ព័ត៌មានក្នុងខេត្ត

សាខាកាកបាទក្រហមខេត្តស្ទឹងត្រែង ចុះអប់រំសុខភាព និងជំរុញការកាត់បន្ថយប្លាស្ទិកដល់ពលរដ្ឋស្រុកសៀមប៉ាង
សកម្មភាពថ្នាក់ដឹកនាំ
សាខាកាកបាទក្រហមខេត្តស្ទឹងត្រែង ចុះអប់រំសុខភាព និងជំរុញការកាត់បន្ថយប្លាស្ទិកដល់ពលរដ្ឋស្រុកសៀមប៉ាង
ខេត្តស្ទឹងត្រែង) ÷ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ដឹកនាំដោយ ឯកឧត្ដម សាយ ព្រលឹង បានចុះយុទ្ធនាការអប់រំផ្សព្វផ្សាយពីអនាម័យ និងបរិស្ថាន ជូនដល់ប្រជាពលរដ្ឋចំនួន ៣៣នាក់ នៅឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្នុងឱកាសដែលពលរដ្ឋនៅក្នុងតំបន់នោះទទួលបានអណ្តូងទឹកស្អាត ដែលជាអំណោយពីសាខាកាកបាទក្រហមខេត្តព្រះសីហនុ ដើម្បីលើកកម្ពស់សុខុមាលភាព និងការរស់នៅស្អាតក្នុងសហគមន៍។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នាំយកអំណោយមនុស្សធម៌ជួយសម្រាលទុក្ខគ្រួសារសពរងគ្រោះដោយសាររន្ទះបាញ់ នៅស្រុកសៀមប៉ាង
សកម្មភាពថ្នាក់ដឹកនាំ
សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នាំយកអំណោយមនុស្សធម៌ជួយសម្រាលទុក្ខគ្រួសារសពរងគ្រោះដោយសាររន្ទះបាញ់ នៅស្រុកសៀមប៉ាង
ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ខេង ទិត្យសីហា និងលោក សន សារឿន ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសៀមប៉ាង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សរ សុពុត្រា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បាននាំយកអំណោយមនុស្សធម៌ ចុះជួយឧបត្ថម្ភសម្រាលទុក្ខលំបាកដល់គ្រួសារសព ដែលរងគ្រោះដោយសារគ្រោះធម្មជាតិរន្ទះបាញ់។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
សិក្ខាសាលាផ្សព្វផ្សាយសារាចរអន្តរក្រសួងលេខ ០០៧ ស្តីពីការគ្រប់គ្រងថវិកា និងសេវាសង្គម ត្រូវបានរៀបចំនៅខេត្តស្ទឹងត្រែង
សកម្មភាពអាជ្ញាធរ
សិក្ខាសាលាផ្សព្វផ្សាយសារាចរអន្តរក្រសួងលេខ ០០៧ ស្តីពីការគ្រប់គ្រងថវិកា និងសេវាសង្គម ត្រូវបានរៀបចំនៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ កាលពីថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង សហការជាមួយអង្គការសេប៉ា (CEPA) កម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «សារាចរអន្តរក្រសួងលេខ ០០៧ សហវ.ស.រ.អហក» ក្រោមអធិបតីភាព ឯកឧត្តម សែន វ៉ាន់ស៊ីម អភិបាលរងខេត្តស្ទឹងត្រែង តំណាងឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត ដោយមានការចូលរួមពីតំណាងអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធជាច្រើន។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
គណបក្សប្រជាជនកម្ពុជាឃុំក្បាលរមាស ស្រុកសេសាន ប្រកាសបញ្ចូលសមាជិកថ្មីជាង១ពាន់នាក់
នយោបាយ
គណបក្សប្រជាជនកម្ពុជាឃុំក្បាលរមាស ស្រុកសេសាន ប្រកាសបញ្ចូលសមាជិកថ្មីជាង១ពាន់នាក់
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំក្បាលរមាស ស្រុកសេសាន បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មី ចំនួន ១,១៨៤នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សរ សុពុត្រា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
កិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅសង្កាត់ស្ទឹងត្រែង
សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅសង្កាត់ស្ទឹងត្រែង
នៅថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ នេះ កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ «ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧» របស់គណៈកម្មាធិការគណបក្សខេត្ត ត្រូវបានរៀបចំឡើងយ៉ាងឱឡារិក នៅស្នាក់ការគណបក្សសង្កាត់ស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
​សមាជិកក្លឹបពន្លឺសន្តិភាព ចុះសិក្សាស្វែងយល់ពីបច្ចេកទេសផលិតសាប៊ូ ដើម្បីជួយដល់សុខភាពសហគមន៍ឃុំថាឡាបរិវ៉ាត់
សកម្មភាពអាជ្ញាធរ
​សមាជិកក្លឹបពន្លឺសន្តិភាព ចុះសិក្សាស្វែងយល់ពីបច្ចេកទេសផលិតសាប៊ូ ដើម្បីជួយដល់សុខភាពសហគមន៍ឃុំថាឡាបរិវ៉ាត់
​នៅពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ សមាជិកមនសិការពលរដ្ឋល្អនៃក្លឹបពន្លឺសន្តិភាព ក្នុងគម្រោង «បង្កើតថ្មីដើម្បីសុខភាពសហគមន៍ឃុំថាឡាបរិវ៉ាត់» បានចុះទៅដកស្រង់បទពិសោធន៍ និងសិក្សាពីរបៀបផលិតសាប៊ូដោយផ្ទាល់ នៅសាលាអនុវិទ្យាល័យថាឡាបរិវ៉ាត់។ វគ្គសិក្សា និងការបង្ហាញបច្ចេកទេសនេះ ត្រូវបានធ្វើឡើងដោយមានការណែនាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ អ្នកគ្រូ ម៉ែន សាវ៉ង់ ក្នុងគោលបំណងជួយឱ្យសហគមន៍មានចំណេះដឹងអាចផលិតសម្ភារអនាម័យប្រើប្រាស់ប្រចាំថ្ងៃដោយខ្លួនឯងបាន។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
រដ្ឋបាលខេត្តស្ទឹងត្រែង សហការជាមួយ ប.ស.ស. រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីរបបសន្តិសុខសង្គម ជូនដល់មន្ត្រីវិស័យសាធារណៈ
សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តស្ទឹងត្រែង សហការជាមួយ ប.ស.ស. រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីរបបសន្តិសុខសង្គម ជូនដល់មន្ត្រីវិស័យសាធារណៈ
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានសហការជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ»។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងឧបត្ថម្ភអំណោយដល់ភរិយាវីរកងទ័ពសម្រាលបុត្រ
សកម្មភាពអាជ្ញាធរ
សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងឧបត្ថម្ភអំណោយដល់ភរិយាវីរកងទ័ពសម្រាលបុត្រ
ស្ទឹងត្រែង៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ រួមទាំងថវិកាទៅឧបត្ថម្ភជូនភរិយារបស់វីរកងទ័ពដែលកំពុងសម្រាកមាតុភាព (សម្រាលកូន) នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ដើម្បីជួយសម្រាលការលំបាក និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះគ្រួសារយុទ្ធជនជួរមុខ។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
​គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) ខេត្តស្ទឹងត្រែង នាំយកប្រាក់បេឡាមរណសង្រ្គោះ និងស្បៀងអាហារឧបត្ថម្ភដល់គ្រួសារសពអតីតយុទ្ធជនដល់គេហដ្ឋាន
សកម្មភាពអាជ្ញាធរ
​គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) ខេត្តស្ទឹងត្រែង នាំយកប្រាក់បេឡាមរណសង្រ្គោះ និងស្បៀងអាហារឧបត្ថម្ភដល់គ្រួសារសពអតីតយុទ្ធជនដល់គេហដ្ឋាន
​ស្ទឹងត្រែង៖ ថវិកាបេឡាមរណសង្រ្គោះចំនួន ៤,០០០,០០០ រៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈជាច្រើន ត្រូវបានតំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) ខេត្តស្ទឹងត្រែង នាំយកទៅប្រគល់ជូនគ្រួសារសពសមាជិកសមាគមដល់លំនៅឋាន ដើម្បីចូលរួមរំលែកទុក្ខ និងជួយសម្រាលបន្ទុកក្នុងគ្រួសារ។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
កិច្ចប្រជុំពិភាក្សាឯកភាព កំណត់ទីតាំងភូមិសាស្រ្ត និងព្រំប្រទល់   រដ្ឋបាលក្រុងស្រុក  ឃុំ សង្កាត់ ក្នុងខេត្តស្ទឹងត្រែង។
សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំពិភាក្សាឯកភាព កំណត់ទីតាំងភូមិសាស្រ្ត និងព្រំប្រទល់   រដ្ឋបាលក្រុងស្រុក  ឃុំ សង្កាត់ ក្នុងខេត្តស្ទឹងត្រែង។
ខេត្តស្ទឹងត្រែង៖ ថ្មីៗនេះ ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំស្តីពី ការរៀបចំបង្កើត និងប្តូរឈ្មោះ ភូមិ ឃុំ សង្កាត់ ក្រុងស្រុក និងកំណត់ទីតាំងភូមិសាស្រ្ត និងព្រំប្រទល់   រដ្ឋបាលក្រុងស្រុក  ឃុំ សង្កាត់ ក្នុងខេត្តស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ឯកឧត្តម សរ សុពុត្រា ប្រគល់ប្លង់ដីកម្មសិទ្ធិជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន ៣៦គ្រួសារ ព្រមទាំងជួយចេញថ្លៃសេវាប័ណ្ណជាង ១៤លានរៀល
សកម្មភាពអាជ្ញាធរ
ឯកឧត្តម សរ សុពុត្រា ប្រគល់ប្លង់ដីកម្មសិទ្ធិជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន ៣៦គ្រួសារ ព្រមទាំងជួយចេញថ្លៃសេវាប័ណ្ណជាង ១៤លានរៀល
ស្ទឹងត្រែង៖ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនដល់សម្បទានិកដែលជាគ្រួសារអតីតយុទ្ធជន និងនិវត្តជន ចំនួន ៣៦គ្រួសារ នៃគម្រោងដីសម្បទានសង្គមកិច្ច។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ថ្នាក់ដឹកនាំក្រុងស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារអតីតយុទ្ធជនដែលមានជំងឺដាច់សរសៃឈាមខួរក្បាល
សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំក្រុងស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារអតីតយុទ្ធជនដែលមានជំងឺដាច់សរសៃឈាមខួរក្បាល
ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះ ថ្នាក់ដឹកនាំរដ្ឋបាលក្រុង រួមជាមួយគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្ទឹងត្រែង បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជនម្នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺ។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំវេទិកាពិគ្រោះយោបល់លើកទី៣ ពង្រឹងភាពជាដៃគូរវាងអាជ្ញាធរ និងអង្គការសង្គមស៊ីវិល
សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំវេទិកាពិគ្រោះយោបល់លើកទី៣ ពង្រឹងភាពជាដៃគូរវាងអាជ្ញាធរ និងអង្គការសង្គមស៊ីវិល
ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំវេទិកាពិគ្រោះយោបល់លើកទី៣ ស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្ត ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា នៅក្នុងមូលដ្ឋានខេត្ត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងការចូលរួមអភិវឌ្ឍសង្គមឱ្យកាន់តែមានប្រសិទ្ធភាព។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត