ព័ត៌មានក្នុងខេត្ត

អាជ្ញាធរខេត្តស្ទឹងត្រែងនាំយកអំណោយសង្គមកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋ និងអតីតយុទ្ធជន ៣៥២គ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
គ្រោះធម្មជាតិ
អាជ្ញាធរខេត្តស្ទឹងត្រែងនាំយកអំណោយសង្គមកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋ និងអតីតយុទ្ធជន ៣៥២គ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង បានចុះ នាំយកកញ្ចប់ស្បៀងសង្គមកិច្ចដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ចំនួន ៣៥២កញ្ចប់ ទៅប្រគល់ជូនដល់ដៃអតីតយុទ្ធជន និវត្តជន ជនមានពិការភាព ចាស់ជរា ស្ត្រីមានផ្ទៃពោះ និងគ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
សិក្ខាសាលាពិគ្រោះយោបល់ លើលទ្ធផលសិក្សាស្រាវជ្រាវអំពីបរិយាបន្ននៃប្រព័ន្ធប្រកាសឱ្យដឹងមុន ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខេត្តស្ទឹងត្រែង
សកម្មភាពថ្នាក់ដឹកនាំ
សិក្ខាសាលាពិគ្រោះយោបល់ លើលទ្ធផលសិក្សាស្រាវជ្រាវអំពីបរិយាបន្ននៃប្រព័ន្ធប្រកាសឱ្យដឹងមុន ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន គុង អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាពិគ្រោះយោបល់លើលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីបរិយាបន្ននៃប្រព័ន្ធប្រកាសឱ្យដឹងមុន (Early Warning System - EWS) ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងមូលដ្ឋានគោលដៅនៃខេត្តស្ទឹងត្រែង» ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារអង្គរមាស ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
អង្គភាពអនុវត្តកម្មវិធីថ្នាក់ខេត្តស្ទឹងត្រែង ចុះពិនិត្យប្រភពទឹកអូរបន្ថែម ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ទឹកលើប្រព័ន្ធចែកចាយទឹកសហគមន៍ នៅស្រុកថាឡាបរិវ៉ាត់
សកម្មភាពថ្នាក់ដឹកនាំ
អង្គភាពអនុវត្តកម្មវិធីថ្នាក់ខេត្តស្ទឹងត្រែង ចុះពិនិត្យប្រភពទឹកអូរបន្ថែម ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ទឹកលើប្រព័ន្ធចែកចាយទឹកសហគមន៍ នៅស្រុកថាឡាបរិវ៉ាត់
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ នេះ អង្គភាពអនុវត្តកម្មវិធីថ្នាក់ខេត្តស្ទឹងត្រែង ដឹកនាំដោយ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និង លោក លំ សេរីគុត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានសហការជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ តំណាងមន្ទីរបរិស្ថានខេត្ត អាជ្ញាធរមូលដ្ឋានរួមមាន មេឃុំ មេភូមិ ព្រមទាំងគណៈកម្មការគ្រប់គ្រងទឹកសហគមន៍ បានចុះពិនិត្យទីតាំងប្រភពទឹកអូរបន្ថែម ស្ថិតនៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
«កិច្ចប្រជុំវិសាមញ្ញលើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង»
សកម្មភាពថ្នាក់ដឹកនាំ
«កិច្ចប្រជុំវិសាមញ្ញលើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង»
ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្តស្ទឹងត្រែង (តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង) បានអញ្ជើញជាអធិបតីភាពដឹកនាំ «កិច្ចប្រជុំវិសាមញ្ញលើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត»។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តស្ទឹងត្រែងរៀបចំចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ជាង៩០០ក្បាលដី ជូនប្រជាពលរដ្ឋនៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង
សកម្មភាពថ្នាក់ដឹកនាំ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តស្ទឹងត្រែងរៀបចំចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ជាង៩០០ក្បាលដី ជូនប្រជាពលរដ្ឋនៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង
ស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ឬប្លង់ដី ចំនួន ៩១២ ក្បាលដី ជូនប្រជាពលរដ្ឋនៅភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
រដ្ឋបាលខេត្តស្ទឹងត្រែងបើកសិក្ខាសាលាបណ្តុះបណ្តាលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានជំនាន់ថ្មី(SARMIS V2) និងប្រព័ន្ធ (NRMIS) ជូនដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់
អប់រំ និងកីឡា
រដ្ឋបាលខេត្តស្ទឹងត្រែងបើកសិក្ខាសាលាបណ្តុះបណ្តាលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានជំនាន់ថ្មី(SARMIS V2) និងប្រព័ន្ធ (NRMIS) ជូនដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់
នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង បើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការធ្វើបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានជំនាន់ថ្មី(SARMIS V2) និងប្រព័ន្ធ (NRMIS) ជូនដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីរាប់បាត្រ វេរភត្ត បង្សុកូល ឧទ្ទិសមហាកុសលជូនដល់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍
សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីរាប់បាត្រ វេរភត្ត បង្សុកូល ឧទ្ទិសមហាកុសលជូនដល់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍
ស្ទឹងត្រែង៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីរាប់បាត្រ វេរភត្ត និងបង្សុកូល ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធប្រជាជនខ្មែរស្លូតត្រង់ ដែលបានស្លាប់បាត់បង់ជីវិតនៅមន្ទីរសន្តិសុខ ១០៤ (មណ្ឌលឧក្រិដ្ឋកម្មត្រពាំងចោងហោង) ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក្នុងឱកាសថ្ងៃបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
សមាគមថ្នាលយុវជនកម្ពុជាសាខាខេត្តស្ទឹងត្រែង នាំយកអំណោយជូនចាស់ជរាមានជីវភាពខ្វះខាត ២គ្រួសារ
សកម្មភាពថ្នាក់ដឹកនាំ
សមាគមថ្នាលយុវជនកម្ពុជាសាខាខេត្តស្ទឹងត្រែង នាំយកអំណោយជូនចាស់ជរាមានជីវភាពខ្វះខាត ២គ្រួសារ
ស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ សមាគមថ្នាលយុវជនកម្ពុជាសាខាខេត្តស្ទឹងត្រែង សហការជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយដែលជាការឧបត្ថម្ភរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម ផេង គឹមស៊្រុន ប្រគល់ជូនប្រជាពលរដ្ឋចាស់ជរាដែលមានជីវភាពខ្វះខាត និងត្រូវការការជួយឧបត្ថម្ភចំនួន២គ្រួសារ នៅភូមិណាអូង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ឯកឧត្តម ផៃ ប៊ុនឈឿន  ចូលរួមបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តស្រះកែវមុនីវណ្ណ ឧទ្ទិសកុសលជូនបុព្វការីជន
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ផៃ ប៊ុនឈឿន ចូលរួមបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តស្រះកែវមុនីវណ្ណ ឧទ្ទិសកុសលជូនបុព្វការីជន
ថ្នាក់ដឹកនាំ ខេត្តស្ទឹងត្រែង មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានជួបជុំគ្នាតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងឱកាសកាន់បិណ្ឌវេនទី១ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅវត្តស្រះកែវមុនីវណ្ណ (ហៅវត្តលើ) ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
Yeo’s បានចូលរួមគាំទ្របេសកកម្មពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA នៅខេត្តស្ទឹងត្រែង
សុខាភិបាល
Yeo’s បានចូលរួមគាំទ្របេសកកម្មពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA នៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ — Yeo’s បានចូលរួមគាំទ្របេសកកម្មពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តាមរយៈការឧបត្ថម្ភ ទឹកសណ្តែកសៀង Yeo’s ជាតិស្ករតិច សម្រាប់ចែកជូនសិស្សានុសិស្ស អ្នកជំងឺ និងក្រុមការងារស្ម័គ្រចិត្តនៅខេត្តស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋជិត ៥,០០០នាក់  នៅខេត្តស្ទឹងត្រែងដោយឥតគិតថ្លៃ
សុខាភិបាល
ក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋជិត ៥,០០០នាក់ នៅខេត្តស្ទឹងត្រែងដោយឥតគិតថ្លៃ
នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម ពេជ សោភ័ន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ (គ.វ.អ.) បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះបេសកកម្មមនុស្សធម៌ ដើម្បីពិនិត្យ និងព្យាបាលជំងឺជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ៥,០០០នាក់ ដោយឥតគិតថ្លៃ នៅក្នុងខេត្តស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធទិវាប្រកាសរដ្ឋធម្មនុញ្ញ ២៤ កញ្ញា  ដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
នយោបាយ
រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធទិវាប្រកាសរដ្ឋធម្មនុញ្ញ ២៤ កញ្ញា ដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះបានប្រារព្ធឡើងនៅសាលាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតី ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
សមិទ្ធផលនៃការអនុវត្តកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ក្នុងឃុំអន្លង់ភេ និងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់
សកម្មភាពថ្នាក់ដឹកនាំ
សមិទ្ធផលនៃការអនុវត្តកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ក្នុងឃុំអន្លង់ភេ និងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់
កម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ខេត្តស្ទឹងត្រែង បាន និងកំពុងខិតខំជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យ ដើម្បីបម្រើជាប្រយោជន៍ជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំចំនួន២  សរុបចំនួន ១០ភូមិ គឺឃុំអន្លង់ភេ និងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត