ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ចុះពិនិត្យវឌ្ឍនភាពការសាងសង់ប្រព័ន្ធចែកចាយទឹកសហគមន៍ នៅស្រុកបុរីអូរស្វាយសែនជ័យ
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២៦នេះ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យផ្ទាល់ពីវឌ្ឍនភាព និងខ្សែសង្វាក់ផលិតកម្មនៃការសាងសង់ប្រព័ន្ធចែកចាយទឹកសហគមន៍ ដែលស្ថិតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បើកវគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងបេឡាមរណសង្គ្រោះ អ.ន.ក. ជូនថ្នាក់ដឹកនាំ និងក្រុមការងារទូទាំងខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ ជូនដល់ថ្នាក់ដឹកនាំ និងក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក. ថ្នាក់ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់ទូទាំងខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
ខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំជំរុញចលនា «ភូមិមួយផលិតផលមួយ» និងចងក្រងបញ្ជីផលិតផលសក្តានុពលទូទាំងខេត្ត
(ស្ទឹងត្រែង)៖ នារសៀលថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៦ លោក សែន វ៉ាន់សុីម អភិបាលរងខេត្ត តំណាងឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការខេត្តជំរុញចលនាភូមិមួយផលិតផលមួយ បានដឹកនាំកិច្ចប្រជុំជំរុញការអនុវត្តចលនាភូមិមួយផលិតផលមួយ និងចងក្រងបញ្ជីផលិតផលសក្តានុពលនានាដែលមាននៅក្នុងខេត្ត ដើម្បីវាយតម្លៃស្នើសុំទទួលស្គាល់ជាសមាជិកនៃចលនាភូមិមួយផលិតផលមួយ។


សកម្មភាពអាជ្ញាធរ
សាខាពន្ធដារខេត្តស្ទឹងត្រែង បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីពន្ធលើមធ្យោបាយដឹកជញ្ជូន និងពន្ធលើអចលនទ្រព្យ
ស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ សាខាពន្ធដារខេត្តស្ទឹងត្រែង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ពន្ធលើមធ្យោបាយដឹកជញ្ជូន និងពន្ធលើអចលនទ្រព្យ» ក្រោមអធិបតីភាព លោកស្រី ស៊ើយ សុម៉ាលី អនុប្រធានសាខាពន្ធដារខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពការងារប្រចាំឆមាសទី១ និងប្រចាំខែមិថុនា ដើម្បីពង្រឹងរបៀបរបបធ្វើការ និងជំរុញការអនុវត្តផែនការងាររបស់មន្ទីរអង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព
(ខេត្តស្ទឹងត្រែង)៖ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោក ញ៉ែម វណ្ណយុត្តិ នាយករដ្ឋបាលសាលាខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្ត ប្រចាំឆមាសទី១ និងប្រចាំខែមិថុនា ព្រមទាំងលើកទិសដៅអនុវត្តបន្ត។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី នាយករងរដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធ អភិបាលរងក្រុង ស្រុក ព្រមទាំងមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម សរ សុពុត្រា ដឹកនាំកិច្ចប្រជុំដោះស្រាយវិវាទដីបម្រុងរបស់រដ្ឋ និងដីសហគមន៍ព្រៃឈើ ក្នុងស្រុកថាឡាបរិវ៉ាត់
ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅសាលាខេត្តស្ទឹងត្រែង មានរៀបចំកិច្ចប្រជុំមួយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដើម្បីពិនិត្យ និងដោះស្រាយលើករណីវិវាទដីធ្លី។


សកម្មភាពអាជ្ញាធរ
សមាគមថ្នាលយុវជនកម្ពុជាប្រចាំសាខាខេត្តស្ទឹងត្រែង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន២គ្រួសារ តាមរយះ ឯកឧត្តមប្រធានកិត្តិយស ផេង គឹមស្រ៊ុន
ស្ទឹងត្រែង . នាថ្ងៃទី២៨ខែ មិថុនានឆ្នាំ ២០២៦ ម្សិលមិញនេះ
ដោយមានការចង្អុលបង្ហាញពី លោក រីន រាវី ប្រធានក្រុមប្រឹក្សាភិបាលថ្នាក់កណ្ដាល លោក វង្ស សុភី ប្រធានកិត្តិយស និង លោក ឆោម សម្បត្តិពេជ្រ ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជាប្រចាំសាខាខេត្តស្ទឹងត្រែងតំណាងដ៏ខ្ពង់ខ្ពស់លោក ម៉ៅ ផល្លា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ទួន សុខុន និង ឯកឧត្តម
ផេង គឹមស៊្រុន បានសហការជាមួយអាជ្ញាធរមូល
ដ្ឋាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចែកជូនចាស់ជរាមានជីវភាពខ្វះខាតគ្មានទីពឹងចំនួន២


សកម្មភាពអាជ្ញាធរ
សិក្ខាសាលាផ្សព្វផ្សាយសារាចរអន្តរក្រសួងលេខ ០០៧ ស្តីពីការគ្រប់គ្រងថវិកា និងសេវាសង្គម ត្រូវបានរៀបចំនៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ កាលពីថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង សហការជាមួយអង្គការសេប៉ា (CEPA) កម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «សារាចរអន្តរក្រសួងលេខ ០០៧ សហវ.ស.រ.អហក» ក្រោមអធិបតីភាព ឯកឧត្តម សែន វ៉ាន់ស៊ីម អភិបាលរងខេត្តស្ទឹងត្រែង តំណាងឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត ដោយមានការចូលរួមពីតំណាងអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធជាច្រើន។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅសង្កាត់ស្ទឹងត្រែង
នៅថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ នេះ កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ «ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧» របស់គណៈកម្មាធិការគណបក្សខេត្ត ត្រូវបានរៀបចំឡើងយ៉ាងឱឡារិក នៅស្នាក់ការគណបក្សសង្កាត់ស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
សមាជិកក្លឹបពន្លឺសន្តិភាព ចុះសិក្សាស្វែងយល់ពីបច្ចេកទេសផលិតសាប៊ូ ដើម្បីជួយដល់សុខភាពសហគមន៍ឃុំថាឡាបរិវ៉ាត់
នៅពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ សមាជិកមនសិការពលរដ្ឋល្អនៃក្លឹបពន្លឺសន្តិភាព ក្នុងគម្រោង «បង្កើតថ្មីដើម្បីសុខភាពសហគមន៍ឃុំថាឡាបរិវ៉ាត់» បានចុះទៅដកស្រង់បទពិសោធន៍ និងសិក្សាពីរបៀបផលិតសាប៊ូដោយផ្ទាល់ នៅសាលាអនុវិទ្យាល័យថាឡាបរិវ៉ាត់។ វគ្គសិក្សា និងការបង្ហាញបច្ចេកទេសនេះ ត្រូវបានធ្វើឡើងដោយមានការណែនាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ អ្នកគ្រូ ម៉ែន សាវ៉ង់ ក្នុងគោលបំណងជួយឱ្យសហគមន៍មានចំណេះដឹងអាចផលិតសម្ភារអនាម័យប្រើប្រាស់ប្រចាំថ្ងៃដោយខ្លួនឯងបាន។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តស្ទឹងត្រែង សហការជាមួយ ប.ស.ស. រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីរបបសន្តិសុខសង្គម ជូនដល់មន្ត្រីវិស័យសាធារណៈ
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានសហការជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ»។


សកម្មភាពអាជ្ញាធរ
សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងឧបត្ថម្ភអំណោយដល់ភរិយាវីរកងទ័ពសម្រាលបុត្រ
ស្ទឹងត្រែង៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ រួមទាំងថវិកាទៅឧបត្ថម្ភជូនភរិយារបស់វីរកងទ័ពដែលកំពុងសម្រាកមាតុភាព (សម្រាលកូន) នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ដើម្បីជួយសម្រាលការលំបាក និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះគ្រួសារយុទ្ធជនជួរមុខ។


សកម្មភាពអាជ្ញាធរ
គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) ខេត្តស្ទឹងត្រែង នាំយកប្រាក់បេឡាមរណសង្រ្គោះ និងស្បៀងអាហារឧបត្ថម្ភដល់គ្រួសារសពអតីតយុទ្ធជនដល់គេហដ្ឋាន
ស្ទឹងត្រែង៖ ថវិកាបេឡាមរណសង្រ្គោះចំនួន ៤,០០០,០០០ រៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈជាច្រើន ត្រូវបានតំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) ខេត្តស្ទឹងត្រែង នាំយកទៅប្រគល់ជូនគ្រួសារសពសមាជិកសមាគមដល់លំនៅឋាន ដើម្បីចូលរួមរំលែកទុក្ខ និងជួយសម្រាលបន្ទុកក្នុងគ្រួសារ។

