ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

អប់រំ និងកីឡា
អនុវិទ្យាល័យ អូរឬស្សីកណ្តាល ប្រារព្វទិវារំលឹកគុណលោកឪពុកអ្នកម្តាយ គាំទ្រដោយអង្គការអាដ្រា កម្ពុជា នៃគម្រោងយើងរួមគ្នា
នាព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៦ នៅអនុវិទ្យាល័យ អូរឬស្សីកណ្តាល ស្ថិតនៅឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានប្រារព្វទិវារំលឹកគុណលោកឪពុកអ្នកម្តាយ ដែលមានអង្គការអាដ្រា កម្ពុជា នៃគម្រោងយើងរួមគ្នា សហការ ជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្តស្ទឹងត្រែង។


សកម្មភាពថ្នាក់ដឹកនាំ
សហគមន៍ជនជាតិដើមភាគតិចព្រៅ ស្រុកសេសាន ដាំកូនឈើ ២,៥០០ ដើម អបអរសាទរពិធីបុណ្យរុក្ខិវា និងលើកកម្ពស់ការអភិរក្សបរិស្ថាន
ស្ទឹងត្រែង៖ ក្នុងឱកាសអបអរសាទរ ពិធីបុណ្យរុក្ខិវា ៩ កក្កដា ឆ្នាំ២០២៦ សហគមន៍ជនជាតិដើមភាគតិចព្រៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានរៀបចំកម្មវិធីដាំកូនឈើចំនួន ២,៥០០ ដើម នៅតាមខ្នងភ្នំ ទីធ្លាសាលារៀន ទីធ្លាសហគមន៍ និងតាមដងផ្លូវសាធារណៈ ក្រោមអធិបតីភាព លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកសេសាន និងឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង តំណាងឲ្យឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
ពង្រឹងគុណភាពព័ត៌មានឌីជីថល! មន្ទីរព័ត៌មានខេត្តស្ទឹងត្រែងពិភាក្សាអំពីការគ្រប់គ្រងគេហទំព័រ និងមាតិកាព័ត៌មាន
ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក ស៊ុន ប៊ុនធឿន ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចពិភាក្សាស្តីពីការគ្រប់គ្រងគេហទំព័រ ការគ្រប់គ្រងមាតិកា និងការសរសេរមាតិការបស់មន្ទីរព័ត៌មាន ដែលបានប្រារព្ធឡើងនៅសាលប្រជុំមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងបុគ្គលិកពាក់ព័ន្ធផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំពិភាក្សា និងសម្របសម្រួលការបំពេញស្ថិតិកង់បី និងរម៉កដឹកអ្នកដំណើរ ដើម្បីគាំទ្រដល់ការអនុវត្តរបបគាំពារសង្គម
ស្ទឹងត្រែង ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំពិភាក្សា និងសម្របសម្រួលការបំពេញស្ថិតិកង់បី ឬរ៉ឺម៉កដឹកអ្នកដំណើរ ដែលបានចុះឈ្មោះ និងមិនទាន់បានចុះឈ្មោះក្នុងប្រព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមបណ្តាក្រុង-ស្រុកទូទាំងខេត្ត។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមវត្តមាន លោក ព្រំ វណ្ណៈ អភិបាលរងខេត្ត តំណាងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរអង្គភាព ដែលពាក់ព័ន្ធ តំណាងរដ្ឋបាលក្រុង ស្រុកទាំង៦ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។


អប់រំ និងកីឡា
វិទ្យាល័យព្រះរាជបូជនីយកិច្ច ដំណើរការវាយតម្លៃជ្រើសរើសគម្រោង "កម្ពុជាក្នុងបេះដូងខ្ញុំ" នៃគម្រោងមនសិការពលរដ្ឋល្អ
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះ វិទ្យាល័យព្រះរាជបូជនីយកិច្ច បានរៀបចំដំណើរការវាយតម្លៃ និងជ្រើសរើសគម្រោងស្នាដៃសិស្ស ក្រោមប្រធានបទ "កម្ពុជាក្នុងបេះដូងខ្ញុំ" ដែលជាផ្នែកមួយនៃ "គម្រោងមនសិការពលរដ្ឋល្អខេត្តស្ទឹងត្រែង"។


អប់រំ និងកីឡា
វិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង ដំណើរការវាយតម្លៃជ្រើសរើសគម្រោង "កម្ពុជាក្នុងបេះដូងខ្ញុំ" នៃគម្រោងមនសិការពលរដ្ឋល្អ
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះ វិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង បាននិងកំពុងដំណើរការយ៉ាងសកម្មនូវការវាយតម្លៃ និងជ្រើសរើសគម្រោងសិស្ស ក្រោមប្រធានបទ "កម្ពុជាក្នុងបេះដូងខ្ញុំ" ដែលស្ថិតក្នុងក្របខ័ណ្ឌ "គម្រោងមនសិការពលរដ្ឋល្អខេត្តស្ទឹងត្រែង"។


នយោបាយ
គណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំបូកសរុប និងប្រមូលទិន្នន័យដើម្បីរៀបចំគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់
ខេត្តស្ទឹងត្រែង៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំបូកសរុប និងវាយតម្លៃលើលទ្ធផលនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ អាណត្តិ ២០២២-២០២៧ ព្រមទាំងពិភាក្សាលើការរៀបចំទិសដៅអភិវឌ្ឍន៍សម្រាប់អាណត្តិ ២០២៧-២០៣២ ដើម្បីប្រមូលទិន្នន័យជាក់ស្តែងសម្រាប់យកទៅរៀបចំគោលនយោបាយអភិវឌ្ឍន៍នៅតាមឃុំ-សង្កាត់នីមួយៗឲ្យចំគោលដៅ។


គ្រោះធម្មជាតិ
សេចក្តីជូនដំណឹង អំពីភាពរាំងស្ងួត ក្នុងខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦
យោងតាមការតាមដាន និងវិភាគស្ថានភាពអាកាសធាតុ ព្រមទាំងទិន្នន័យឧតុនិយមបច្ចុប្បន្ន មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង សូមជម្រាបជូនសាធារណជន និងអាជ្ញាធរពាក់ព័ន្ធឱ្យ បានជ្រាបថា៖ ចាប់ពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ការវិវត្តនៃបាតុភូត El Niño បានធ្វើឱ្យខ្យល់មូសុងនិរតីនិងថយចុះ លក្ខណៈបែបនេះធ្វើឱ្យបរិមាណទឹកភ្លៀងនៅខេត្ត ស្ទឹងត្រែង ថែមថយមានកម្រិតទាបជាងកម្រិតមធ្យមច្រើនឆ្នាំ។


សេចក្តីប្រកាសព័ត៌មាន
សេចក្តីបំភ្លឺព័ត៌មាន ដើម្បីបំភ្លឺព័ត៌មានករណីការចុះ ផ្សាយរបស់គេហទំព័រសារព័ត៌មានកោះសន្តិភាព នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦
មន្ត្រីអ្នកនាំពាក្យនៃរដ្ឋបាលខេត្តស្ទឹងត្រែង សូមយកឱកាសនេះ ដើម្បីបំភ្លឺព័ត៌មានករណីការចុះ ផ្សាយរបស់គេហទំព័រសារព័ត៌មានកោះសន្តិភាព នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ អំពីការធ្វើអាជីវកម្មបូមខ្សាច់ នៅស្រុកសេសាន អាជ្ញាប័ណ្ណទើបចេញក្តៅៗ ស្រាប់តែរកឃើញជនបរទេសលួចស្នាក់នៅធ្វើការខុសច្បាប់ ជូនសាធារណជន និងអ្នកសារព័ត៌មាន ជ្រាបថា បន្ទាប់ពីបានទទួលព័ត៌មានជុំវិញករណីខាងលើនេះ មន្ទីរជំនាញ ផ្នែកមានសមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋាន បានចាត់តាំងឱ្យមានការចុះស្រាវជ្រាវតាមនីតិវិធី ដោយបានពិនិត្យឃើញថា៖


បរិស្ថាន
គំរូដ៏ល្អ! សិស្សានុសិស្សវិទ្យាល័យព្រះរាជបូជនីយកិច្ច រួមគ្នាផ្លាស់ប្តូរកាកសំណល់ ឱ្យទៅជាផ្ទាំងសិល្បៈបរិស្ថាន
[ស្ទឹងត្រែង]៖ ក្រុមសិស្សានុសិស្សនៃក្លឹបសាមគ្គី ថ្នាក់ទី១០ នៃវិទ្យាល័យព្រះរាជបូជនីយកិច្ច បានរួមគ្នាបង្កើតសកម្មភាពបរិស្ថានដ៏មានអត្ថន័យមួយ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្រោមប្រធានបទ «សម្រស់នៃសំរាម» ដោយបានកែច្នៃគម្របដបផ្លាស្ទិកចាស់ៗ ឱ្យក្លាយជាផ្ទាំងសញ្ញាស្វាគមន៍ដ៏ស្រស់ស្អាតសម្រាប់វិទ្យាល័យរបស់ខ្លួន។


សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំគណបក្សខេត្ត និងក្រុងស្ទឹងត្រែង ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាជូនវីរកងទ័ពដែលរងគ្រោះថ្នាក់ក្នុងបុព្វហេតុជាតិ
ខេត្តស្ទឹងត្រែង៖ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ប្រធាន អនុប្រធាន និងក្រុមការងារគណបក្សខេត្តចុះជួយសង្កាត់ព្រះបាទ រួមសហការជាមួយលោកប្រធានគណបក្សក្រុង និងគណបក្សសង្កាត់ព្រះបាទ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភទៅប្រគល់ជូនវីរកងទ័ពម្នាក់ ដែលបានរងគ្រោះថ្នាក់ក្នុងពេលបំពេញភារកិច្ចការពារជាតិ។


សកម្មភាពអាជ្ញាធរ
លោកជំទាវ ឡុង ភិរម្យ ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសេសាន នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃ ១៦ វត្ត និងរៀបចំពិធីបិណ្ឌបាតព្រះសង្ឃ ១០០ អង្គ
ស្ទឹងត្រែង៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសេសាន ដឹកនាំដោយ លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសេសាន បានសហការជាមួយ រដ្ឋបាលស្រុកសេសាន និងពុទ្ធបរិស័ទក្នុងមូលដ្ឋាន រៀបចំពិធីនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ វេរប្រគេនជូនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមវត្តអារាមចំនួន ១៦ វត្តទូទាំងស្រុកសេសាន។


នយោបាយ
យុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆមាសទី១ និងដាក់ចេញទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៦
ស្ទឹងត្រែង៖នៅថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០២៦ យុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងយន្តការការងារបក្សនៅថ្នាក់មូលដ្ឋាន និងបន្តលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកនាំយុវជនឱ្យកាន់តែរឹងមាំ។

