ព័ត៌មានក្នុងខេត្ត

​យុវជនគំរូ! សិស្សវិទ្យាល័យព្រះគោ ថ្នាក់ទី១១ ដាក់តាំងលក់សាប៊ូផលិតដោយដៃផ្ទាល់ ដើម្បីសុខភាពសហគមន៍ នៅទីលានប្រាសាទព្រះគោ
អប់រំ និងកីឡា
​យុវជនគំរូ! សិស្សវិទ្យាល័យព្រះគោ ថ្នាក់ទី១១ ដាក់តាំងលក់សាប៊ូផលិតដោយដៃផ្ទាល់ ដើម្បីសុខភាពសហគមន៍ នៅទីលានប្រាសាទព្រះគោ
គួរឱ្យសរសើរជាខ្លាំង! ក្រោមគម្រោង "បង្កើតថ្មី ដើម្បីសុខភាពសហគមន៍ខ្ញុំ" កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្លឹបពន្លឺសន្តិភាព នៃសិស្សានុសិស្សថ្នាក់ទី១១ វិទ្យាល័យព្រះគោ បានរៀបចំសកម្មភាពទី៦របស់ខ្លួន ដោយបានដាក់តាំងលក់សាប៊ូលាងដៃ និងសាប៊ូលាងចាន ដែលជាស្នាដៃផលិតដោយដៃផ្ទាល់របស់ប្អូនៗសិស្សានុសិស្ស។ ស
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
លោក សយ គា ចុះដឹកនាំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ចក្រុមស្នូលប្រើប្រាស់ទឹក និងការថែទាំជួសជុលស្នប់ នៅស្រុកថាឡាបរិវ៉ាត់
សកម្មភាពអាជ្ញាធរ
លោក សយ គា ចុះដឹកនាំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ចក្រុមស្នូលប្រើប្រាស់ទឹក និងការថែទាំជួសជុលស្នប់ នៅស្រុកថាឡាបរិវ៉ាត់
​ខេត្តស្ទឹងត្រែង៖ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានចុះបណ្តុះបណ្តាលស្តីពី «តួនាទី ភារកិច្ចក្រុមស្នូល និងការថែទាំជួសជុលស្នប់ទឹក» ជូនដល់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយនិរន្តរភាព។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តស្ទឹងត្រែង ត្រៀមរៀបចំព្រឹត្តិការណ៍ «ទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦» ដ៏ធំជាលើកដំបូង ដើម្បីជំរុញទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋាន
ទេសចរណ៍
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តស្ទឹងត្រែង ត្រៀមរៀបចំព្រឹត្តិការណ៍ «ទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦» ដ៏ធំជាលើកដំបូង ដើម្បីជំរុញទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋាន
​ស្ទឹងត្រែង៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង ត្រៀមរៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦» ដ៏ធំជាលើកដំបូង នៅថ្ងៃទី៨–៩ ខែសីហា ខាងមុខនេះ ដើម្បីលើកកម្ពស់សក្តានុពលអេកូទេសចរណ៍តំបន់ភូមិភាគឦសាន ជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងបំផុសការអភិរក្សសត្វផ្សោតទន្លេមេគង្គ ក្រោមប្រេនឌីងថ្មី «ស្ទឹងត្រែង៖ លើសពីទន្លេ លើសពីធម្មតា»។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
លោក ញ៉ែម វណ្ណយុត្តិ នាយករដ្ឋបាលសាលាខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពការងារ និងកំណត់ទិសដៅអនុវត្តបន្ត
សកម្មភាពអាជ្ញាធរ
លោក ញ៉ែម វណ្ណយុត្តិ នាយករដ្ឋបាលសាលាខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពការងារ និងកំណត់ទិសដៅអនុវត្តបន្ត
ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ញ៉ែម វណ្ណយុត្តិ នាយករដ្ឋបាលសាលាខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពការងាររដ្ឋបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត នៅសាលាខេត្តស្ទឹងត្រែង ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត តំណាងរដ្ឋបាលក្រុង-ស្រុក ព្រមទាំងមន្ត្រីរាជការដែលពាក់ព័ន្ធជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
គម្រោង “យើងរួមគ្នា” របស់អង្គការ ADRA កម្ពុជា សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បន្តប្រារព្ធទិវារំលឹកគុណឪពុកម្តាយ នៅអនុវិទ្យាល័យ ស្រែក្រសាំង
សកម្មភាពអាជ្ញាធរ
គម្រោង “យើងរួមគ្នា” របស់អង្គការ ADRA កម្ពុជា សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បន្តប្រារព្ធទិវារំលឹកគុណឪពុកម្តាយ នៅអនុវិទ្យាល័យ ស្រែក្រសាំង
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ អង្គការអាដ្រា កម្ពុជា (ADRA Cambodia) ក្រោមគម្រោង “យើងរួមគ្នា” សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង បានរៀបចំប្រារព្ធទិវារំលឹកគុណឪពុកម្តាយ នៅអនុវិទ្យាល័យ ស្រែក្រសាំង ស្ថិតក្នុងឃុំ ស្រែក្រសាំងងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំសាមញ្ញលើកទី២៤ ដើម្បីពង្រឹងកិច្ចការពារសិទ្ធិ និងសុខុមាលភាពស្ត្រី និងកុមារ
នយោបាយ
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំសាមញ្ញលើកទី២៤ ដើម្បីពង្រឹងកិច្ចការពារសិទ្ធិ និងសុខុមាលភាពស្ត្រី និងកុមារ
​ខេត្តស្ទឹងត្រែង៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ខ្លួន ក្រោមអធិបតីភាព លោកជំទាវ លីម ម៉ំ ដើម្បីពិនិត្យ អនុម័តលើរបាយការណ៍ការងារប្រចាំខែកក្កដា និងដាក់ចេញនូវទិសដៅសកម្មភាពបន្ត សំដៅបង្កើនប្រសិទ្ធភាពក្នុងការការពារ និងកិច្ចអន្តរាគមន៍ផ្លូវច្បាប់ជូនដល់ស្ត្រី និងកុមារងាយរងគ្រោះនៅក្នុងខេត្ត។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំពិភាក្សាលើការរៀបចំសមាសភាពក្រុមការងារសម្របសម្រួល និងពិនិត្យទិន្នន័យគ្រួសារងាយរងគ្រោះ
សកម្មភាពអាជ្ញាធរ
សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំពិភាក្សាលើការរៀបចំសមាសភាពក្រុមការងារសម្របសម្រួល និងពិនិត្យទិន្នន័យគ្រួសារងាយរងគ្រោះ
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំពិភាក្សាការងារយ៉ាងសំខាន់មួយ ស្តីពីការរៀបចំសមាសភាពក្រុមការងារសម្របសម្រួលក្នុងពិធីចែកអំណោយកាកបាទក្រហមកម្ពុជា និងការពិនិត្យទិន្នន័យគ្រួសារងាយរងគ្រោះតាមបណ្តាក្រុង/ស្រុក រៀបចំឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
កិច្ចប្រជុំវិសាមញ្ញលើកទី១២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង
សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំវិសាមញ្ញលើកទី១២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ សាលាខេត្តស្ទឹងត្រែងបានរៀបចំ កិច្ចប្រជុំវិសាមញ្ញលើកទី១២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង នៅសាលប្រជុំធំសាលាខេត្ត ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ ពាក់ព័ន្ធនឹងការគ្រប់គ្រងចំណូល និងចំណាយថវិការបស់រដ្ឋបាលខេត្ត។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
គម្រោង “យើងរួមគ្នា” របស់អង្គការ ADRA កម្ពុជា សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បន្តប្រារព្ធទិវារំលឹកគុណឪពុកម្តាយ នៅអនុវិទ្យាល័យ ច្រប់
សកម្មភាពអាជ្ញាធរ
គម្រោង “យើងរួមគ្នា” របស់អង្គការ ADRA កម្ពុជា សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បន្តប្រារព្ធទិវារំលឹកគុណឪពុកម្តាយ នៅអនុវិទ្យាល័យ ច្រប់
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ អង្គការអាដ្រា កម្ពុជា (ADRA Cambodia) ក្រោមគម្រោង “យើងរួមគ្នា” សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង បានរៀបចំប្រារព្ធទិវារំលឹកគុណឪពុកម្តាយ នៅអនុវិទ្យាល័យ ច្រប់ ស្ថិតក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ទីលានកុមារលេងដ៏ស្រស់ស្អាតនៅសួនមាត់ទន្លេសេកុង បានលេចរូបរាងឡើង ក្រោមការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តស្ទឹងត្រែង
អប់រំ និងកីឡា
ទីលានកុមារលេងដ៏ស្រស់ស្អាតនៅសួនមាត់ទន្លេសេកុង បានលេចរូបរាងឡើង ក្រោមការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង រដ្ឋបាលខេត្តបានរៀបចំ និងស្ថាបនាទីលានកុមារលេង (Playground) ប្រកបដោយសោភ័ណភាព និងសុវត្ថិភាពនៅសួនច្បារមាត់ទន្លេសេកុង ដើម្បីទុកជាកាដូ និងជាលំហសាធារណៈសម្រាប់កុមារាកុមារីក្នុងខេត្តបានរត់លេងកម្សាន្តយ៉ាងសប្បាយរីករាយ។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
អាជ្ញាធរខេត្តស្ទឹងត្រែង បូកសរុបការងារ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ឆមាសទី១ និងកំណត់ទិសដៅឆមាសទី២ ឆ្នាំ២០២៦
សន្តិសុខសង្គម
អាជ្ញាធរខេត្តស្ទឹងត្រែង បូកសរុបការងារ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ឆមាសទី១ និងកំណត់ទិសដៅឆមាសទី២ ឆ្នាំ២០២៦
ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព” សម្រាប់ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ ក្រោមបរិយាកាសរីករាយ និងទទួលបានការវាយតម្លៃខ្ពស់លើសមិទ្ធផលការងារដែលសម្រេចបាន។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
យុវជនគណបក្សប្រជាជនកម្ពុជា ស្រុកសេសាន កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ និង លើកទិសដៅបន្ត ឆមាសទី២
នយោបាយ
យុវជនគណបក្សប្រជាជនកម្ពុជា ស្រុកសេសាន កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ និង លើកទិសដៅបន្ត ឆមាសទី២
ស្ទឹងត្រែង៖ នៅរសៀល ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រ៊ន សំឫទ្ធី សមាជិកយុវជនថ្នាក់កណ្ដាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បានអញ្ជើញផ្ដល់កិត្តិយសជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ របស់យុវជនគណបក្សស្រុកសេសាន។ កិច្ចប្រជុំនេះបានរៀបចំឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសេសាន ដោយមានការចូលរួមពី លោក សុវណ្ណ ពិសេដ្ឋ ប្រធានគណបក្សស្រុកសេសាន និង សមាជិកក្រុមការងារយុវជនគណបក្ស ស្រុក និង ឃុំទាំង៧ ព្រមទាំងសកម្មជនយុវជនទូទាំងស្រុកសេសាន សរុបចំនួន ៦៦ នាក់។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បើកវគ្គបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់សហគមន៍ សម្រាប់អ្នកកំពុងបម្រើសេវាកម្មនាំភ្ញៀវទេសចរនៅក្នុងខេត្តស្ទឹងត្រែង
សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បើកវគ្គបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់សហគមន៍ សម្រាប់អ្នកកំពុងបម្រើសេវាកម្មនាំភ្ញៀវទេសចរនៅក្នុងខេត្តស្ទឹងត្រែង
ស្ទឹងត្រែង . នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង សហការជាមួយនាយកដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ នៃក្រសួងទេសចរណ៍ និង រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់សហគមន៍ សម្រាប់អ្នកកំពុងបម្រើសេវាកម្មនាំភ្ញៀវទេសចរនៅក្នុងខេត្តស្ទឹងត្រែង ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ លើកកម្ពស់គុណភាពសេវាកម្ម និងបង្កើនស្តង់ដារការបម្រើភ្ញៀវទេសចរ ឱ្យស្របតាមស្តង់ដារជាតិ។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត