ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
ឆ្មាំទន្លេ និងនគរបាល បង្ក្រាបករណីឆក់ត្រីនៅចំណុចក្បាលកោះព្រះ ស្រុកសៀមបូក ខណៈរដ្ឋបាលជលផលប្រមានចាត់វិធានការច្បាប់តឹងរឹង
ស្ទឹងត្រែង៖ កម្លាំងឆ្មាំទន្លេ និងនគរបាលបានសហការបង្ក្រាបបទល្មើសឆក់ត្រីនៅចំណុចក្បាលកោះព្រះ ស្រុកសៀមបូក កាលពីយប់ថ្ងៃទី៧ ខែសីហា ខណៈខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបានព្រមានឱ្យបញ្ឈប់រាល់សកម្មភាពប្រើប្រាស់ ទិញ លក់ និងផលិតឧបករណ៍ឆក់ជាបន្ទាន់។


សកម្មភាពអាជ្ញាធរ
ស្ទឹងត្រែង បង្ហាញសក្តានុពលផលិតផលមូលដ្ឋាន និងអេកូទេសចរណ៍ ទាក់ទាញភ្ញៀវក្នុងរដូវកាលបៃតង ២០២៦
ស្ទឹងត្រែង៖ ខេត្តស្ទឹងត្រែង មិនត្រឹមតែមានត្រីប៉ាស៊ីអ៊ីជាអាហារពិសេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានផលិតផលមូលដ្ឋានជាច្រើនប្រភេទ ដែលមានសក្តានុពលខ្ពស់ និងទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងខ្លាំង។ ផលិតផលទាំងនោះ រួមមាន ត្រីប៉ាខិម ក្រឡាដំណាប់ខ្មៅ នំអន្សមឆ្ងាញ់ ផ្លែម្នាស់ និងផ្លែទុរេន ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងគុណភាពល្អ។


សកម្មភាពអាជ្ញាធរ
ខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី «ការគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែនខុសច្បាប់របស់ពលរដ្ឋកម្ពុជា និងជនបរទេស»
ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រតូចជុំសាលាខេត្តស្ទឹងត្រែង មានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី «ការគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែនខុសច្បាប់របស់ពលរដ្ឋកម្ពុជា និងជនបរទេស»។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី លោក ស្រ៊ន សំឫទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង តំណាង ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំថ្នាក់ឃុំលើកទី១ កញ្ចប់ទី៣ សម្រាប់ការប្រមូលទិន្នន័យសិក្សាសមិទ្ធិលទ្ធភាពសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅឃុំស្រែសំបូរ
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ អង្គភាពអនុវត្តកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំថ្នាក់ឃុំលើកទី១ (កញ្ចប់ទី៣) ស្តីពី «ការប្រមូលទិន្នន័យ ដើម្បីសិក្សាសមិទ្ធិលទ្ធភាពការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ» ដែលបានប្រព្រឹត្តទៅនៅសាលាឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារក្រុមការងារលេខាធិការដ្ឋានរៀបចំបុណ្យជាតិ-អន្តរជាតិខេត្តរៀបចំព្រឹត្តិការណ៍ និងទិវាអន្តរជាតិជនជាតិដើមភាគតិច នៅក្នុងខេត្តស្ទឹងត្រែង
នៅសាលប្រជុំសាលាខេត្ត នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ លោក ទូច គង្គា រួមជាមួយលោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋានរៀបចំបុណ្យជាតិ-អន្តរជាតិខេត្ត ដើម្បីពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំព្រឹត្តិការណ៍-ទិវា ចំនួន២ រួមមាន៖
- ព្រឹត្តការណ៍ទេសចរណ៍ ក្រោមប្រធានបទ “ សក្តានុពលអេកូទេសចរណ៍នៅតំបន់ភូមិភាគឦសាន ក្នុងរដូវកាលបៃតងឆ្នាំ២០២៦ ” ដែលព្រឹត្តការណ៍នេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី០៧ ដល់ថ្ងៃ០៩ ខែសីហានេះ នៅទីលានតេជោ-ធិបតី និងវេទិកានាគជ័យ។


សកម្មភាពអាជ្ញាធរ
អភិបាលខេត្តស្ទឹងត្រែង ណែនាំមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត ឱ្យផ្អាកជាបណ្តោះអាសន្នសំណង់មិនទាន់មានច្បាប់ និងជំរុញមន្រ្តីរាជការ ត្រូវធ្វើជាគំរូ ក្នុងការ បំពេញនីតិវិធីសុំច្បាប់សិទ្ធិសាងសង់ មុននឹងអនុវត្តចំពោះប្រជាពលរដ្ឋ
ស្ទឹងត្រែង៖ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានណែនាំដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត គួរតែអនុវត្តការផ្អាកជាបណ្តោះអាសន្នចំពោះសំណង់រឹងណា ដែលត្រូវបានរកឃើញថាមិនទាន់មានការសុំច្បាប់អនុញ្ញាតសាងសង់ត្រឹមត្រូវ ដោយតម្រូវឱ្យម្ចាស់សំណង់ទៅបំពេញនីតិវិធីសុំច្បាប់សិទ្ធិសាងសង់ជាមុនសិន មុននឹងអនុញ្ញាតឱ្យបន្តការសាងសង់។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម សរ សុពុត្រា ណែនាំឲ្យរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ត្រៀមលក្ខណៈបំរុងរួចរាល ដើម្បីឆ្លើយតប គ្រោះមហន្តរាយ ជាពិសេសទឹកជំនន់ក្នុងរដូវវស្សា
ស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា បានធ្វើការណែនាំ និងជំរុញដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រៀមលក្ខណៈបំរុងឲ្យបានរួចរាល់ សម្រាប់ឆ្លើយតបនឹងគ្រោះមហន្តរាយផ្សេងៗ ជាពិសេសគឺគ្រោះទឹកជំនន់ទឹកភ្លៀង ដែលអាចកើតមានក្នុងរដូវវស្សានេះ ដើម្បីធានាសុវត្ថិភាពជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។


សកម្មភាពអាជ្ញាធរ
លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តស្ទឹងត្រែង នាំយកអំណោយសួរសុខទុក្ខគ្រួសារក្រីក្រមានបន្ទុកធ្ងន់នៅសង្កាត់ព្រះបាទ
លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួន ទៅផ្តល់ជូនគ្រួសារក្រីក្រមានបន្ទុកធ្ងន់មួយខ្នងផ្ទះ រស់នៅភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង នាសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីជួយសម្រាលទុក្ខលំបាកជីវភាព និងត្រៀមលក្ខណៈសម្រាប់ការសម្រាលកូននាពេលខាងមុខ។


សកម្មភាពអាជ្ញាធរ
លោក សយ គា ចុះដឹកនាំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ចក្រុមស្នូលប្រើប្រាស់ទឹក និងការថែទាំជួសជុលស្នប់ នៅស្រុកថាឡាបរិវ៉ាត់
ខេត្តស្ទឹងត្រែង៖ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានចុះបណ្តុះបណ្តាលស្តីពី «តួនាទី ភារកិច្ចក្រុមស្នូល និងការថែទាំជួសជុលស្នប់ទឹក» ជូនដល់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយនិរន្តរភាព។


សកម្មភាពអាជ្ញាធរ
លោក ញ៉ែម វណ្ណយុត្តិ នាយករដ្ឋបាលសាលាខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពការងារ និងកំណត់ទិសដៅអនុវត្តបន្ត
ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ញ៉ែម វណ្ណយុត្តិ នាយករដ្ឋបាលសាលាខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពការងាររដ្ឋបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត នៅសាលាខេត្តស្ទឹងត្រែង ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត តំណាងរដ្ឋបាលក្រុង-ស្រុក ព្រមទាំងមន្ត្រីរាជការដែលពាក់ព័ន្ធជាច្រើនរូប។


សកម្មភាពអាជ្ញាធរ
គម្រោង “យើងរួមគ្នា” របស់អង្គការ ADRA កម្ពុជា សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បន្តប្រារព្ធទិវារំលឹកគុណឪពុកម្តាយ នៅអនុវិទ្យាល័យ ស្រែក្រសាំង
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ អង្គការអាដ្រា កម្ពុជា (ADRA Cambodia) ក្រោមគម្រោង “យើងរួមគ្នា” សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង បានរៀបចំប្រារព្ធទិវារំលឹកគុណឪពុកម្តាយ នៅអនុវិទ្យាល័យ ស្រែក្រសាំង ស្ថិតក្នុងឃុំ ស្រែក្រសាំងងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំពិភាក្សាលើការរៀបចំសមាសភាពក្រុមការងារសម្របសម្រួល និងពិនិត្យទិន្នន័យគ្រួសារងាយរងគ្រោះ
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំពិភាក្សាការងារយ៉ាងសំខាន់មួយ ស្តីពីការរៀបចំសមាសភាពក្រុមការងារសម្របសម្រួលក្នុងពិធីចែកអំណោយកាកបាទក្រហមកម្ពុជា និងការពិនិត្យទិន្នន័យគ្រួសារងាយរងគ្រោះតាមបណ្តាក្រុង/ស្រុក រៀបចំឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំវិសាមញ្ញលើកទី១២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ សាលាខេត្តស្ទឹងត្រែងបានរៀបចំ កិច្ចប្រជុំវិសាមញ្ញលើកទី១២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង នៅសាលប្រជុំធំសាលាខេត្ត ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ ពាក់ព័ន្ធនឹងការគ្រប់គ្រងចំណូល និងចំណាយថវិការបស់រដ្ឋបាលខេត្ត។

