ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

អប់រំ និងកីឡា
ខេត្តស្ទឹងត្រែង៖ អង្គការអាដ្រា កម្ពុជា សហការជាមួយមន្ទីរអប់រំ រៀបចំ «ទិវារំលឹកគុណលោកឪពុកអ្នកម្តាយ» ដើម្បីលើកកម្ពស់សិទ្ធិយុវជន និងទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង
ពិធីនេះរៀបចំ នៅអនុវិទ្យាល័យសាមឃួយ ស្ថិតក្នុងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តស្ទឹងត្រែងរៀបចំកិច្ចប្រជុំត្រៀមបដិសណ្ឋារកិច្ច និងសន្តិសុខ សម្រាប់ពិធីសម្ពោធសមិទ្ធផលនានា
នាឱកាសរសៀលថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលាខេត្តស្ទឹងត្រែង មានការរៀបចំកិច្ចប្រជុំយ៉ាងសំខាន់មួយរបស់គណៈកម្មការរៀបចំបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំកំពូលជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមប្រឹក្សាធម្មនុញ្ញ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល៣០ឆ្នាំ» ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំធំសាលាខេត្តស្ទឹងត្រែង គណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។


សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ចុះពិនិត្យ និងវាយតម្លៃបញ្ចប់ការងារសាងសង់ប្រព័ន្ធចែកចាយទឹកសហគមន៍ នៅស្រុកបុរីអូរស្វាយសែនជ័យ
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារសហការជាមួយតំណាងអង្គការភ្លែនអន្តរជាតិ (Plan International) អង្គការវឌ្ឍនភាព ព្រមទាំងអាជ្ញាធររដ្ឋបាលឃុំ និងភូមិ ចុះពិនិត្យ និងវាយតម្លៃបញ្ចប់ការងារសាងសង់ប្រព័ន្ធចែកចាយទឹកសហគមន៍ ដែលស្ថិតនៅក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។


សកម្មភាពថ្នាក់ដឹកនាំ
«ពិធីក្រុងពលីសាងសង់ផ្ទះ ១២៤ ខ្នង អំណោយដ៏ថ្លៃថ្លាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជន និងនិវត្តជននៅស្ទឹងត្រែង»
ពិធីនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅលើទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា (អ.ន.ក) ខេត្តស្ទឹងត្រែង


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ផៃ ប៊ុនឈឿន ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្ទឹងត្រែង ជួបសំណេះសំណាល និងប្រគល់សម្ភារៈសោតទស្សន៍ជូនគណៈកម្មាធិការគណបក្សស្រុក និងឃុំទាំង៧ របស់ស្រុកសេសាន
ស្ទឹងត្រែង៖ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ផៃ ប៊ុនឈឿន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតី និងដឹកនាំអនុប្រធាន ព្រមទាំងសមាជិកក្រុមការងារ ចុះជួបសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការគណបក្សស្រុកសេសាន និងគណៈកម្មាធិការគណបក្សឃុំទាំង៧ ព្រមទាំងប្រគល់សម្ភារៈសោតទស្សន៍ជូនសម្រាប់ប្រើប្រាស់ក្នុងការងាររបស់គណៈកម្មាធិការគណបក្សនៅមូលដ្ឋាន។


អប់រំ និងកីឡា
អភិបាលខេត្តស្ទឹងត្រែង ទទួលជួបសវនាការជាមួយប្រតិភូក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអង្គរ និងក្រុម «ដំណើរខ្មែរ»
(ស្ទឹងត្រែង)៖ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអង្គរ និងក្រុម «ដំណើរខ្មែរ» ដែលបាននិងកំពុងបំពេញទស្សនកិច្ចសិក្សាផ្លូវការនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។


សិល្បៈនិងវប្បធម៌
ខេត្តស្ទឹងត្រែង ប្រារព្ធទិវាជនជាតិដើមភាគតិចពិភពលោកលើកទី៣២ និងលើកទី២២ នៅកម្ពុជា
ស្ទឹងត្រែង៖ ទិវាជនជាតិដើមភាគតិចពិភពលោកលើកទី៣២ និងលើកទី២២ នៅកម្ពុជា ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំឡើងនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ ក្រោមប្រធានបទ «ការលើកតម្កើងតួនាទីឆ្មបជាជនជាតិដើមភាគតិច ដើម្បីការពារជីវិត និងសុខុមាលភាព»។


សកម្មភាពអាជ្ញាធរ
វីដេអូ កិច្ចសម្ភាស ឯកឧត្តម អភិបាល ខេត្តស្ទឹងត្រែង សរ សុពុត្រា ក្នុងថ្ងៃប្រឡងសញ្ញាបត្រទុតិយភូមិ សម័យប្រឡង ១០ ខែសីហា ឆ្នាំ២០២៦
វីដេអូ កិច្ចសម្ភាស ឯកឧត្តម អភិបាល ខេត្តស្ទឹងត្រែង សរ សុពុត្រា ក្នុងថ្ងៃប្រឡងសញ្ញាបត្រទុតិយភូមិ សម័យប្រឡង ១០ ខែសីហា ឆ្នាំ២០២៦


សកម្មភាពអាជ្ញាធរ
ឯកឧត្តម សរ សុពុត្រា អញ្ជើញបើកវិញ្ញាសាប្រឡងបាក់ឌុប ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីបើកហឹបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ នៅមណ្ឌលប្រឡង មជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម ផៃ ប៊ុនឈឿន ចុះជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សស្រុកថាឡាបរិវ៉ាត់ ព្រមទាំងឧបត្ថម្ភសម្ភារៈសោតទស្សន៍ និងថវិកា ដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅមូលដ្ឋាន
ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ផៃ ប៊ុនឈឿន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីបង្គោល និងមន្ត្រីគណបក្សស្រុកថាឡាបរិវ៉ាត់ ដើម្បីស្ដាប់របាយការណ៍វឌ្ឍនភាពការងារ និងតម្រង់ទិសសកម្មភាពបន្តនៅមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សរ សុពុត្រា អញ្ជើញជាអធិបតីក្នុងពិធីហោមព្រេនបួងសួង បើកព្រះនេត្រទេវរូបព្រះភុម្មជយមង្គល-អូរពងមាន់ ក្រុងស្ទឹងត្រែង
ស្ទឹងត្រែង៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីហោមព្រេនបួងសួងតាមទំនៀមទេវពិធីបើកព្រះនេត្រទេវរូបព្រះភុម្មជយមង្គល-អូរពងមាន់ ស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
ឆ្មាំទន្លេ និងនគរបាល បង្ក្រាបករណីឆក់ត្រីនៅចំណុចក្បាលកោះព្រះ ស្រុកសៀមបូក ខណៈរដ្ឋបាលជលផលប្រមានចាត់វិធានការច្បាប់តឹងរឹង
ស្ទឹងត្រែង៖ កម្លាំងឆ្មាំទន្លេ និងនគរបាលបានសហការបង្ក្រាបបទល្មើសឆក់ត្រីនៅចំណុចក្បាលកោះព្រះ ស្រុកសៀមបូក កាលពីយប់ថ្ងៃទី៧ ខែសីហា ខណៈខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបានព្រមានឱ្យបញ្ឈប់រាល់សកម្មភាពប្រើប្រាស់ ទិញ លក់ និងផលិតឧបករណ៍ឆក់ជាបន្ទាន់។

