចធ្លោជាទីក្រុងមាត់ទន្លេដ៏គួរឲ្យចង់រស់នៅ និងកម្សាន្ត។ តាមរយៈរូបភាពថ្មីៗនេះ យើងអាចមើលឃើញយ៉ាងច្បាស់ពីសោភ័ណភាពទីក្រុងដែលត្រូវបានរៀបចំឡើងប្រកបដោយរបៀបរៀបរយ ស្អាតស្អំ និងពោរពេញដោយភាពទាក់ទាញ ទាំងក្នុងពន្លឺថ្ងៃត្រចះ និងពន្លឺរាត្រីកាល។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
យុទ្ធនាការផ្សព្វផ្សាយបង្ការ ទប់ស្កាត់ប្រើប្រាស់ពលកម្មកុមារ បានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធ ទប់ស្កាត់គ្រប់ស្ថានភាព នៃការរំលោភបំពានលើពលកម្មកុមារ។
សកម្មភាពអាជ្ញាធរ
យុទ្ធនាការផ្សព្វផ្សាយបង្ការ ទប់ស្កាត់ប្រើប្រាស់ពលកម្មកុមារ បានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធ ទប់ស្កាត់គ្រប់ស្ថានភាព នៃការរំលោភបំពានលើពលកម្មកុមារ។
ខេត្តស្ទឹងត្រែង៖ នាយកដ្ឋានការងារកុមារ សហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ចុះយុទ្ធនាការផ្សព្វផ្សាយ ស្តីពីការបង្ការ ទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ជាមួយនិងក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុន សុភក្តិនីកា និងក្រុមហ៊ុន សល សុភាពាណិជ្ជ មានទីតាំងនៅស្រុកសេសានខេត្តស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសប្បទា និង រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំ សិក្ខាសាលាស្ដីពីនិតិវិធីក្នុងការពង្រឹងសមាគមមនុស្សចាស់ ឃុំ សង្កាត់
សកម្មភាពអាជ្ញាធរ
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសប្បទា និង រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំ សិក្ខាសាលាស្ដីពីនិតិវិធីក្នុងការពង្រឹងសមាគមមនុស្សចាស់ ឃុំ សង្កាត់
ស្ទឹងត្រែង៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “នីតិវិធីក្នុងការជំរុញ និងពង្រឹងសមាគមមនុស្សចាស់ឃុំ សង្កាត់” ដើម្បីលើកកម្ពស់សមត្ថភាព និងការគ្រប់គ្រងរបស់សមាគមមនុស្សចាស់ឱ្យកាន់តែប្រសើរឡើង និងមាននិរន្តរភាព។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំបើកកម្មវិធីសវនកម្ម ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងរដ្ឋបាលក្នុងមូលដ្ឋាន
សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំបើកកម្មវិធីសវនកម្ម ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងរដ្ឋបាលក្នុងមូលដ្ឋាន
ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំតូចសាលាខេត្តស្ទឹងត្រែង រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំបើកកម្មវិធីសវនកម្ម នៅកម្រិតរដ្ឋបាលខេត្ត ក្រុង ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ ដើម្បីធានាបាននូវការអនុវត្តការងារយ៉ាងមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត