ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋ ៥១៩គ្រួសារ នៅសង្កាត់ស្រះឫស្សី ទទួលបានចង្ក្រានសន្សំសំចៃថាមពល ពីសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តស្ទឹងត្រែង
(ស្ទឹងត្រែង)៖ ដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយក្នុងជីវភាពប្រចាំថ្ងៃ លើកកម្ពស់សុខុមាលភាពគ្រួសារ និងការពារបរិស្ថានធម្មជាតិ នាព្រឹកថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋចំនួន ៥១៩គ្រួសារ រស់នៅសង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង បានទទួលចង្ក្រានសន្សំសំចៃថាមពល ដែលជាអំណោយផ្តល់ជូនពីសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តស្ទឹងត្រែង ត្រៀមរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ យ៉ាងមហោឡារិក
(ស្ទឹងត្រែង)៖ ដើម្បីរំឭកដល់គុណូបការៈដ៏ធំធេង និងស្មារតីស្នេហាជាតិ ក្នុងការទាមទារបានមកវិញនូវឯករាជ្យភាពពេញលេញជូនជាតិមាតុភូមិ នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលប្រជុំតូចសាលាខេត្ត លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង និងជាប្រធានលេខាធិការដ្ឋានរៀបចំបុណ្យជាតិ-អន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ត្រៀមរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (០៩ វិច្ឆិកា ១៩៥៣ - ០៩ វិច្ឆិកា ២០២៦) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ស្វាយ ស៊ីថា៖ រួមគ្នាពង្រឹងនិងពង្រីកបណ្តាញការងារសាធារណមតិ ដើម្បីថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ
នៅខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងការងារសាធារណមតិនិងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)» ឯកឧត្តម ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បានអញ្ជើញធ្វើជាអធិបតី និងដឹកនាំវគ្គបណ្តុះបណ្តាល ដោយមានវត្តមានចូលរួមពីឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃគ.ស.ព.ស. ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធ ក្រុមការងារព័ត៌មាននិងសាធារណមតិ យុវជន នៅឃុំ សង្កាត់នៅទូទាំងខេត្ត រួមនឹងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង សរុបប្រមាណជាង 250 នាក់។


សកម្មភាពអាជ្ញាធរ
កម្លាំងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ចុះជួយប្រមូលផលស្រូវជូនប្រជាពលរដ្ឋនៅស្រុកសៀមបូក
ខេត្តស្ទឹងត្រែង៖ ដោយអនុវត្តតាមស្មារតីយកចិត្តទុកដាក់ និងផ្សារភ្ជាប់សុខទុក្ខយ៉ាងជិតស្និទ្ធរវាងកងទ័ពនិងប្រជាជន នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ត្រី តន ឆៃ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បានចាត់តាំងលោកវរសេនីយ៍ឯក ខាត់ ដា មេបញ្ជាការរង ដឹកនាំកម្លាំងយោធិនចំនួន ២០នាក់ ចុះជួយច្រូតកាត់ប្រមូលផលស្រូវជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាតកម្លាំងពលកម្ម ស្ថិតនៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង រយៈពេលមួយថ្ងៃពេញ។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម ទេព អស្នារិទ្ធ ដឹកនាំកិច្ចប្រជុំតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ នៅខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាន និងសាធារណមតិ នៅមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
លោកស្រ៊ន សំឫទ្ធី បន្តទទួលស្វាគមន៍ប្រជាពលរដ្ឋ ៧៧គ្រួសារបន្ថែមទៀត មកកសាងជីវភាពថ្មីក្នុងតំបន់ «ផ.ក.អ» ស្រុកសេសាន ដែលជាថ្ងៃបញ្ចប់នៃគម្រោងទី១
ខេត្តស្ទឹងត្រែង៖ ដំណើរការនៃការទទួលប្រជាពលរដ្ឋស្ម័គ្រចិត្តមករស់នៅ និងកសាងជីវភាពថ្មីក្នុងជំហានទី១ បានឈានដល់ថ្ងៃចុងក្រោយហើយ ដោយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីសំណេះសំណាល និងទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋចំនួន ៧៧ គ្រួសារបន្ថែមទៀត ដែលបានធ្វើដំណើរមកដល់តំបន់អនុវត្តកម្មវិធី «ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» (ផ.ក.អ) ស្ថិតនៅចំណុចភូមិអូរសេវ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។


សន្តិសុខសង្គម
ឯកឧត្តម ទូច ណារ៉ុថ អញ្ជើញជាអធិបតីក្នុងពិធីបូកសរុបការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ត្រីមាសទី៣ នៅស្ទឹងត្រែង
កិច្ចប្រជុំនេះ ក្នុងគោលបំណងវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សុខុមាលភាពសង្គមជូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងទាំងមូល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។


សកម្មភាពអាជ្ញាធរ
លោក ស្រ៊ន សំឫទ្ធី ដឹកនាំក្រុមការងារចម្រុះខេត្តស្ទឹងត្រែង ត្រៀមលក្ខណៈរួចរាល់ទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ ៧៧គ្រួសារ មកតាំងទីលំនៅថ្មីក្នុងស្រុកសេសាន
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ ក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំសម្របសម្រួលផ្ទាល់ដោយ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ បានចុះរៀបចំ និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីទទួលស្វាគមន៍គណៈប្រតិភូ និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៧៧គ្រួសារ ដែលត្រូវចូលមកតាំងទីលំនៅថ្មី ស្ថិតក្នុងភូមិអូរសេវ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
លោក ស្រ៊ន សំឫទ្ធី ដឹកនាំក្រុមការងារចុះសួរសុខទុក្ខតាមខ្ទងផ្ទះ ពលរដ្ឋដែលទើបទទួលបានផ្ទះ និងដីកសិកម្ម ក្នុងគម្រោង «ផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព» នៅស្រុកសេសាន
ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារចំពោះកិច្ចដឹកនាំដោយ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង រួមដំណើរដោយមន្ត្រីជំនាញ និងសហការីពាក់ព័ន្ធ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលទើបទទួលបានសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងក្នុងគម្រោងទី១ នៃកម្មវិធី «ផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព» ស្ថិតនៅក្នុងឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។


សកម្មភាពថ្នាក់ដឹកនាំ
លោក ស្រ៊ន សំឫទ្ធី ដឹកនាំក្រុមការងារចម្រុះខេត្តស្ទឹងត្រែង ទទួលស្វាគមន៍ពលរដ្ឋ ៩៣គ្រួសារ មកពី ៥ រាជធានី-ខេត្ត ចូលមករស់នៅលើដី កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ) ក្នុងស្រុកសេសាន
ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ ក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំសម្របសម្រួលដោយ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារដឹកនាំទទួលស្វាគមន៍ បានរៀបចំពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត ចំពោះបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៩៣ គ្រួសារ ដែលធ្វើដំណើរមកពីបណ្តារាជធានី-ខេត្តទាំង ៥ ដើម្បីចូលមកតាំងទីលំនៅថ្មី ស្ថិតក្នុងភូមិអូរសេវ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង សហការជាមួយសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង បើកវគ្គអប់រំផ្សព្វផ្សាយស្តីពីសារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា
ស្ទឹងត្រែង៖ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង បានសហការជាមួយសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង រៀបចំបើកវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្តីពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនដល់និស្សិត លោកគ្រូ និងអ្នកគ្រូ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រារព្ធពិធី «ទិវាមនុស្សចាស់ជាតិ និងអន្តរជាតិ លើកទី២៨»
ក្រោមបរិយាកាសអបអរសាទរ ពោរពេញដោយក្តីគោរពស្រលាញ់ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ រដ្ឋ បាលខេត្តស្ទឹងត្រែង បានប្រារព្ធពិធី «ទិវាមនុស្សចាស់ជាតិ និងអន្តរជាតិ លើកទី២៨» ក្រោមប្រធានបទ ៖ «ក្មេងមានកំលាំងនិងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍»។


សកម្មភាពថ្នាក់ដឹកនាំ
ប្រជាពលរដ្ឋមកពី៥រាជធានី-ខេត្ត ចុះទទួលទីតាំងដីក្រោមគម្រោង (ផ.ក.អ.) នៅស្រុកសេសាន ខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ ប្រជាពលរដ្ឋមកពី ៥រាជធានី-ខេត្ត រួមមាន ខេត្តក្រចេះ ស្វាយរៀង ប៉ៃលិន កំពង់ស្ពឺ និងរាជធានីភ្នំពេញ បានអញ្ជើញចុះមកទទួលទីតាំងដីជាក់ស្តែង ក្រោមគម្រោងនៃកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) ស្ថិតនៅចំណុចអូរសេវ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

